លោក Graeme Souness បាននិយាយថាក្រុមជម្រើសជាតិអង់គ្លេសគួរតែលេងដោយដាក់កីឡាករ Jude Bellingham នឹង James Maddison ឲ្យលេងជាមួយគ្នា ដោយគាត់គិតថា Maddison គឺល្អជាង Bellingham ក្នុងការបង្កើតឱកាស នឹងសមត្ថភាពរកគ្រាប់បាល់។

Bellingham បានទទួលការអនុញ្ញាតក្នុងការចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្កុតលែន ហើយបានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ក្រុមរបស់គាត់ក្នុងការទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 3-1 នៅ Hampden Park ខណៈដែល Maddison ត្រូវបានទុកចោលនៅលើកៅអីបម្រុង។ អតីតកីឡាករជម្រើសជាតិស្កុតឡែន និងហង្សក្រហម Liverpool លោក Souness ជឿជាក់ថា Southgate នឹងទទួលបានលទ្ធផលប្រសើរជាងក្នុងការលេងគូជាមួយគ្នា ហើយទទូចថាកីឡាកររបស់មាន់ខ្នាយមាស Tottenham ផ្តល់ការគំរាមកំហែងទៅកាន់គូប្រកួតខ្លាំងជាងខ្សែបម្រើចំណូលថ្មីរបស់ Real Madrid។

លោក Souness បាននិយាយថា “ខ្ញុំជាអ្នកគាំទ្រដ៏ធំមួយរបស់ James Maddison ហើយខ្ញុំគិតថាវានៅតែមានកន្លែងសម្រាប់ Maddison នឹង Bellingham នៅតំបន់បម្រើ ដូចកាលពីយុគសម័យមាសដែលមាន Paul Scholes, Frank Lampard នឹង Steven Gerrard។ បើសិនជាយើងមើលពីស្ថិតិរបស់ Maddison អំពីការស៊ុតនឹងបង្កើតឱកាស អ្នកអាចប្រៀបធៀបគ្នាជាមួយ Bellingham នោះអ្នកនឹងឃើញថាគេល្អជាង Bellingham ឆ្ងាយណាស់”៕