Diego Simeone ដាក់សំណួរថាតើ Messi ត្រូវការអ្វីទៀតទើបអាចហៅថាជាកីឡាករល្អបំផុតក្នុងលោកបាន

គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone មានប្រសាសន៍ថាកីឡាករ Lionel Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ថែមទាំងបានស្នើថាគាត់មិនចាំបាច់ឈ្នះពានរង្វាន់បន្ថែមទៀតដើម្បីបញ្ជាក់អំពីងារជាកីឡាករល្អលើលោកនោះទេ។

Messi ត្រូវបានចាត់ទុកជាកីឡាករល្អបំផុតម្នាក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយមនុស្សជាច្រើនជឿថាគាត់កាន់តែសាកសមក្នុងការហៅថាជាកីឡាករល្អបំផុតនោះនៅពេលដែលគាត់បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឱ្យទទួលបានជោគជ័យក្នុងការប្រកួត World Cup កាលពីឆ្នាំមុន។ យោងតាមគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Simeone តារាឆ្នើមចំំណូលថ្មីរបស់ Inter Miami រូបនេះបានបង្ហាញឱ្យឃើញថាគាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។

នៅពេលត្រូវបានសួរថាតើអ្នកណាដែលគាត់គិតថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកឥឡូវនេះ Simeone បានប្រាប់អ្នកសារព័ត៌មានថា “Messi។ គាត់បានក្លាយជាជើងឯកពិភពលោក។ តើ​គាត់​ត្រូវ​ឈ្នះ​អ្វី​ទៀត​ដើម្បី​បន្ត​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក?”។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យរូបនេះ នៅបន្តបង្កើនការចាប់អារម្មណ៍នៅអាយុ 36 ឆ្នាំ។ គាត់បានទៅលេងនៅ Inter Miami ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 11 លើក ហើយនាំពួកគេឱ្យឈ្នះពានរង្វាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ពោលគឺ Leagues Cup៕