អតីតខ្សែបម្រើក្រុម Manchester United និង West Ham កីឡាករ Jesse Lingard បានចែករំលែកសារសម្ងាត់យ៉ាងចម្លែកមួយនៅលើបណ្តាញសង្គមស្របពេលដែលអនាគតរបស់គាត់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

Lingard បានចែករំលែកសារមួយនេះនៅលើបណ្តាញសង្គម Instagram របស់គាត់បន្ទាប់ពីត្រូវបានដកចេញពីក្រុម Nottingham Forest នៅរដូវក្តៅនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។ Nottingham Forest ត្រូវបានកាត់ចោលនៅរដូវក្តៅបន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្នុង Premier League ។ Lingard បានសរសេរថា “អបអរទៅដល់យុវជនដែលខំប្រឹងប្រែងដើម្បីក្តីស្រម៉ៃដែលអ្នកគ្រប់គ្នាគិតថាអ្នកមិនអាចធ្វើបាន។ អ្នករិះគន់ទាំងនោះសុទ្ធសឹងតែខុសទាំងអស់។ អ្នកនឹងធ្វើវាបានបើសិនជាអ្នកមិនឈប់ពាក់កណ្តាលផ្លូវ”។

Lingard បានចូលរួមជាមួយ Forest ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយជាផ្នែកសំខាន់ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ពានរ Carabao Cup កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបានពីរដងក្នុងដំណើរការនោះ។ ទោះយ៉ាងណាក៏ដោយ គាត់ត្រូវបានដោះលែង រួមជាមួយនឹងកីឡាករ 5 នាក់ផ្សេងទៀតនៅរដូវក្តៅនេះ។