ក្រុមជម្រើសជាតិព័រទុយហ្កាល់បានបំបែកកំណត់ត្រាក្នុងជ័យជម្នះយ៉ាងមហិមាក្នុងលទ្ធផល 9-0 ទៅលើក្រុមជម្រើសជាតិលុចហ្សាំបួ ដោយគ្មានកីឡាករជួរមុខរបស់ខ្លួន ពោលគឺ Cristiano Ronaldo ប៉ុន្តែ Danilo Pereira បានចេញមុខមកការពារតារាឆ្នើមដែលអវត្តមានរូបនេះ។

Ronaldo ត្រូវបានហាមមិនអោយប្រកួតក្នុងវគ្គជម្រុះ Euro ឆ្នាំ 2024 ទល់នឹងក្រុមជម្រើសជាតិលុចហ្សាំបួ បន្ទាប់ពីប្រមូលបានកាតលឿងចំនួនបីក្នុងយុទ្ធនាការរបស់ប្រទេសព័រទុយហ្គាល់មកទល់ពេលនេះ។ គាត់បានលេងពេញ 90 នាទីពេញក្នុងជ័យជម្នះ 1-0 លើប្រទេសស្លូវ៉ាគីកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រោយយកឈ្នះលុចហ្សាំបួ សំណួរត្រូវបានសួរថាតើពួកគេត្រូវការ Ronaldo ឬអត់ដើម្បីប្រកួតប្រជែងនៅពានរង្វាន់ EURO នារដូវក្តៅខាងមុខ។

Danilo ទទូចថាម្ចាស់ពាន Ballon d’Or ប្រាំសម័យនៅតែជាផ្នែកសំខាន់នៃផែនការរបស់ Roberto Martinez ដោយបានលើកឡើងថា “ប្រសិនបើ Cristiano Ronaldo នៅទីនេះ លទ្ធផលក៏នឹងទៅជាបែបនេះដែរ។ គាត់អាចជួយរកគ្រាប់បាល់ និងបញ្ជួនឲ្យមិត្តរួមក្រុម។ វាមិនមែនដោយសារតែអវត្តមានរបស់គាត់ទេដែលការប្រកួតនេះត្រូវបានឈ្នះដោយ 8 ឬ 9 គ្រាប់”៕