Joao Palhinha បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលរក្សាគាត់ឱ្យជាប់ជាមួយក្លឹប Fulham រហូតដល់ឆ្នាំ 2028 ទោះបីជាស្ទើរតែបានចូលរួមជាមួយ Bayern Munich នៅរដូវក្តៅក៏ដោយ។ Palhinha គឺជាប្រធានបទនៃការផ្ទេរតម្លៃ 47 លានផោន ទៅកាន់ Bayern នៅជិតចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ ហើយគាត់ថែមទាំងបានទទួលការពិនិត្យសុខភាពផងដែរ ប៉ុន្តែមិនមានការផ្លាស់ប្តូរណាមួយកើតឡើងនោះទេ ខណៈដែល Fulham បានផ្លាស់ប្តូរចិត្តទាមទារប្រាក់ប្រហែល 70 លានផោនវិញ។ បើទោះជាខ្សែបម្រើរូបនេះចង់ចាកចេញទៅក្លឹបយក្សអាល្លឺម៉ង់ក៏ដោយ គាត់បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តរបស់គាត់ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយះពេលវែងមួយ។ កិច្ចព្រមព្រៀងចាស់របស់កីឡាករវ័យ 28 ឆ្នាំបានដំណើរការរហូតដល់ឆ្នាំ 2027 ប៉ុន្តែឥឡូវនេះគាត់ត្រូវបានភ្ជាប់ជាមួយក្លឹបរហូតដល់ឆ្នាំ 2028 ដោយ Fulham ...
[ Continue reading ]Category: ពត៌មានកីឡា
Tomiyasu ទទួលស្គាល់ថាខ្លួនកំពុងតែជួបការលំបាកមួយចំនួននៅ Arsenal
ខ្សែការពារ Takehiro Tomiyasu របស់ក្រុម Arsenal ជឿជាក់ថាគាត់ត្រូវតែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ការប្រកួតនៅ Premier League បន្ទាប់ពីបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមជម្រើសជាតិជប៉ុនកាលពីសប្តាហ៍មុន។ ខ្សែការពារស្តាំរូបនេះគឺជាតួអង្គដ៏សំខាន់ ខណៈដែលក្រុមរបស់គាត់បានផ្តួលក្រុមជម្រើសជាតិអាឡឺម៉ង់ 4-1 ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Wolfsburg ហើយបន្ទាប់មកបានបង្ហាញខ្លួនមួយភ្លែត ខណៈដែលពួកគេបានផ្តួលទួរគីក្នុងលទ្ធផល 4-2 ។ បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏ភ្លឺស្វាងនៅក្នុងក្រុម Arsenal គាត់បានបាត់បង់តំណែងជម្រើសដំបូងនៅក្នុងក្រុមរបស់ Mikel Arteta ប៉ុន្តែគាត់មានអារម្មណ៍ថាពេលនេះគាត់កំពុងទទួលបានទំនុកចិត្តរបស់គាត់មកវិញ។ ថ្លែងទៅកាន់សារព័ត៌មាន Football Zone កីឡាកររូបនេះបាននិយាយថា “ខ្ញុំត្រូវតែព្យាយាមបញ្ចុះបញ្ចូលខ្លួនខ្ញុំដើម្បីឲ្យមានទំនុកចិត្តឡើងវិញ។ ខ្ញុំតែងតែភ័យខ្លាចថាវានបានក្លាយជាបញ្ហាមួយ។ ក្រោយការប្រកួតសម្រាប់ក្រុមជម្រើសចំនួនពីរដងនេះរួចមក ខ្ញុំអាចនិយាយថាខ្ញុំបានកើននូវទំនុកចិត្តជាច្រើន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានល្អនៅ Arsenal ...
[ Continue reading ]Jesse Lingard បង្ហោះសារយ៉ាងចម្លែកមួយស្របពេលអនាគតរបស់គេនៅមានភាពស្រពិចស្រពិលនៅឡើយ
អតីតខ្សែបម្រើក្រុម Manchester United និង West Ham កីឡាករ Jesse Lingard បានចែករំលែកសារសម្ងាត់យ៉ាងចម្លែកមួយនៅលើបណ្តាញសង្គមស្របពេលដែលអនាគតរបស់គាត់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ Lingard បានចែករំលែកសារមួយនេះនៅលើបណ្តាញសង្គម Instagram របស់គាត់បន្ទាប់ពីត្រូវបានដកចេញពីក្រុម Nottingham Forest នៅរដូវក្តៅនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។ Nottingham Forest ត្រូវបានកាត់ចោលនៅរដូវក្តៅបន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្នុង Premier League ។ Lingard បានសរសេរថា “អបអរទៅដល់យុវជនដែលខំប្រឹងប្រែងដើម្បីក្តីស្រម៉ៃដែលអ្នកគ្រប់គ្នាគិតថាអ្នកមិនអាចធ្វើបាន។ អ្នករិះគន់ទាំងនោះសុទ្ធសឹងតែខុសទាំងអស់។ អ្នកនឹងធ្វើវាបានបើសិនជាអ្នកមិនឈប់ពាក់កណ្តាលផ្លូវ”។ Lingard បានចូលរួមជាមួយ Forest ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយជាផ្នែកសំខាន់ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ពានរ Carabao ...
[ Continue reading ]ប្រធានក្រុម Arsenal ទម្លាយអនាគតរបស់ខ្លួនខណះជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ
ប្រធានក្រុម Arsenal កីឡាករ Martin Odegaard បានទម្លាក់នូវតម្រុយដ៏សំខាន់មួយអំពីអនាគតរបស់រូបគេនៅក្នុងបទសម្ភាសន៍មួយខណៈពេលកំពុងបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិន័រវេ។ អតីតកីឡាករ Real Madrid រូបនេះបាននិយាយអំពីអនាគត និងស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Arsenal ខណៈកំពុងស្ថិតជាមួយក្រុមជម្រើសជាតិន័រវេ។ វាត្រូវបានគេរាយការណ៍ថាក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍កំពុងរៀបចំផ្តល់ឱ្យគាត់នូវលក្ខខណ្ដ៏ឌប្រសើរនៅឯកីឡដ្ឋាន Emirates។ Odegaard បានប្រាប់ឲ្យដឹងថា “ខ្ញុំមិនមានអ្វីត្រូវនិយាយច្រើននោះទេ ក្រៅពីការពិតដែលខ្ញុំពិតជាសប្បាយចិត្តណាស់នៅ Arsenal ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចនៅទីនេះរយះពេលយូរ។ ក្រៅពីនេះខ្ញុំមិនមានមតិអ្វីទាំងអស់ ពេលនេះការផ្តោតសំខាន់នោះគឺទៅលើក្រុមជម្រើសជាតិ”។ ប្រធានក្រុមអាយុ 24 ឆ្នាំរូបនេះបានដឹកនាំក្រុម Arsenal ទៅកាន់ចំណាត់ថ្នាក់លេខ 2 កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Mikel Arteta បន្ទាប់ពីចូលរួមជាមួយពួកគេជាអចិន្ត្រៃយ៍មុនរដូវកាល 2021-22។ ...
[ Continue reading ]Frank Lampard ត្រូវបានពិចារណាក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Lyon ក្រោយការចាកចេញរបស់ Laurent Blanc
ក្លឹប Lyon ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ក្នុងការនាំយកអតីតគ្រូបង្វឹករបស់តោខៀវ Chelsea លោក Frank Lampard បន្ទាប់ពីការបណ្តេញចេញពីតំណែងរបស់លោក Laurent Blanc។ Lampard កំពុងពិភាក្សាជាមួយក្លឹបបារាំង Lyon ទាក់ទងនឹងតំណែងអ្នកចាត់ការដែលនៅទំនេរ នេះបើយោងតាមសារព័ត៌មាន 90min។ ការអភិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីការបណ្តេញលោក Blanc ចេញពីតួនាទីបន្ទាប់ពីចំណាយពេលត្រឹម 11 ខែជាមួយ Lyon ហើយមិនអាចទទួលបានលទ្ធផលគាប់ប្រសើរណាមួយនៅរដូវកាលនេះនៅឡើយ។ គិតត្រឹមបច្ចុប្បន្ន Lyon នៅមិនទាន់ស្គាល់រសជាតិឈ្នះសូម្បីតែម្តងក្នុងការប្រកួតបួនលើកដំបូង ទាំងដែលរដូវកាលមុន គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានជួយឲ្យក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7។ ខណះដែលបច្ចុប្បន្ន Lampard មិនទាន់មានការងារនៅក្រុមណាមួយនៅឡើយ ក្រោយចាកចេញពី Chelsea ...
[ Continue reading ]Joao Cancelo ថាខ្លួននឹងធ្វើគ្រប់យ៉ាងតាមការចង់បានរបស់ Xavi
Joao Cancelo បាននិយាយថា រូបគេនឹងលេងគ្រប់កន្លែងដែលគ្រូបង្វឹកក្រុម Barcelona លោក Xavi ចង់ឲ្យគាត់លេង ខណះដែលបង្ហាញពីមហិច្ឆតារបស់ខ្លួនចាប់តាំងពីការមកកាន់ប្រទេសអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែការពារស្លាបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានធ្វើការផ្លាស់ប្តូរលក្ខណះបណ្តោះអាសន្ននៅទីផ្សារដោះដូរកីឡាករនារដូវក្តៅ ដោយរូបគេជឿជាក់ថាគេចង់សម្រេចរឿងរ៉ាជាច្រើននៅក្នុងក្លឹបនៃក្តីស្រម៉ៃរបស់រូបគេផ្ទាល់។ ថ្លែងទៅកាន់សារព័ត៌មាន Sport Cancelo បានឲ្យដឹងថា “គ្រូបង្វឹកបានផ្តល់សេរីភាពឲ្យខ្ញុំ ហើយខ្ញុំពិតជាចូលចិត្តវាណាស់។ ខ្ញុំមានអារម្មណ៍ថាស្រួលខ្លួននៅពេលលេងតំបន់ខាងក្នុង នឹងតំបន់ខាងក្រៅ។ ខ្ញុំនឹងព្យាយាមសម្របខ្លួនទៅតាមអ្វីដែលគាត់សួរខ្ញុំ។ ខ្ញុំតែងតែចង់លេងឲ្យ Barca ហើយបង្ហាញអ្នកគាំទ្រដែលជឿជាក់មកលើខ្ញុំ មិនថាស្ថានភាពលំបាកប៉ុណ្ណាឡើយ។ ខ្ញុំចង់សម្រេចបាននូវរឿងល្អៗជាច្រើនជាមួយក្លឹបនេះ ព្រោះវាជាក្លឹបដែលខ្ញុំតែងតែស្រម៉ៃចង់លេងឲ្យ ព្រោះនិមិត្តរូបរបស់ខ្ញុំគឺសុទ្ធសឹងតែលេងនៅ Barca”៕
[ Continue reading ]Graeme Souness និយាយយ៉ាងជឿជាក់ថា James Maddison គឺល្អជាង Jude Bellingham ឆ្ងាយណាស់
លោក Graeme Souness បាននិយាយថាក្រុមជម្រើសជាតិអង់គ្លេសគួរតែលេងដោយដាក់កីឡាករ Jude Bellingham នឹង James Maddison ឲ្យលេងជាមួយគ្នា ដោយគាត់គិតថា Maddison គឺល្អជាង Bellingham ក្នុងការបង្កើតឱកាស នឹងសមត្ថភាពរកគ្រាប់បាល់។ Bellingham បានទទួលការអនុញ្ញាតក្នុងការចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្កុតលែន ហើយបានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ក្រុមរបស់គាត់ក្នុងការទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 3-1 នៅ Hampden Park ខណៈដែល Maddison ត្រូវបានទុកចោលនៅលើកៅអីបម្រុង។ អតីតកីឡាករជម្រើសជាតិស្កុតឡែន និងហង្សក្រហម Liverpool លោក Souness ជឿជាក់ថា Southgate នឹងទទួលបានលទ្ធផលប្រសើរជាងក្នុងការលេងគូជាមួយគ្នា ...
[ Continue reading ]Antoine Griezmann នៅតែជឿជាក់ថាក្តីស្រម៉ៃទៅលេងនៅ MLS នៅមិនទាន់សាបសូន្យនោះឡើយ
កីឡាករ Antoine Griezmann និយាយថាការផ្លាស់ប្តូរទៅកាន់ Major League Soccer នៅតែជាអាទិភាពរបស់គាត់ ខណៈដែលរូបគេបានសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃអាជីពរបស់គាត់រួចជាស្រេច។ Griezmann បាននិយាយម្តងហើយម្តងទៀតអំពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងនៅ MLS ដោយបញ្ជាក់នៅដើមរដូវក្តៅនេះថាគាត់កំពុងតាមដានយ៉ាងជិតស្និទ្ធលើ Lionel Messi និង Inter Miami ។ កីឡាករសញ្ជាតិបារាំងខ្លួនឯងផ្ទាល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Inter Miami ទោះបីជាគាត់នៅជាប់កុងត្រាជាមួយ Atletico Madrid រហូតដល់ឆ្នាំ 2026 ក៏ដោយ។ ខណះកំពុងបំពេញកាតព្វកិច្ចក្រុមជម្រើសជាតិជាមួយប្រទេសបារាំង Griezmann ត្រូវបានគេសួរអំពីលទ្ធភាពនៃការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយកីឡាកររួមសញ្ជាតិដូចជា N’Golo Kante និង ...
[ Continue reading ]កីឡាករមួយរូបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ការពារ Ronaldo ក្រោយយកឈ្នះក្រុមជម្រើសជាតិលុចហ្សាំបួក្នុងលទ្ធផលធំធេង
ក្រុមជម្រើសជាតិព័រទុយហ្កាល់បានបំបែកកំណត់ត្រាក្នុងជ័យជម្នះយ៉ាងមហិមាក្នុងលទ្ធផល 9-0 ទៅលើក្រុមជម្រើសជាតិលុចហ្សាំបួ ដោយគ្មានកីឡាករជួរមុខរបស់ខ្លួន ពោលគឺ Cristiano Ronaldo ប៉ុន្តែ Danilo Pereira បានចេញមុខមកការពារតារាឆ្នើមដែលអវត្តមានរូបនេះ។ Ronaldo ត្រូវបានហាមមិនអោយប្រកួតក្នុងវគ្គជម្រុះ Euro ឆ្នាំ 2024 ទល់នឹងក្រុមជម្រើសជាតិលុចហ្សាំបួ បន្ទាប់ពីប្រមូលបានកាតលឿងចំនួនបីក្នុងយុទ្ធនាការរបស់ប្រទេសព័រទុយហ្គាល់មកទល់ពេលនេះ។ គាត់បានលេងពេញ 90 នាទីពេញក្នុងជ័យជម្នះ 1-0 លើប្រទេសស្លូវ៉ាគីកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រោយយកឈ្នះលុចហ្សាំបួ សំណួរត្រូវបានសួរថាតើពួកគេត្រូវការ Ronaldo ឬអត់ដើម្បីប្រកួតប្រជែងនៅពានរង្វាន់ EURO នារដូវក្តៅខាងមុខ។ Danilo ទទូចថាម្ចាស់ពាន Ballon d’Or ប្រាំសម័យនៅតែជាផ្នែកសំខាន់នៃផែនការរបស់ ...
[ Continue reading ]Kyle Walkers ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិដល់ទៅពីរដង ប៉ុន្តែបាន Gareth Southgate ហាមឃាត់ទាន់
ខ្សែការពារ Kyle Walker របស់ក្រុមជម្រើសជាតិអង់គ្លេស និង Manchester City បានសញ្ជឹងគិតអំពីការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិរហូតដល់ទៅពីរដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ Walker បានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតរបស់អង់គ្លេសទល់នឹងអ៊ុយក្រែនក្នុងការប្រកួតជម្រុះ Euro 2024 កាលពីថ្ងៃអាទិត្យកន្លងទៅ។ បន្ទាប់ពី Oleksandr Zinchenko បញ្ជូនបាល់ឱ្យអ៊ុយក្រែននាំមុខ Walker បានសង្គ្រោះក្រុមអង់គ្លេសដោយការស៊ុតបញ្ចូលទីនៅនាទីទី 41 ។ ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បង្ហើបថាគាត់បានបញ្ចុះបញ្ចូលកុំឲ្យខ្សែការពារស្តាំចូលនិវត្តន៍ពីរដងក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ ម្តងបន្ទាប់ពី Euro 2020 និងលើកទីពីរបន្ទាប់ពី World ...
[ Continue reading ]