Pep Guardiola បានធ្វើការស្ញើចសរសើរកីឡាករចំណូលថ្មីរបស់ក្លឹប Manchester City កីឡាករ Matheus Nunes ថារូបគេអាចលេងបានច្រើនមុខតំណែង ដោយគាត់មានគុណភាពដែលកម្រពិបាករកបាន។

Nunes បានចូលរួមជាមួយ City ក្នុងការផ្ទេរតម្លៃ 53 លានផោន ពី Wolves នៅថ្ងៃចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយមិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជើងឯកអង់គ្លេស និងអឺរ៉ុបនៅឡើយទេ។ ខណៈពេលដែលលោក Guardiola មានអារម្មណ៍ថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានការកែលម្អជាច្រើនក៏ពិតមែន គាត់ជឿជាក់ថាភាពប៉ិនប្រសប់របស់គាត់នឹងធ្វើឱ្យ Matheus Nunes ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ។

ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានក្នុងសន្និសីទកាសែតមុនការប្រកួតរបស់ខ្លួន គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបង្ហើបឲ្យដឹងថា “គេអាចលេងនៅតំបន់បម្រើ គេអាចលេងនៅតំបន់ប្រយុទ្ធ ហើយមិនយូរទេគេអាចនឹងលេងនៅតំបន់ការពារស្លាបទៀតក៏ថាបាន។ ខ្ញុំគិតថាគេត្រូវការកែលម្អជាច្រើនជាមួយការទប់បាល់ ព្រោះរូបគេនៅមិនទាន់ច្បាស់រឿងនេះនៅឡើយ។ ខ្ញុំគិតថាគេគួរតែរៀនពី Kevin ព្រោះសមត្ថភាពរបស់គេគឺពិបាកស្វែងរកខ្លាំងណាស់។ នៅ Wolves គេធ្លាប់លេងជាខ្សែប្រយុទ្ធស្លាប ដូចនេះគេអាចលេងក្នុងតំណែងជាច្រើនផ្សេងទៀត បូករួមជាមួួយនឹងការហ្វឹកហាត់ដែលយើងបានដាក់ គេនឹងអាចសម្រេចចំណុចមួយនេះបាន”៕