Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាគ្រោងនឹងប្តឹងផ្តល់ជាមួយអតីតក្រុមរបស់ខ្លួន ពោលគឺសេះបង្កង់ Juventus ជុំវិញរឿងរ៉ាវប្រាក់ពលកម្មដែលក្លឹបបានជំពាក់ជាង 17លានផោន។ ម្ចាស់ពាន Ballon d’Or 5 សម័យរូបនេះបានយល់ព្រមក្នុងការបន្ថយប្រាក់ខែរបស់ខ្លួនជាមួួយក្លឹបយក្សអុីតាលីកំឡុងការរាតត្បាតជំងឺកូវីដ-19 ដើម្បីជួយសម្រួលដល់ផលលំបាកនៃហិរញ្ញវត្ថុរបស់ក្លឹប ប៉ុន្តែក្លឹបបែរជាមិនអាចរកប្រាក់គ្រប់គ្រាន់ដើម្បីផ្តល់ទៅ Ronaldo ទៅតាមពេលវេលាកំណត់។ បើយោងទៅតាមសារព័ត៌មាន Sports Mediaset ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នាជាលក្ខណះសេដ្ឋកិច្ចជុំវិញបញ្ហាមួយនេះនៅឡើយទេ។ កីឡាករសញ្ជាតិព័រទុយហ្កាល់កាលពីពេលថ្មីៗនេះបានស្នើសុំនូវការស៊ើបអង្កេតលើឯកសារពីសមត្ថកិច្ចរបស់ទីក្រុង Turin នៅក្នុងករណី Prisma ដែលកំពុងតែកើតមាន។ មិនតែប៉ុណ្ណោះ Ronaldo ក៏បានរៀបចំពាក្យបណ្តឹងទៅកាន់អតីតក្លឹបរបស់ខ្លួនែដលបានស្នើសុំឲ្យកីឡាករ Paulo Dybala កាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនជុំវិញការរាតត្បាតកូវីដ-19 ដូចគ្នា ប៉ុន្តែ Dybala ...
[ Continue reading ]Author: phanin
លោក Paul Heckingbottom មិនពេញចិត្តជាមួយការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ស្របពេល Sheffield ចាញ់ Tottenham
ការចាប់ផ្តើមរដូវកាលដែលមិនទាន់ស្គាល់ពាក្យឈ្នះរបស់ Sheffield United បានបន្ត ហើយអ្នកចាត់ការ Paul Heckingbottom មិនសប្បាយចិត្តទាល់តែសោះជាមួយនឹងការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាល។ គ្រូបង្វឹកក្រុម Sheffield United លោក Paul Heckingbottom មានការខឹងសម្បារចំពោះមន្ត្រីអាជ្ញាកណ្តាលបន្ទាប់ពីក្រុមរបស់គាត់បានចាញ់ក្រុម Tottenham ក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងជើងទីក្រុងឡុងដ៍ដោយលទ្ធផល 2-1 ក្នុងម៉ោងបន្ថែម បន្ទាប់ពីបាននាំមុខតាមរយៈការស៊ុតរបស់កីឡាករ Gustavo Hamer។ យ៉ាងណាមិញ គ្រាប់បាល់ចុងម៉ោងចំនួនពីរបានរក្សាបានបីពិន្ទុសម្រាប់ក្រុម Tottenham ខណៈដែល Sheffield United ក៏បានឃើញកីឡាករ Oli McBurnie ទទួលបានកាតក្រហម ដេញចេញពីការប្រកួតផងដែរ។ និយាយទៅកាន់ ...
[ Continue reading ]Pep Guardiola ស្ញើចសរសើរកីឡាករចំណូលថ្មីមួួយនេះមិនដាច់ពីមាត់ ថារូបគេមានគុណភាពប្លែកពីកីឡាករផ្សេងៗមួួយ
Pep Guardiola បានធ្វើការស្ញើចសរសើរកីឡាករចំណូលថ្មីរបស់ក្លឹប Manchester City កីឡាករ Matheus Nunes ថារូបគេអាចលេងបានច្រើនមុខតំណែង ដោយគាត់មានគុណភាពដែលកម្រពិបាករកបាន។ Nunes បានចូលរួមជាមួយ City ក្នុងការផ្ទេរតម្លៃ 53 លានផោន ពី Wolves នៅថ្ងៃចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយមិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជើងឯកអង់គ្លេស និងអឺរ៉ុបនៅឡើយទេ។ ខណៈពេលដែលលោក Guardiola មានអារម្មណ៍ថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានការកែលម្អជាច្រើនក៏ពិតមែន គាត់ជឿជាក់ថាភាពប៉ិនប្រសប់របស់គាត់នឹងធ្វើឱ្យ Matheus Nunes ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានក្នុងសន្និសីទកាសែតមុនការប្រកួតរបស់ខ្លួន គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបង្ហើបឲ្យដឹងថា “គេអាចលេងនៅតំបន់បម្រើ គេអាចលេងនៅតំបន់ប្រយុទ្ធ ហើយមិនយូរទេគេអាចនឹងលេងនៅតំបន់ការពារស្លាបទៀតក៏ថាបាន។ ខ្ញុំគិតថាគេត្រូវការកែលម្អជាច្រើនជាមួយការទប់បាល់ ...
[ Continue reading ]តំបន់ការពាររបស់ PSG អាចបង្កជាបញ្ហាធំមួយសម្រាប់លោក Luis Enrique រដូវកាលនេះ
ក្លឹបសេដ្ឋីបារាំង Paris Saint-Germain អាចនឹងជួបប្រទះនូវបញ្ហាតំបន់ការពារ ក្រោយរងបរាជ័យជាលើកដំបូងរបស់គេនៅក្នុងរដូវកាល 2023-2024 នេះក្រោមថ្វីដៃរបស់ក្រុម Nice។ ទោះជាកីឡាករជួរមុខ Kylian Mbappe ព្យាយាមស្រោចស្រង់ក្រុមដោយការទាត់បញ្ចូលទីចំនួនពីរគ្រាប់ក៏ពិតមែន ខ្សែការពាររបស់ PSG នៅតែមិនអាចជួយទប់ទល់នូវចង្វាក់ប្រយុទ្ធរបស់ក្រុម Nice បាន ដោយធ្លាយរហូតដល់ទៅ 3 គ្រាប់នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Parc de Princes។ ការបាត់បង់កីឡាករសំខាន់ៗដូចជា Lionel Messi, Neymar Jr, Sergio Ramos នឹង Marco Verratti ត្រូវបានជំនួសដោយកីឡាករចំណូលថ្មីស្ទើរតែមួយក្រុម ...
[ Continue reading ]Diego Simeone ដាក់សំណួរថាតើ Messi ត្រូវការអ្វីទៀតទើបអាចហៅថាជាកីឡាករល្អបំផុតក្នុងលោកបាន
គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone មានប្រសាសន៍ថាកីឡាករ Lionel Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ថែមទាំងបានស្នើថាគាត់មិនចាំបាច់ឈ្នះពានរង្វាន់បន្ថែមទៀតដើម្បីបញ្ជាក់អំពីងារជាកីឡាករល្អលើលោកនោះទេ។ Messi ត្រូវបានចាត់ទុកជាកីឡាករល្អបំផុតម្នាក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយមនុស្សជាច្រើនជឿថាគាត់កាន់តែសាកសមក្នុងការហៅថាជាកីឡាករល្អបំផុតនោះនៅពេលដែលគាត់បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឱ្យទទួលបានជោគជ័យក្នុងការប្រកួត World Cup កាលពីឆ្នាំមុន។ យោងតាមគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Simeone តារាឆ្នើមចំំណូលថ្មីរបស់ Inter Miami រូបនេះបានបង្ហាញឱ្យឃើញថាគាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ នៅពេលត្រូវបានសួរថាតើអ្នកណាដែលគាត់គិតថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកឥឡូវនេះ Simeone បានប្រាប់អ្នកសារព័ត៌មានថា “Messi។ គាត់បានក្លាយជាជើងឯកពិភពលោក។ តើគាត់ត្រូវឈ្នះអ្វីទៀតដើម្បីបន្តក្លាយជាកីឡាករល្អបំផុតក្នុងលោក?”។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យរូបនេះ នៅបន្តបង្កើនការចាប់អារម្មណ៍នៅអាយុ ...
[ Continue reading ]Jesse Lingard បង្ហោះសារយ៉ាងចម្លែកមួយស្របពេលអនាគតរបស់គេនៅមានភាពស្រពិចស្រពិលនៅឡើយ
អតីតខ្សែបម្រើក្រុម Manchester United និង West Ham កីឡាករ Jesse Lingard បានចែករំលែកសារសម្ងាត់យ៉ាងចម្លែកមួយនៅលើបណ្តាញសង្គមស្របពេលដែលអនាគតរបស់គាត់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ Lingard បានចែករំលែកសារមួយនេះនៅលើបណ្តាញសង្គម Instagram របស់គាត់បន្ទាប់ពីត្រូវបានដកចេញពីក្រុម Nottingham Forest នៅរដូវក្តៅនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។ Nottingham Forest ត្រូវបានកាត់ចោលនៅរដូវក្តៅបន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្នុង Premier League ។ Lingard បានសរសេរថា “អបអរទៅដល់យុវជនដែលខំប្រឹងប្រែងដើម្បីក្តីស្រម៉ៃដែលអ្នកគ្រប់គ្នាគិតថាអ្នកមិនអាចធ្វើបាន។ អ្នករិះគន់ទាំងនោះសុទ្ធសឹងតែខុសទាំងអស់។ អ្នកនឹងធ្វើវាបានបើសិនជាអ្នកមិនឈប់ពាក់កណ្តាលផ្លូវ”។ Lingard បានចូលរួមជាមួយ Forest ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយជាផ្នែកសំខាន់ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ពានរ Carabao ...
[ Continue reading ]ប្រធានក្រុម Arsenal ទម្លាយអនាគតរបស់ខ្លួនខណះជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ
ប្រធានក្រុម Arsenal កីឡាករ Martin Odegaard បានទម្លាក់នូវតម្រុយដ៏សំខាន់មួយអំពីអនាគតរបស់រូបគេនៅក្នុងបទសម្ភាសន៍មួយខណៈពេលកំពុងបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិន័រវេ។ អតីតកីឡាករ Real Madrid រូបនេះបាននិយាយអំពីអនាគត និងស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Arsenal ខណៈកំពុងស្ថិតជាមួយក្រុមជម្រើសជាតិន័រវេ។ វាត្រូវបានគេរាយការណ៍ថាក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍កំពុងរៀបចំផ្តល់ឱ្យគាត់នូវលក្ខខណ្ដ៏ឌប្រសើរនៅឯកីឡដ្ឋាន Emirates។ Odegaard បានប្រាប់ឲ្យដឹងថា “ខ្ញុំមិនមានអ្វីត្រូវនិយាយច្រើននោះទេ ក្រៅពីការពិតដែលខ្ញុំពិតជាសប្បាយចិត្តណាស់នៅ Arsenal ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចនៅទីនេះរយះពេលយូរ។ ក្រៅពីនេះខ្ញុំមិនមានមតិអ្វីទាំងអស់ ពេលនេះការផ្តោតសំខាន់នោះគឺទៅលើក្រុមជម្រើសជាតិ”។ ប្រធានក្រុមអាយុ 24 ឆ្នាំរូបនេះបានដឹកនាំក្រុម Arsenal ទៅកាន់ចំណាត់ថ្នាក់លេខ 2 កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Mikel Arteta បន្ទាប់ពីចូលរួមជាមួយពួកគេជាអចិន្ត្រៃយ៍មុនរដូវកាល 2021-22។ ...
[ Continue reading ]Frank Lampard ត្រូវបានពិចារណាក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Lyon ក្រោយការចាកចេញរបស់ Laurent Blanc
ក្លឹប Lyon ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ក្នុងការនាំយកអតីតគ្រូបង្វឹករបស់តោខៀវ Chelsea លោក Frank Lampard បន្ទាប់ពីការបណ្តេញចេញពីតំណែងរបស់លោក Laurent Blanc។ Lampard កំពុងពិភាក្សាជាមួយក្លឹបបារាំង Lyon ទាក់ទងនឹងតំណែងអ្នកចាត់ការដែលនៅទំនេរ នេះបើយោងតាមសារព័ត៌មាន 90min។ ការអភិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីការបណ្តេញលោក Blanc ចេញពីតួនាទីបន្ទាប់ពីចំណាយពេលត្រឹម 11 ខែជាមួយ Lyon ហើយមិនអាចទទួលបានលទ្ធផលគាប់ប្រសើរណាមួយនៅរដូវកាលនេះនៅឡើយ។ គិតត្រឹមបច្ចុប្បន្ន Lyon នៅមិនទាន់ស្គាល់រសជាតិឈ្នះសូម្បីតែម្តងក្នុងការប្រកួតបួនលើកដំបូង ទាំងដែលរដូវកាលមុន គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានជួយឲ្យក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7។ ខណះដែលបច្ចុប្បន្ន Lampard មិនទាន់មានការងារនៅក្រុមណាមួយនៅឡើយ ក្រោយចាកចេញពី Chelsea ...
[ Continue reading ]Joao Cancelo ថាខ្លួននឹងធ្វើគ្រប់យ៉ាងតាមការចង់បានរបស់ Xavi
Joao Cancelo បាននិយាយថា រូបគេនឹងលេងគ្រប់កន្លែងដែលគ្រូបង្វឹកក្រុម Barcelona លោក Xavi ចង់ឲ្យគាត់លេង ខណះដែលបង្ហាញពីមហិច្ឆតារបស់ខ្លួនចាប់តាំងពីការមកកាន់ប្រទេសអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែការពារស្លាបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានធ្វើការផ្លាស់ប្តូរលក្ខណះបណ្តោះអាសន្ននៅទីផ្សារដោះដូរកីឡាករនារដូវក្តៅ ដោយរូបគេជឿជាក់ថាគេចង់សម្រេចរឿងរ៉ាជាច្រើននៅក្នុងក្លឹបនៃក្តីស្រម៉ៃរបស់រូបគេផ្ទាល់។ ថ្លែងទៅកាន់សារព័ត៌មាន Sport Cancelo បានឲ្យដឹងថា “គ្រូបង្វឹកបានផ្តល់សេរីភាពឲ្យខ្ញុំ ហើយខ្ញុំពិតជាចូលចិត្តវាណាស់។ ខ្ញុំមានអារម្មណ៍ថាស្រួលខ្លួននៅពេលលេងតំបន់ខាងក្នុង នឹងតំបន់ខាងក្រៅ។ ខ្ញុំនឹងព្យាយាមសម្របខ្លួនទៅតាមអ្វីដែលគាត់សួរខ្ញុំ។ ខ្ញុំតែងតែចង់លេងឲ្យ Barca ហើយបង្ហាញអ្នកគាំទ្រដែលជឿជាក់មកលើខ្ញុំ មិនថាស្ថានភាពលំបាកប៉ុណ្ណាឡើយ។ ខ្ញុំចង់សម្រេចបាននូវរឿងល្អៗជាច្រើនជាមួយក្លឹបនេះ ព្រោះវាជាក្លឹបដែលខ្ញុំតែងតែស្រម៉ៃចង់លេងឲ្យ ព្រោះនិមិត្តរូបរបស់ខ្ញុំគឺសុទ្ធសឹងតែលេងនៅ Barca”៕
[ Continue reading ]Graeme Souness និយាយយ៉ាងជឿជាក់ថា James Maddison គឺល្អជាង Jude Bellingham ឆ្ងាយណាស់
លោក Graeme Souness បាននិយាយថាក្រុមជម្រើសជាតិអង់គ្លេសគួរតែលេងដោយដាក់កីឡាករ Jude Bellingham នឹង James Maddison ឲ្យលេងជាមួយគ្នា ដោយគាត់គិតថា Maddison គឺល្អជាង Bellingham ក្នុងការបង្កើតឱកាស នឹងសមត្ថភាពរកគ្រាប់បាល់។ Bellingham បានទទួលការអនុញ្ញាតក្នុងការចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្កុតលែន ហើយបានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ក្រុមរបស់គាត់ក្នុងការទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 3-1 នៅ Hampden Park ខណៈដែល Maddison ត្រូវបានទុកចោលនៅលើកៅអីបម្រុង។ អតីតកីឡាករជម្រើសជាតិស្កុតឡែន និងហង្សក្រហម Liverpool លោក Souness ជឿជាក់ថា Southgate នឹងទទួលបានលទ្ធផលប្រសើរជាងក្នុងការលេងគូជាមួយគ្នា ...
[ Continue reading ]