Raheem Sterling បានចេញការសុំទោសជាសាធារណះមួយទៅដល់អ្នកគាំទ្ររបស់ក្រុមតោខៀវ Chelsea បន្ទាប់ពីគាត់បានខកខានមិនបានស៊ុតបញ្ចូលទីនូវបាល់ពិន័យ 11 ម៉ែត្រ ក្នុងការប្រកួត FA Cup វគ្គ 8ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Leicester City កាលពីថ្ងៃអាទិត្យ។ ខណះដែល Chelsea កំពុងនាំមុខ 1-0 ខ្សែប្រយុទ្ធស្លាបរូបនេះមានឱកាសបន្ថែមការនាំមុខនៅពេលដែលគាត់ទទួលបានបាល់ប៉េណាល់ទីនៅនាទីទី 26 ។ ទោះខ្លួនបានព្យាយាមសាងគុណលុបលាងទោសដោយការរួមចំណែកក្នុងគ្រាប់បាល់របស់ Cole Palmer នៅចុងបញ្ចប់នៃវគ្កទីមួយក៏ពិតមែន ក្រុមភ្ញៀវ Leicester បានតាមស្មើបន្ទាប់ពីការសម្រាកមុនពេលការស៊ុតបញ្ចូលទីពីរគ្រាប់ចុងក្រោយពីក្រុមតោខៀវ ដើម្បីធានាថាពួកគេមានកៅអីមួយនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះបីជាឈ្នះក៏ដោយ Sterling បានបង្ហោះនៅលើបណ្តាញសង្គម Instagram ...
[ Continue reading ]Author: phanin
ម្តាយរបស់ Jerome Boateng ចេញមកទម្លាយរឿងអាក្រក់របស់កូនខ្លួនជុំវិញករណីបៀតបៀននារី
ម្តាយរបស់ Jerome Boateng បានអះអាងថាកូនប្រុសរបស់ខ្លួនបានធ្វើបាបនារីភេទជាច្រើនឆ្នាំមកហើយ ខណៈដែលដំណើរការផ្លូវច្បាប់បានបន្តឡើងវិញសម្រាប់ការចោទប្រកាន់ពីបទរំលោភបំពានលើអតីតមិត្តស្រីរបស់គាត់។ កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ 2021 ម្តាយរបស់ Boateng បានអះអាងនៅក្នុងអ៊ីមែលទៅកាន់មេធាវីទីក្រុងប៊ែកឡាំងថា កូនប្រុសរបស់គាត់បានបៀតបៀនផ្លូវចិត្ត និងផ្លូវកាយចំពោះស្ត្រីជាច្រើនឆ្នាំមកហើយ។ សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីមរណភាពដ៏សោកនាដកម្មរបស់ Kasia Lenhardt ដែលជាអតីតមិត្តស្រីរបស់ Boateng ដែលបានធ្វើអត្តឃាតកាលពីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2021 នៅទីក្រុងប៊ែរឡាំង។ យោងទៅតាមសារព័ត៌មានអាឡឺម៉ង់មួយ ម្តាយរបស់ Boateng បានលើកឡើងថា កូនប្រុសរបស់គាត់បានធ្វើបាបផ្លូវចិត្ត នឹងផ្លូវកាយរបស់នារីជាច្រើនឆ្នាំមកហើយ ពេលនេះអតីតមិត្តស្រីរបស់គេបានធ្វើអត្តឃាតហើយ Boateng ...
[ Continue reading ]Real Madrid ដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់ក្រុម Barcelona នឹង AT Madrid ជុំវិញករណី Vinicius Jr
ក្លឹប Real Madrid បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋអាជ្ញាជាផ្លូវការ បន្ទាប់ពីមានការស្រែកជេរប្រមាថរើសអើងទៅលើ Vinicius Jr ដោយអ្នកគាំទ្ររបស់ក្រុម Atletico Madrid និង Barcelona។ មុនពេលការប្រកួត Champions League របស់ Atletico វីដេអូដ៏គួរឱ្យរំខានបានបែកធ្លាយពេញបណ្តាញសង្គម ដែលបង្ហាញពីអ្នកគាំទ្ររបស់ក្រុម AT Madrid ប្រើប្រាស់ពាក្យរើសអើងជាតិសាសន៍ រួមទាំងការហៅ Vinicius Jr. ថាសត្វស្វាថែមទៀតផង។ អាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមនេះមិនមែនជាលើកទីមួយនោះឡើយ ដោយទង្វើស្រដៀងគ្នានេះបានកើតឡើងក្នុងអំឡុងពេលការប្រកួត Copa del Rey វគ្គ 16 ក្រុមចុងក្រោយរវាងក្រុមយក្សទាំងពីរនៅទីក្រុង ...
[ Continue reading ]ខ្លាំងក្នុងបាល់ទាត់មិនអស់ចិត្ត លោក Sir Alex Ferguson ទៅក្តោបយកជ័យជម្នះទាំងក្នុងការប្រកួតសេះទៀត
លោក Sir Alex Ferguson អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United នៅតែបន្តបង្កើតភាពភ្ញាក់ផ្អើលក្នុងពិធី Cheltenham ខណះដែលសេះរបស់លោកបានទទួលជ័យជម្នះជាប់ៗគ្នា ទាំងដែលមិនសូវមានបទពិសោធន៍ប្រកួតក្នុងឆាកធំៗ។ ព្រឹទ្ធាចារ្យបាល់ទាត់រូបនេះបានអបអរនូវភាពជោគជ័យរបស់គាត់ជាមួយមិត្តភក្តិដូចជាលោក Sam Allerdyce នៅពេលដែលសេះ Monmiral របស់លោកបានយកឈ្នះក្នុងការប្រកួតវគ្កផ្តាច់ព្រ័ត្រ Pertemps Network។ ជ័យជម្នះរបស់ Monmiral មិនត្រឹមតែផ្តល់នូវភាពភ្ញាក់ផ្អើលសម្រាប់ Sir Alex នោះទេ តែវាក៏បាននាំមកជាមួយនូវជ័យលាភីនឹងទឹកប្រាក់ចំនួន 5 មុឺនផោនសម្រាប់អតីតអ្នកចាត់ការសញ្ជាតិស្កុតលែនថែមទៀតផង។ រឿងរ៉ាវមិនទាន់ចប់ត្រឹមនេះឡើយ នៅថ្ងៃបន្ទាប់ សេះមួយទៀតរបស់ Sir Alex ដែលមានឈ្មោះថា ...
[ Continue reading ]Henderson ត្រឡប់ទៅអង់គ្លេសវិញលើកនេះ ទ្រោមខ្លួនដោយសារអ្នកគាំទ្រ Aston Villa
ការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញរបស់កីឡាករ Jordan Henderson បានប្រែក្លាយទៅជារឿងរ៉ាវដ៏អួរអាប់មួយ ខណះដែលអ្នកគាំទ្រក្រុម Aston Villa បានស្រែកចំអកខ្សែបម្រើចំណូលថ្មីរបស់ Ajax រូបនេះស្ទើរតែមួយប្រកួតពេញ។ អតីតប្រធានក្រុមហង្សក្រហម Liverpool ដែលបច្ចុប្បន្នកំពុងបន្តអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសហូឡង់រូបនេះ មិនបានទទួលការស្វាគមន៍តាមអ្វីដែលខ្លួនគ្រោងទុកនោះឡើយ។ អ្នកគាំទ្រស្ទើរគ្រប់រូបបាននាំគ្នាស្រែកចំអកលើ Henderson យ៉ាងកងរំពងដូចកាលដែលរូបគេលេងអោយក្រុមជម្រើសជាតិអង់គ្លេសកាលពីខែតុលានៅក្នុងកីឡដ្ឋាន Wembley បេះដាក់។ Jordan Henderson បានប្រែខ្លួនពីបុគ្គលដែលមនុស្សគ្រប់គ្នានៅអង់គ្លេសស្រឡាញ់ ទៅជាកីឡាករមួយរូបដែលអ្នកគាំទ្រមិនពេញចិត្តក្រោយការផ្លាស់ទៅលេងអោយ Al-Ettifaq នៅក្នុងប្រទេសដែលមិនទទួលស្គាល់ការស្រឡាញ់ភេទដូចគ្នា ទាំងដែល Henderson ជាសកម្មជនមួយរូបដែលតែងតែបង្ហាញពីការគាំទ្រចំពោះរឿងមួយនេះ។ ក្រោយចប់ការប្រកួត សាមីខ្លួនផ្ទាល់ក៏បានទទួលស្គាល់ថាការបរាជ័យក្នុងលទ្ធផល 4-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ គឺជារឿងមួយដែលពិបាកក្នងការទទួលយក ដោយជឿជាក់ថាគ្រាប់បាល់ទីពីររបស់ ...
[ Continue reading ]តារាសម្តែងលំដាប់ពិភពលោកមួយនេះទម្លាយថាខ្លួនជាអ្នកគាំទ្រផ្កាប់មុខរបស់ Roy Keane
ម្ចាស់ពានរង្វាន់ Oscar លោក Cillian Murphy បានសារភាពថាគាត់គឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រមួយរូបរបស់អតីតកីឡាករ Roy Keane ហើយថាវីរបុរសរបស់ Manchester United គឺជាតារាល្បីបំផុតរបស់ទីក្រុង Cork។ តារាសម្តែងជនជាតិអៀរឡង់បានឈ្នះពានរង្វាន់ Academy Award សម្រាប់តារាសម្តែងល្អបំផុតបន្ទាប់ពីការសម្តែងរបស់គាត់នៅក្នុងភាពយន្ត Oppenheimer ដោយខ្សែភាពយន្តរបស់ Christopher Nolan ទទួលបានពានរង្វាន់ចំនួនប្រាំពីរកាលពីយប់ថ្ងៃអាទិត្យកន្លងទៅក្នងពិធីទទួលពាន Oscar។ គួររំលឹកផងដែរថា Cillian នឹង Roy Keane សុទ្ធសឹងមានដើមកំណើតនៅទីក្រុង Cork នៃប្រទេសអៀរឡង់ ហើយខណៈដែលតារាសម្តែងរូបនេះមានការចាប់អារម្មណ៍នឹងការគោរពជាខ្លាំងទៅដល់កំពូលកីឡាកររបស់បិសាចក្រហម។ តួឯកនៅក្នុងរឿងលំដាប់ពិភពលោក Peaky ...
[ Continue reading ]គ្រូបង្វឹកក្រុម Porto : “Mikel Arteta បានប្រមាថមើលងាយដល់គ្រួសាររបស់ខ្ញុំជាខ្លាំង!!!”
លោក Sergio Conceicao បានអះអាងថាគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានជេរប្រមាថគ្រួសាររបស់គាត់អំឡុងពេលក្រុម Porto ចាញ់ក្រុមកាំភ្លើងធំក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារកន្លងទៅនេះ។ អ្នកចាត់ការទាំងពីរត្រូវបានបំបែកគ្នា បន្ទាប់ពីមានការដោះដូរសម្តីគ្នាមួយភ្លែតនៅក្រៅទីលាន កំឡុងការប្រកួតជើងទីពីរនៃការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ។ អ្នកទាំងពីរត្រូវបានគេសួរអំពីឧបទ្ទវហេតុបន្ទាប់ពីការប្រកួត ហើយគ្រូបង្វឹករបស់ Porto បានធ្វើការចោទប្រកាន់យ៉ាងខ្លាំងទៅលើអ្នកចាត់ការរបស់ក្រុមកាំភ្លើងធំ។ នៅក្នុងសន្និសីទកាសែត លោក Conceicao បានប្រាប់អ្នកយកព័ត៌មានថា “អ្វីដែល Arteta បាននិយាយជាភាសាអេស្ប៉ាញ គឺរូបគេបានជេរប្រមាថមកលើគ្រួសាររបស់ខ្ញុំផ្ទាល់។ ...
[ Continue reading ]ប៉ះគ្នាទៀតហើយ! PSG គ្រោងតទល់ជាមួយ Barcelona ដើម្បីដណ្តើមកីឡាករមួយនេះពី Liverpool
ក្លឹបសេដ្ឋីមកពីប្រទេសបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធកំពូលស្នៀត Luis Diaz ពី Liverpool ជំនួសតំណែង Kylian Mbappe ខណះដែលអ្នកមានបុណ្យ FC Barcelona ក៏ចង់បាន Diaz ដូចគ្នា។ កំឡុងពេលដែលខ្សែប្រយុទ្ធ Mbappe រំពឹងថានឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ PSG បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅខ្សែប្រយុទ្ធស្លាបរបស់ហង្សក្រហម Diaz នេះបើយោងតាមសារព័ត៌មាន El Pais Colombia ។ របាយការណ៍ដដែលបាននិយាយថា ស្របពេលអ្នកចាត់ការ Jurgen ...
[ Continue reading ]លោក Mauricio Sarri សម្រេចចាកចេញពីក្រុម Lazio ក្រោយទក់សាច់របស់ Bayern
Maurizio Sarri បានសម្រេចលាលែងពីតួនាទីជាអ្នកចាត់ការក្រុម Lazio បន្ទាប់ពីពួកគេបានចាកចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ 16 ក្រុមចុងក្រោយ ដោយសារថ្វីជើងក្រុម Bayern Munich កាលពីសប្តាហ៍មុន។ លោក Fabrizio Romano រាយការណ៍ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានប្រាប់ក្លឹប Serie A កាលពីរសៀលថ្ងៃអង្គារថាគាត់នឹងមិនបន្តជាគ្រូបង្វឹកទេ ដោយគាត់នឹលាលែងពីតំណែងជាមួយឥទ្ធិពលភ្លាមៗ។ ការសម្រេចចិត្តនោះកើតឡើងបន្ទាប់ពីក្រុម Lazio បានធ្លាក់ចេញពីការប្រកួតវគ្គ 16 ក្រុងចុងក្រោយទាំងដែលខ្លួនមានគ្រាប់ចំណេញមួយគ្រាប់ក្នុងដៃកាលពីជើងទីមួយរួចទៅហើយ។ Sarri បានក្លាយជាគ្រូបង្វឹក Lazio ក្នុងខែមិថុនា ឆ្នាំ 2021 បន្ទាប់ពីមួយរដូវកាលនៅ ...
[ Continue reading ]អតីតគ្រូ Man Utd ដកកីឡាករក្រុមជម្រើសជាតិបីរូបចេញគ្មានស្រណោះ ដោយសារតែមូលហេតុអាក្រក់មួយនេះ
លោក Ralf Rangnick បានដកកីឡាករបីនាក់ចេញពីក្រុមជម្រើសជាតិអូទ្រីសសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ បន្ទាប់ពីពួកគេត្រូវបានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុស្រែកជេរប្រមាថអ្នកស្រលាញ់ភេទដូចគ្នា។ កីឡាកររួមមាន Guido Burgstaller, Marco Grull, និង Niklas Hedl ត្រូវបានគេចាប់បាននៅលើកាមេរ៉ាដែលចូលរួមក្នុងការស្រែកជេរប្រមាថប៉ះពាល់ដល់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីក្រុមរបស់ពួកគេទទួលជ័យជម្នះ 3-0 លើគូប្រជែងទីក្រុង Austria Vienna កាលពីថ្ងៃទី 26 ខែកុម្ភៈកន្លងទៅ។ វីដេអូនៃសកម្មភាពរបស់ពួកគេបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឱ្យមានការខឹងសម្បារ និងការសុំអភ័យទោសពីកីឡាករ និងក្លឹបរបស់ពួកគេពោលគឺ Rapid Vienna។ ជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ Rangnick មិនបានជ្រើសរើសអ្នកទាំងបីសម្រាប់ការប្រកួតនាពេលខាងមុខរបស់ក្រុមជម្រើសជាតិអូទ្រីសជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី និងទួរគីនៅថ្ងៃទី 23 និង ...
[ Continue reading ]