Ronaldo គ្រោងប្រើប្រាស់ផ្លូវច្បាប់ដើម្បីដោះស្រាយលុយកាក់ដែល Juventus ជំពាក់ជាង​18លានដុល្លារ

Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាគ្រោងនឹងប្តឹងផ្តល់ជាមួយអតីតក្រុមរបស់ខ្លួន ពោលគឺសេះបង្កង់ Juventus ជុំវិញរឿងរ៉ាវប្រាក់ពលកម្មដែលក្លឹបបានជំពាក់ជាង 17លានផោន។

ម្ចាស់ពាន Ballon d’Or 5 សម័យរូបនេះបានយល់ព្រមក្នុងការបន្ថយប្រាក់ខែរបស់ខ្លួនជាមួួយក្លឹបយក្សអុីតាលីកំឡុងការរាតត្បាតជំងឺកូវីដ-19 ដើម្បីជួយសម្រួលដល់ផលលំបាកនៃហិរញ្ញវត្ថុរបស់ក្លឹប ប៉ុន្តែក្លឹបបែរជាមិនអាចរកប្រាក់គ្រប់គ្រាន់ដើម្បីផ្តល់ទៅ Ronaldo ទៅតាមពេលវេលាកំណត់។ បើយោងទៅតាមសារព័ត៌មាន Sports Mediaset ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នាជាលក្ខណះសេដ្ឋកិច្ចជុំវិញបញ្ហាមួយនេះនៅឡើយទេ។

កីឡាករសញ្ជាតិព័រទុយហ្កាល់កាលពីពេលថ្មីៗនេះបានស្នើសុំនូវការស៊ើបអង្កេតលើឯកសារពីសមត្ថកិច្ចរបស់ទីក្រុង Turin នៅក្នុងករណី Prisma ដែលកំពុងតែកើតមាន។ មិនតែប៉ុណ្ណោះ Ronaldo ក៏បានរៀបចំពាក្យបណ្តឹងទៅកាន់អតីតក្លឹបរបស់ខ្លួនែដលបានស្នើសុំឲ្យកីឡាករ Paulo Dybala កាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនជុំវិញការរាតត្បាតកូវីដ-19 ដូចគ្នា ប៉ុន្តែ Dybala មិនបានប្តឹងផ្តល់ទៅកាន់ Juventus នោះឡើយ៕