UEFA កំពុងពិចារណារបៀបចាប់ក្រុមតាមអាមេរិកសម្រាប់ព្រឹត្តិការណ៍ Champions League

សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ត្រូវបានគេរាយការណ៍ថាបានពិចារណាលើសេចក្តីព្រាង ដោយប្រើប្រាស់បែបបទរបស់សហរដ្ឋអាមេរិកសម្រាប់ការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួត Champions League ដែលក្រុមនឹងមានសេរីភាពក្នុងការជ្រើសរើសគូប្រជែងរបស់ពួកគេ។ នៅក្នុងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានៃវិសមភាពហិរញ្ញវត្ថុ និងសមតុល្យការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League ពេលនេះ UEFA បាននឹងកំពុងស្វែងរកការផ្លាស់ប្តូរសំខាន់ៗចំពោះទម្រង់នៃការប្រកួតនេះ។ ផែនការរបស់ UEFA សម្រាប់រដូវកាលខាងមុខពាក់ព័ន្ធនឹងការផ្លាស់ប្តូរទៅជាទម្រង់លីកបើកចំហដែលមាន 36 ក្រុម ដែលក្លឹបនីមួយៗនឹងប្រកួតចំនួន 8 ប្រកួតជាមួយគូប្រជែងផ្សេងៗគ្នា។ ក្រុមចំនួន 8 នឹងឈានទៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈដែល 16 ក្រុមដែលនៅសល់នឹងឈានទៅវគ្គជម្រុះមួយតង់ទៀត។ អគ្គលេខាធិការបស់ UEFA ...

[ Continue reading ]

គ្រូបង្វឹករបស់ក្លឹបអ៊ីតាលីមួយ ត្រូវបានដកតំណែងភ្លាមៗក្រោយបញ្ចេញកំហឹងលើដៃគូប្រកួត

អ្នកចាត់ការលោក Roberto D’Aversa ត្រូវបានក្លឹប Lecce នៃក្របខណ្ឌ Serie A បណ្ដេញចេញពីតំណែង បន្ទាប់ពីបានរត់សំដៅចូលទីលាន ហើយបានព្យាយាមយកក្បាលអុកកីឡាករ Thomas Henry របស់ក្លឹប Verona នៅក្រោយកញ្ចែបញ្ចប់ការប្រកួត។ បន្ទាប់ពីចាញ់ 1-0 នៅក្នុងផ្ទះរបស់ពួកគេកាលពីថ្ងៃអាទិត្យ D’Aversa បានទៅយកក្បាលអុកចំខ្សែប្រយុទ្ធ Verona ហើយគ្រូបង្វឹកវ័យ 48 ឆ្នាំរូបនេះត្រូវបានក្លឹបបណ្ដេញចេញ យោងតាមសេចក្តីថ្លែងការណ៍មួយ ភ្លាមៗបន្ទាប់ពីការប្រកួត។ បន្ទាប់ពីឧបទ្ទវហេតុនេះ លោក D’Aversa ក៏បានសុំទោសចំពោះឧបទ្ទវហេតុនេះផងដែរ ខណៈដែលគាត់បានពណ៌នាព្រឹត្តិការណ៍ថា ជារឿងដែលមិនអាចលើកលែងបាន។ បន្ទាប់ពីការបរាជ័យរបស់ពួកគេកាលពីថ្ងៃអាទិត្យ ...

[ Continue reading ]

Ronaldo ប្រេស៊ីលថាខ្លួនពេលនេះចាប់ចិត្តយ៉ាងខ្លាំងទៅលើកីឡាករ Real Madrid ដែលលេងស្រដៀង Zidane

Ronaldo Nazario បានចេញមកសរសើរ Jude Bellingham មិនដាច់ពីមាត់ទាល់តែសោះ បន្ទាប់ពីការចាប់ផ្តើមដ៏ល្អរបស់រូបគេជាមួយក្លឹប Real Madrid នៅរដូវកាលនេះ។ Ronaldo បានផ្តល់បទសម្ភាសន៍យ៉ាងទូលំទូលាយទៅកាន់ Mail Online ដោយពិភាក្សាអំពីរដូវកាលរបស់ក្រុមអធិរាជស ដោយបញ្ជាក់ពីភាពប្រសើរឡើងរបស់ពួកគេក្នុងនាមជាក្រុម ក៏ដូចជារឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងការផ្ទេររបស់ Kylian Mbappe  ប៉ុន្តែគាត់បានសារភាពថាការមកដល់របស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Bellingham គឺជាចំណុចវិជ្ជមានធំបំផុតមួយសម្រាប់ក្លឹបមកទល់ពេលនេះ។ អតីតខ្សែប្រយុទ្ធកំពូលរបស់ Real Madrid នឹងក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានលើកសរសើរអំពីចំណុចល្អរបស់ Bellingham ថា “ខ្ញុំចូលចិត្តរបៀបដែល Jude Bellingham លេង។ របៀបដែលគេលេងនៅ Real ...

[ Continue reading ]

ទោះប្រពន្ធខឹងក៏មិនដឹងធ្វើម៉េចដែរ! Pochettino ទម្លាយថាខ្លួនសុខចិត្តលុបចោលកម្មវិធីខួបកំណើតដោយសារមូលហេតុធំមួយ

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានសារភាពថាខ្លួនសុខចិត្តលុបចោលគម្រោងពិសារអាហារពេលល្ងាចជាមួយឧត្តមភរិយារបស់ខ្លួនបន្ទាប់ពីក្រុម Chelsea ធ្វើមិនបានល្អក្នុងការប្រកួតទល់នឹង Brentford នាសប្តាហ៍មុន។ Chelsea បានរបូតពិន្ទុម្តងទៀតក្នុងការប្រកួតលីកកំពូលអង់គ្លេស Premier League កាលពីសប្តាហ៍មុន ខណៈដែលការប្រកួតត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ទាំងដែល Chelsea ជាអ្នកមានសមត្ថភាពក្នុងការនាំមុខមុនក៏ដោយ។ អ្នកចាត់ការ Pochettino មានការខកចិត្តជាខ្លាំងជាមួយនឹងលទ្ធផលនេះ ហើយលោកបានលុបចោលគម្រោងអាហារពេលល្ងាចជាមួយភរិយាភ្លាមៗ ថែមទាំងបានសារភាពថាខ្លួនបានទៅមើលការប្រកួតបាល់ទាត់ផ្សេងៗជុំវិញពិភពលោក ជាក់ស្តែងការប្រកួតរវាង Al-Nassr នឹង Al-Ain ក្នុងពាន AFC Champions League ថែមទៀតផង។ ...

[ Continue reading ]

អត់ Neymar ក៏អត់បញ្ហាដែរ! Al-Hilal តាមទាន់កំណត់ត្រាពិភពលោកមួយទាំងដែលមិនមាន Neymar

ក្លឹបបាល់ទាត់ Al-Hilal បានតាមស្មើកំណត់ត្រាលក្ខណះពិភពលោកមួយសម្រាប់ក្រុមដែលអាចរក្សាជាប់ជ័យជម្នះជាប់ៗគ្នាយូរបំផុតក្នុងលោក ទាំងដែលកីឡាករសំខាន់ដូច Neymar ត្រូវបានដាក់អោយអង្គុយនៅក្រៅដោយសារតែបញ្ហារបួសក៏ដោយ។ ក្រុមកំពូលតារាងរបស់លីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានតាមពីក្រោយដើម្បីវាយបកយកឈ្នះ 3-1 ដោយការស៊ុតបាល់ប៉េណាល់ទីរបស់ Ruben Neves និងការស៊ុតរបស់ Michael និង Aleksandar Mitrovic កាលពីយប់ថ្ងៃសុក្រ។ ជ័យជម្នះលើកទី 27 ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់នេះ បានតាមស្មើកំណត់ត្រាពិភពលោកដែលកំណត់ដោយក្រុមមកពីប្រទេសវេល The New Saints ហើយពួកគេសម្រេចបានដោយគ្មានកីឡាករតម្លៃខ្លួន 77.2 លានផោន Neymar ដែលបានរងរបួសធ្ងន់ចាប់តាំងពីខែតុលាមក។ Al-Hilal ...

[ Continue reading ]

វីវរហើយ! កំណត់ត្រាដ៏អស្ចារ្យរបស់ Ronaldo ស្ថិតក្នុងហានិភ័យដោយសារតែកីឡាករជើងចាស់រូបនេះ

អតីតអ្នកចាំទីរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Pepe Reina កំពុងតាមយ៉ាងកៀកទៅលើកំណត់ត្រារបស់ Cristiano Ronaldo ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួតប្រចាំទ្វីបអឺរ៉ុបច្រើនជាងគេ។ អ្នកចាំទី Villarreal នៅតែរក្សាជំហររឹងមាំក្នុងវ័យ 41 ឆ្នាំ ហើយបានលេងការប្រកួតលើកទី 192 របស់គាត់ក្នុងការប្រកួតដែលរៀបចំដោយ UEFA បន្ទាប់ពីក្រុមរបស់គាត់ចាញ់ក្រុម Marseille 4-0 ក្នុងការប្រកួត UEFA Europa League កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទោះបីវាជាលទ្ធផលមិនល្អសម្រាប់ក្រុមនៅ La Liga ក៏ពិតមែន ប៉ុន្តែអតីតអ្នកចាំទី Napoli នៅតាមពីក្រោយ​ត្រឹមតែ 5 ...

[ Continue reading ]

Harry Kane បំបែកកំណត់ត្រាធំៗពីរក្នុងមួយប្រកួត បន្ទាប់ពីរកបាន hat-trick ទល់នឹង Mainz

កីឡាករ Harry Kane បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់លីកកំពូលអាឡឺម៉ង់ Bundesliga នៅពេលដែលរូបគេបំបែកបានកំណត់ត្រាពីរនៅក្នុងមួយប្រកួត ជាមួយនឹងគ្រាប់បាល់បីគ្រាប់នៅក្នុងជំនួបរវាង Bayern Munich នឹង Mainz 05។ Kane បានជួយអោយ Bayern នាំមុខមុនត្រឹមនាទីទី 13 នៃការប្រកួតវគ្គទីមួយ មុនពេលបន្ថែមបានមួយគ្រាប់ទៀតដែលជាគ្រាប់បាល់ទី 3 របស់ Bayern Munich នៅមុនចប់តង់ទីមួយ។ នៅនាទីទី 70 ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានសម្រេចនូវ hat-trick របស់ខ្លួននៅក្នុងការប្រកួតដែលបញ្ចប់ទៅក្នុងលទ្ធផល 8-1។ ក្រោយចប់ការប្រកួត Harry Kane បានក្លាយជាកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្រលីកកំពូលអាឡឺម៉ង់ ...

[ Continue reading ]

​អភិបាលក្រុង Manchester ថាក្លឹប Man United នឹងត្រូវការប្រាក់ពីសាធារណជនដើម្បីកែឆ្នៃកីឡដ្ឋាន Old Trafford

អភិបាលក្រុង Manchester លោក Andy Burnham បាននិយាយថាបិសាចក្រហម Manchester United នឹងត្រូវការការវិនិយោគសាធារណៈដើម្បីផ្តល់មូលនិធិដល់ផែនការរបស់ពួកគេក្នុងការជួសជុលកីឡដ្ឋាន Old Trafford ឡើងវិញ។ United បានបញ្ជាក់ពីការតែងតាំងក្រុមការងារជំនាញដែលនឹងរិះរកវិធីដើម្បីប្រែក្លាយទឹកដីរបស់ក្រុមបិសាចក្រហមទៅជាកីឡដ្ឋានលំដាប់ពិភពលោក បន្ទាប់ពីការឡើងកាន់កាប់ភាគហ៊ុនថ្មីរបស់ Sir Jim Ratcliffe និងក្រុមហ៊ុន INEOS។ អភិបាលក្រុង Manchester ជឿជាក់ថាការវិនិយោគនេះមិនអាចមកពីមហាសេដ្ឋីអង់គ្លេសតែម្នាក់ឯងនោះទេ ដោយនិយាយថាមូលនិធិសាធារណៈនឹងត្រូវការជាចាំបាច់ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជុំវិញ Old Trafford។ គួររំលឹកផងដែរថា កីឡដ្ឋាន Old Trafford មិនដែលឆ្លងកាត់ការជួសជុលនៅរយះពេល 18 ឆ្នាំចុងក្រោយ ដោយបានទាក់ទាញការរិះគន់ពីសំណាក់អតីតកីឡាកររបស់ ...

[ Continue reading ]

អាជ្ញាកណ្តាលនារីអាចនឹងមានសិទ្ធិកាត់សេចក្តីការប្រកួតលីកកំពូលជាលើកដំបូងក្នុងរយះពេល 20 ឆ្នាំ

អាជ្ញាកណ្តាលនារី Katia Itzel ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសមុិកសុិកចាត់តាំងអោយកាត់សេចក្តីការប្រកួតលីកកំពូលរបស់បុរសជាលើកដំបូងនៅក្នុងពេល 20 ឆ្នាំ។ សារព័ត៌មាន Associated Press រាយការណ៍ថាអាជ្ញាកណ្តាលស្ត្រីនឹងទទួលបន្ទុកការប្រកួតលីកកំពូលម៉ិកស៊ិកជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍ក្នុងការប្រកួតជុំទី 11 នៃតំបន់ Clausura នៅពេលដែលក្រុម Pachuca ប៉ះគ្នាជាមួយ Queretaro នៅថ្ងៃអាទិត្យ។ នាង​នឹង​ក្លាយ​ជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​គេ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ម៉ិកស៊ិក​ចាប់តាំងពី​លោកស្រី Virginia Tovar ក្នុង​ឆ្នាំ 2004 មកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា Itzel បានក្លាយជាអាជ្ញាកណ្តាលតាំងពីឆ្នាំ 2016 និងបានដឹកនាំការប្រកួតនៅ World Cup នារីឆ្នាំ 2023។ លើសពីនេះទៅទៀត ...

[ Continue reading ]

Erling Haaland ទាមទារអោយមានឃ្លាផ្តាច់កុងត្រាពី Man City ដើម្បីរក្សាក្តីសង្ឃឹមទៅលេងក្លឹបមួយនេះ

ម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland ត្រូវបានគេរាយការណ៍ថានឹងទាមទារអោយក្លឹប Manchester City មានឃ្លាផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងរបស់គេ ដែលផ្តល់លទ្ធភាពអោយ Haaland ក្នុងការចាកចេញទៅកាន់ក្លឹបនៃក្តីស្រម៉ៃរបស់គេមួយទៀត។ Haaland បានបញ្ចប់ការផ្ទេរដ៏ល្បីរបស់គាត់ពី Borussia Dortmund ទៅកាន់ Manchester City ក្នុងឆ្នាំ 2022 ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារតំណាងលោក Rafaela Pimienta បានរួមបញ្ចូលឃ្លាដែលអនុញ្ញាតឱ្យកីឡាករសញ្ជាតិន័រវេចាកចេញនៅរដូវក្តៅឆ្នាំ 2024 ជាមួយតម្លៃដែលសមរម្យសម្រាប់ក្លឹបនៅក្រៅប្រទេសអង់គ្លេស។ ឃ្លាផ្តាច់កុងត្រានេះត្រូវបានគេនិយាយថានឹងថយចុះតម្លៃតាមពេលវេលា ដែលធ្វើឱ្យវាក្លាយជាសំណើដ៏ទាក់ទាញសម្រាប់ក្លឹបដូចជា Real Madrid ជាដើម។ ...

[ Continue reading ]