ខ្សែការពារ Takehiro Tomiyasu របស់ក្រុម Arsenal ជឿជាក់ថាគាត់ត្រូវតែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ការប្រកួតនៅ Premier League បន្ទាប់ពីបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមជម្រើសជាតិជប៉ុនកាលពីសប្តាហ៍មុន។

ខ្សែការពារស្តាំរូបនេះគឺជាតួអង្គដ៏សំខាន់ ខណៈដែលក្រុមរបស់គាត់បានផ្តួលក្រុមជម្រើសជាតិអាឡឺម៉ង់ 4-1 ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Wolfsburg ហើយបន្ទាប់មកបានបង្ហាញខ្លួនមួយភ្លែត ខណៈដែលពួកគេបានផ្តួលទួរគីក្នុងលទ្ធផល 4-2 ។ បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏ភ្លឺស្វាងនៅក្នុងក្រុម Arsenal គាត់បានបាត់បង់តំណែងជម្រើសដំបូងនៅក្នុងក្រុមរបស់ Mikel Arteta ប៉ុន្តែគាត់មានអារម្មណ៍ថាពេលនេះគាត់កំពុងទទួលបានទំនុកចិត្តរបស់គាត់មកវិញ។

ថ្លែងទៅកាន់សារព័ត៌មាន Football Zone កីឡាកររូបនេះបាននិយាយថា “ខ្ញុំត្រូវតែព្យាយាមបញ្ចុះបញ្ចូលខ្លួនខ្ញុំដើម្បីឲ្យមានទំនុកចិត្តឡើងវិញ។ ខ្ញុំតែងតែភ័យខ្លាចថាវានបានក្លាយជាបញ្ហាមួយ។ ក្រោយការប្រកួតសម្រាប់ក្រុមជម្រើសចំនួនពីរដងនេះរួចមក ខ្ញុំអាចនិយាយថាខ្ញុំបានកើននូវទំនុកចិត្តជាច្រើន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានល្អនៅ Arsenal ប៉ុន្តែនៅមានចំណុចជាច្រើនដែលខ្ញុំត្រូវធ្វើបន្ថែមទៀត”៕