ក្រោយបាត់ដំណឺងមួយរយះធំ ពេលនេះលោក Frank Lampard បានក្លាយជាបេក្ខភាពនាំមុខដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីដឹកនាំក្រុមជម្រើសជាតិកាណាដាមុនការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2026។

ប្រទេសកាណាដា ដែលជាសហម្ចាស់ផ្ទះសម្រាប់ការប្រកួត World Cup 2026 ជាមួយមិចស៊ិក នឹងសហរដ្ឋអាមេរិកបានកំណត់គោលដៅរបស់ពួកគេលើលោក Lampard ដើម្បីដឹកនាំក្រុមជម្រើសជាតិរបស់គេ នេះបើយោងតាមសារព័ត៌មាន The Telegraph។ Lampard តែងតែសម្លឹងមើលការវិលត្រឡប់មកតំណែងជាគ្រូបង្វឹកនាពេលថ្មីៗនេះ ប៉ុន្តែត្រូវបានគេនិយាយថាកំពុងរង់ចាំឱកាសល្អមកដល់។

ក្នុងករណីដែល Lampard សម្រេចទទួលការងារនេះមួយមែន នេះជាលើកទីមួយក្នុងអាជីពជាគ្រូបង្វឹករបស់អតីតកីឡាករក្រុមតោខៀវនៅលើឆាកអន្តរជាតិ ដោយ Lampard ធ្លាប់បានដឹកនាំក្រុមដូចជា Derby County, Everton នឹង Chelsea រហូតដល់ទៅពីរដងឯណោះ។ ទោះមិនដែលបានជួយអោយក្រុមទាំងនោះលើកពានអ្វីក៏ដោយ ឱកាសដឹកនាំក្រុមជម្រើសជាតិកាណាដានៅព្រឹត្តិការណ៍ World Cup អាចជាមូលហេតុមួយដែលធ្វើអោយ Frank Lampard ពិបាកក្នុងការបដិសេដ៕