សមត្ថកិច្ចប្រទះឃើញសាកសពបុរសមួយរូបនៅក្រៅកីឡដ្ឋានរបស់ Tottenham មុនជំនួបជាមួយ Nottingham

មុនការប្រកួតរវាងក្រុម Tottenham Hotspur ទល់នឹង Nottingham Forest មានរឿងភ្ញាក់ផ្អើលមួយកើតឡើង ដោយសមត្ថកិច្ចបានរកឃើញសាកសពបុរសម្នាក់បាត់បង់ជីវិតនៅក្បែរកីឡដ្ឋាន Tottenham Hotspur Stadium។ កងកម្លាំងសមត្ថកិច្ច និង​សេវា​រថយន្ត​សង្គ្រោះ​បាន​ចូល​រួម​កន្លែង​កើត​ហេតុ​នៅ​ឧទ្យាន Northumberland នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ ដោយពួកគេត្រូវបានជូនដំណឹងអំពីវត្តមានរបស់បុគ្គលម្នាក់ដែលត្រូវបានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងររហូតបាត់បង់ជីវិត។ ប៉ូលីសរបស់ទីក្រុងឡុងដ៍បានបញ្ជាក់ថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់នេះបានបាត់បង់ជីវិតនៅភាគខាងជើងទីក្រុងឡុងដ៍ ដោយសាររបួសស្នាមត្រូវបានគេចាក់ដោយកាំបិត។ ការជួយសង្គ្រោះបន្ទាន់ CPR ត្រូវ​បាន​គេ​ប្រើប្រាស់ទៅលើជនរងគ្រោះ ប៉ុន្តែ​គេ​ត្រូវ​បាន​គេ​ប្រកាស​ថា​បាត់បង់ជីវិតភ្លាមៗនៅ​កន្លែង​កើត​ហេតុ ខណះការស៊ើបអង្កេតស្វែងរកជនជាប់ចោទត្រូវបានធ្វើឡើងភ្លាមៗ។ យ៉ាងណាក្តី ការប្រកួតរវាង Spur នឹង Nottingham មិនត្រូវបានលុបចោលរឺលើកពេលលេងអ្វីនោះឡើយ ដោយអ្នកគាំទ្រនៅតែត្រូវបានអនុញ្ញាតអោយចូលទស្សនាការប្រកួតលីកកំពូលអង់គ្លេស Premier League បានធម្មតា ...

[ Continue reading ]

Ajax តាមទាន់កំណត់ត្រាអាក្រក់មួយ ក្រោយរងបរាជ័យធ្ងន់បំផុតមិនធ្លាប់មានពីមុន

ក្រុម Ajax បានរងបរាជ័យក្នុងការប្រកួតលីកកំពូលហូឡង់ Eredivisie ដ៏អាក្រក់បំផុតរបស់ពួកគេកាលពីថ្ងៃអាទិត្យនេះ ខណៈដែលពួកគេបានចាញ់  Feyenoord រហូតដល់ទៅ 6-0 ក្នុងជំនួប De Klassieker។ លទ្ធផលនៃការប្រកួតមួយនេះគឺជាលទ្ធផលបរាជ័យអាក្រក់បំផុតសម្រាប់ Ajax ក្នុងលីកកំពូលហូឡង់ ដោយនេះជាលើកទីមួយដែល Ajax ចាញ់ក្រុមណាមួយរហូតដល់ទៅ 5 គ្រាប់។ ការបរាជ័យធំចុងក្រោយបំផុតរបស់ Ajax នៅ Eredivisie គឺកាលពីឆ្នាំ 1964 ដែលពេលនោះ Ajax ភ្លាត់ចាញ់ក្រុម De Kuip ក្នុងលទ្ធផល 9-4។ នៅក្នុងការប្រកួតដ៏អាម៉ាស់មួយនេះ ...

[ Continue reading ]

ស្ងាត់ៗ Frank Lampard ក្លាយជាបេក្ខភាពនាំមុខសម្រាប់ក្រុមជម្រើសជាតិមួយនេះ

ក្រោយបាត់ដំណឺងមួយរយះធំ ពេលនេះលោក Frank Lampard បានក្លាយជាបេក្ខភាពនាំមុខដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីដឹកនាំក្រុមជម្រើសជាតិកាណាដាមុនការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2026។ ប្រទេសកាណាដា ដែលជាសហម្ចាស់ផ្ទះសម្រាប់ការប្រកួត World Cup 2026 ជាមួយមិចស៊ិក នឹងសហរដ្ឋអាមេរិកបានកំណត់គោលដៅរបស់ពួកគេលើលោក Lampard ដើម្បីដឹកនាំក្រុមជម្រើសជាតិរបស់គេ នេះបើយោងតាមសារព័ត៌មាន The Telegraph។ Lampard តែងតែសម្លឹងមើលការវិលត្រឡប់មកតំណែងជាគ្រូបង្វឹកនាពេលថ្មីៗនេះ ប៉ុន្តែត្រូវបានគេនិយាយថាកំពុងរង់ចាំឱកាសល្អមកដល់។ ក្នុងករណីដែល Lampard សម្រេចទទួលការងារនេះមួយមែន នេះជាលើកទីមួយក្នុងអាជីពជាគ្រូបង្វឹករបស់អតីតកីឡាករក្រុមតោខៀវនៅលើឆាកអន្តរជាតិ ដោយ Lampard ធ្លាប់បានដឹកនាំក្រុមដូចជា Derby County, ...

[ Continue reading ]

នាយកប្រតិបត្តិរបស់ Bayern ទទួលស្គាល់ថាក្លឹបគ្មានសង្ឃឹមទល់ជាមួយ Arsenal ទៀតទេ

នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Max Eberl បានសារភាពថា ពួកគេមានក្តីសង្ឃឹមកាន់តែតិចក្នុងការផ្តួលក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីការភ្លាត់ស្នៀតចាញ់ក្រុម Heidenheim។ ម្ចាស់ការពារតំណែងជើងឯក 11 សម័យបានរងបរាជ័យក្រោមថ្វីជើងក្រុមដែលទើបតែឡើងមកពីលីកទីពីរអាឡឺម៉ង់​ ទាំងដែលធ្វើការនាំមុខពីរគ្រាប់មុនដោយ Harry Kane នឹង Serge Gnabry។ គិតមកទល់ពេលនេះ Bayern Munich កំពុងឈរនៅលេខ 2 តាមពីក្រោមក្រុមកំពូលតារាងដែលមិនស្គាល់ពាក្យចាញ់សូម្បីមួយប្រកួតពោលគឺ Bayer Leverkusen រហូតដល់ទៅ 16 ពិន្ទុ ...

[ Continue reading ]

Rio Ferdinand ខកចិត្តមិនស្ទើរពេលលឺកូនប្រុសខ្លួននិយាយបែបនេះ

លោក Rio Ferdinand បានទម្លាយថាកូនប្រុសអាយុត្រឹម 3 ឆ្នាំរបស់ខ្លួនបានសុំឈប់គាំទ្របិសាចក្រហម Manchester United ជាផ្លូវការបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 4-3 យ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមតោខៀវ Chelsea។ គ្រាប់បាល់ hat-trick របស់កីឡាករកំពុងឡើងជើង Cole Palmer ជួយអោយក្រុមម្ចាស់ផ្ទះ Chelsea វាយបកយកឈ្នះលើបិសាចក្រហមយ៉ាងអស្ចារ្យក្នុងកីឡដ្ឋាន Stamford Bridge នៅនាទីទី 100 នឹង 101។ 12 ម៉ោងក្រោយលទ្ធផលមួយនេះ អតីតខ្សែការពារកណ្តាលរបស់ Man United លោក Rio Ferdinand ...

[ Continue reading ]

កីឡាករ Arsenal ថារូបគេរៀបចំខ្លួនរួចរាល់ក្នុងការចូលធ្វើសង្គ្រាមជាមួយប្រទេសជាតិ

កីឡាករ Oleksandr Zinchenko បាននិយាយថាខ្លួននឹងទៅដោយមិនមានការស្ទាក់ស្ទើរនោះឡើយ ប្រសិនបើរដ្ឋាភិបាលប្រទេសអ៊ុយក្រែនកោះហៅខ្លួនចូលបម្រើការងារទាហាន កំឡុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ ភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែនបានចាប់ផ្តើមឡើងកាលពីខែកុម្ភះឆ្នាំ 2022 ដោយសម្ពាធបានកើនឡើងជាខ្លាំងនៅតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។​ បន្ទាប់ពីមានការប្រកាសពីប្រធានាធិបតីលោក Vlodimir Zelensky ដើម្បីស្វែងរកទាហានស្ម័គ្រចិត្តដែលមានអាយុចន្លោះ 25 ទៅ 27 ឆ្នាំមក Zinchenko ធ្លាប់បានព្យាយាមសុំចូលបម្រើការអោយទាហានអ៊ុយក្រែននៅពេលសង្គ្រាមចាប់ផ្តើមដំបូង ប៉ុន្តែត្រូវបានរារាំងដោយសារតែគ្រួសាររបស់គេភ្លាមៗ។ ចាប់តាំងពីស្ថានភាពកាន់តែអាក្រក់ ទំនាក់ទំនងរបស់ Zinchenko ជាមួយមិត្តរួមក្រុមនៅប្រទេសរុស្ស៊ីប្រែជាល្អក់កករ ដោយអតីតខ្សែការពារស្លាបឆ្វេងរបស់ Man City រូបនេះបានអះអាងថា អតីតមិត្តរួមក្រុមនៅក្លឹប UFA របស់រុស្ស៊ីបានទាក់ទងមកខ្លួនជុំវិញបញ្ហាសង្គ្រាម ប៉ុន្តែរូបគេមិនដឹងត្រូវឆ្លើយតបបែបណាព្រោះការសម្រេចចិត្តរបស់ប្រទេសជាតិមិនមែនធ្វើឡើងដោយកីឡាករទាំងនោះឡើយ ...

[ Continue reading ]

Man City អាចនឹងគេចពីការកាត់ចោល ដោយសារកំណែទម្រង់ថ្មីរបស់ Premier League

Premier League ត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្លាស់ប្តូរចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ Financial Fair Play ដែលអាចជួយអោយក្រុមមេឃខៀវ Manchester City គេចផុតពីការកាត់ចោល។ ម្ចាស់ការពារតំណែងជើងឯកលីកកំពូលអង់គ្លេសកំពុងស្ថិតក្រោមការចោទប្រកាន់ថាបានរំលោភបំពានច្បាប់ Financial Fair Play រហូតដល់ទៅ 115 ករណីដែលមិនទាន់អាចដោះស្រាយចេញនៅឡើយ។ Man City កំពុងធ្វើការឃ្លាំមើលយ៉ាងអន្ទះសារ ខណៈដែលក្រុម Everton និង Nottingham Forest សុទ្ធសឹងតែបានឆ្លើងកាត់ការកាត់ពិន្ទុរួចមកហើយសម្រាប់រដូវកាល 2023-2024 នេះស្របពេលដែលអ្នកគាំទ្រជាច្រើនជឿជាក់ថា ករណីរបស់ Man City នឹងមានភាពធ្ងន់ធ្ងរជាខ្លាំងប្រសិនបើរកឃើញថាពួកគេពិតជាបានធ្វើខុសមែន។ យ៉ាងណាក្តី សារព័ត៌មាន ...

[ Continue reading ]

ក្លឹបធំៗបីនៅអឺរ៉ុប ត្រៀមលុយ 200 លានអឺរ៉ូដណ្តើមយក Vinicius ពី Real Madrid

ក្លឹប Real Madrid អាចនឹងសម្រេចចិត្តក្នុងការលក់ខ្សែប្រយុទ្ធស្លាបឆ្វេង Vinicius ដើម្បីបង្កើតចន្លោះសម្រាប់ Kylian Mbappe ខណះដែលក្លឹបជាច្រើននៅអឺរ៉ុបបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើកីឡាករប្រេស៊ីលរូបនេះ។ នៅក្នុងការរាយការណ៍ពីសារព័ត៌មាន El Debate បានទម្លាយថាក្លឹបធំៗជាច្រើនរួមមាន Chelsea, Liverpool ក៏ដូចជា Paris Saint-Germain បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាទៅលើ Vinicius ហើយក្រុមទាំងបីសុទ្ធសឹងតែហ៊ានចំណាយលុយធំដើម្បីនាំយករូបគេនៅរដូវក្តៅនេះ។ ប្រភពដដែលបានអះអាងថា ក្លឹបធំៗទាំងនោះអាចនឹងធ្វើការដេញថ្លៃនាំយក Vinicius នៅក្នុងតម្លៃយ៉ាងតិច 200 លានអឺរ៉ូ។ កីឡាករប្រេស៊ីលរបស់ Real Madrid មួយរូបទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយការចាកចេញនោះគឺ Rodrygo Goes ដែលបានទាក់ទាញក្រសែភ្នែករបស់ក្រុមជាច្រើនដូចជា ...

[ Continue reading ]

លាភធំហើយ! កីឡាករចំណូលថ្មី Chelsea មួយនេះត្រៀមទទួលការតម្លើងប្រាក់ខែទ្រង់ទ្រាយធំ ក្រោយឡើងកូដខ្លាំង

កីឡាករចំណូលថ្មី Cole Palmer នឹងត្រូវទទួលរង្វាន់ធំដោយការតម្លើងប្រាក់បៀវត្សទ្រង់ទ្រាយធំមួយពីក្លឹបតោខៀវ Chelsea បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម ក្រោយទើបតែផ្ទេរមកពីមេឃខៀវ Manchester City។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាចំណែកដ៏ធំមួយក្នុងរដូវកាលដំបូងរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge និងជាកីឡាករឆ្នើមម្នាក់របស់ Chelsea ក្នុងរដូវកាល 2023-2024 នេះ។ ចាប់តាំងពីចូលរួមជាមួយក្លឹបពីក្លឹប Manchester City កាលពីរដូវក្តៅមុនមក Palmer ស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុង 35 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ហើយក៏បានបញ្ជូនអោយមិត្តរួមក្រុមរកគ្រាប់បាល់បាន 12 ដងផងដែរ។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ 21 ឆ្នាំជាមួយក្រុមរបស់លោក Mauricio ...

[ Continue reading ]

សមត្ថកិច្ចប្រទេសអេស្ប៉ាញ បើកការស៊ើបអង្កេតលើកុងធនាគាររបស់ Pique ពាក់ព័ន្ធនឹងរឿងពុករលួយ

សមត្ថកិច្ចជំនាញនៃប្រទេសអេស្ប៉ាញកំពុងស៊ើបអង្កេតគណនីធនាគាររបស់អតីតខ្សែការពាររបស់ក្លឹប Barcelona លោក Gerard Pique ជុំវិញករណីពុករលួយពាក់ព័ន្ធទៅនឹងលោក Luis Rubiales។ យោងតាមសារព័ត៌មាន ​​AS គណនីធនាគាររបស់ Pique កំពុងត្រូវបានស៊ើបអង្កេតដោយសារតែទំនាក់ទំនងរវាងក្រុមហ៊ុន Kosmos និងអតីតប្រធានសហព័ន្ធបាល់ទាត់អេស្បាញលោក Rubiales  ដែលត្រូវបានចាប់ខ្លួនហើយដោះលែងនៅពេលត្រឡប់ចូលស្រុកវិញ។ ការ​ស៊ើបអង្កេត​របស់​តុលាការ​បច្ចុប្បន្នគឺផ្តោតសំខាន់ទៅលើ​កិច្ចព្រមព្រៀង​ដែល​លោក​ Rubiales បាន​ត្រួតពិនិត្យ​ដែល​នាំ​ឱ្យ​ការ​ប្រកួត Spanish Super Cup ធ្វើឡើង​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​។ ករណីអំពើពុករលួយរបស់លោក Rubiales បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែខណះដែលការស៊ើបអង្កេតមិនទាន់រកឃើញទីបញ្ចប់ តួនាទីរបស់ Gerard Pique នៅតែមិនទាន់អាចកំណត់បាននៅឡើយ។ អ្នកតំណាងក្រុមហ៊ុន Kosmos ...

[ Continue reading ]