សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ត្រូវបានគេរាយការណ៍ថាបានពិចារណាលើសេចក្តីព្រាង ដោយប្រើប្រាស់បែបបទរបស់សហរដ្ឋអាមេរិកសម្រាប់ការចាប់ឆ្នោតវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួត Champions League ដែលក្រុមនឹងមានសេរីភាពក្នុងការជ្រើសរើសគូប្រជែងរបស់ពួកគេ។

នៅក្នុងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានៃវិសមភាពហិរញ្ញវត្ថុ និងសមតុល្យការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League ពេលនេះ UEFA បាននឹងកំពុងស្វែងរកការផ្លាស់ប្តូរសំខាន់ៗចំពោះទម្រង់នៃការប្រកួតនេះ។ ផែនការរបស់ UEFA សម្រាប់រដូវកាលខាងមុខពាក់ព័ន្ធនឹងការផ្លាស់ប្តូរទៅជាទម្រង់លីកបើកចំហដែលមាន 36 ក្រុម ដែលក្លឹបនីមួយៗនឹងប្រកួតចំនួន 8 ប្រកួតជាមួយគូប្រជែងផ្សេងៗគ្នា។ ក្រុមចំនួន 8 នឹងឈានទៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈដែល 16 ក្រុមដែលនៅសល់នឹងឈានទៅវគ្គជម្រុះមួយតង់ទៀត។

អគ្គលេខាធិការបស់ UEFA លោក Theodore Theodiridis បានស្នើគំនិតនៃក្រុមជ្រើសរើសគូប្រជែងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ទូរទស្សន៍ផ្សាយផ្ទាល់មួយ ដែលក្រុមដែលបានបញ្ចប់នៅលើកំពូលនៃពូលនីមួយៗ មានសិទ្ធិក្នុងការជ្រើសរើសក្នុងចំណោមក្រុមដែលបានឡើងចំនួន 15 ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់យោបល់នេះត្រូវបានបដិសេធភ្លាមៗដោយសមាជិកផ្សេងទៀតនៃការពិភាក្សា។ ខណៈពេលដែលព័ត៌មានលម្អិតមិនទាន់ចេញជាផ្លូវការក៏ពិតមែន វាត្រូវបានគេជឿថា ស្ថាប័នគ្រប់គ្រងនឹងដោះស្រាយបញ្ហាទាំងនោះជាមួយការចាប់គូតាមរបៀបដែលបានប្រើប្រាស់នៅក្នុងកីឡាតេនីស ដោយការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះគឺមានគោលបំណងដើម្បីបង្កើនសារៈសំខាន់នៃការព្យាយាមបន្ថែមនៅដំណាក់កាលដំបូង និងលើកទឹកចិត្តក្រុមឱ្យប្រឹងប្រែងក្តោបយកតំណែងខ្ពស់ៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះអាចទាញការរិះគន់ពីផ្នែកផ្សេងៗ ដែលមនុស្សជាច្រើនអាចយល់ឃើញថា វាខុសឆ្គងចំពោះក្លឹបធំៗ៕