ម្តាយរបស់ Jerome Boateng ចេញមកទម្លាយរឿងអាក្រក់របស់កូនខ្លួនជុំវិញករណីបៀតបៀននារី

ម្តាយរបស់ Jerome Boateng បានអះអាងថាកូនប្រុសរបស់ខ្លួនបានធ្វើបាបនារីភេទជាច្រើនឆ្នាំមកហើយ ខណៈដែលដំណើរការផ្លូវច្បាប់បានបន្តឡើងវិញសម្រាប់ការចោទប្រកាន់ពីបទរំលោភបំពានលើអតីតមិត្តស្រីរបស់គាត់។

កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ 2021 ម្តាយរបស់ Boateng  បានអះអាងនៅក្នុងអ៊ីមែលទៅកាន់មេធាវីទីក្រុងប៊ែកឡាំងថា កូនប្រុសរបស់គាត់បានបៀតបៀនផ្លូវចិត្ត និងផ្លូវកាយចំពោះស្ត្រីជាច្រើនឆ្នាំមកហើយ។ សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីមរណភាពដ៏សោកនាដកម្មរបស់ Kasia Lenhardt ដែលជាអតីតមិត្តស្រីរបស់ Boateng ដែលបានធ្វើអត្តឃាតកាលពីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2021 នៅទីក្រុងប៊ែរឡាំង។ យោងទៅតាមសារព័ត៌មានអាឡឺម៉ង់មួយ ម្តាយរបស់ Boateng បានលើកឡើងថា កូនប្រុសរបស់គាត់បានធ្វើបាបផ្លូវចិត្ត នឹងផ្លូវកាយរបស់នារីជាច្រើនឆ្នាំមកហើយ ពេលនេះអតីតមិត្តស្រីរបស់គេបានធ្វើអត្តឃាតហើយ Boateng នៅមិនចង់ទទួលស្គាល់នូវកំហុសនៃអាកប្បកិរិយារបស់គេ។

ការស៊ើបអង្កេតលើការស្លាប់របស់ Lenhardt បានបង្ហាញភស្តុតាងគួរឱ្យទាក់ទាញអារម្មណ៍ដែលគាំទ្រការចោទប្រកាន់នៃអំពើហិង្សានៅក្នុងទំនាក់ទំនងរបស់នាងជាមួយ Boateng ។ ការវិភាគកោសល្យវិច្ច័យនៃទូរស័ព្ទ iPhone របស់ Lenhardt និងសារសំឡេងត្រូវបានគេនិយាយថាបញ្ជាក់ពីការរំលោភបំពាន។ លើសពីនេះទៅទៀត វាបានលេចចេញមកថា Lenhardt ត្រូវបានគេចោទប្រកាន់ថាមានបំណងដាក់ពាក្យបណ្តឹងប្រឆាំងនឹង Boateng ពីបទបង្កគ្រោះថ្នាក់ដល់រាងកាយ មិនយូរប៉ុន្មានឡើយមុនពេលនាងបាត់បង់ជីវិត៕