Jordan Henderson អាចនឹងចូលរួមជាមួយមិត្តរួមសញ្ជាតិកីឡាករ Harry Kane នៅក្លឹប Bayern Munich ខណៈដែលគាត់ចង់ចាកចេញពីក្រុម Al-Ettifaq របស់ Saudi Pro League។ យោងតាមសារព័ត៌មាន talkSPORT អតីតប្រធានក្រុម Liverpool ត្រូវបានផ្តល់សំណើរពីក្រុម Bayern Munich និង Bayer Leverkusen នៃក្របខ័ណ្ឌ Bundesliga បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកីឡាកររូបនេះចង់ចាកចេញពី Al-Ettifaq ត្រឹមតែប្រាំមួយខែបន្ទាប់ពីចូលរួមជាមួយពួកគេក្នុងតម្លៃ 13 លានផោនពីហង្សក្រហម។ ការចាប់ផ្តើមជីវិតរបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេសនៅតំបន់មជ្ឈិមបូព៌ាមិនទាន់សម្រេចតាមផែនការនៅឡើយទេ ខណៈដែលក្លឹបរបស់គាត់បានឈ្នះត្រឹមតែប្រាំមួយដងប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន 19 ...
[ Continue reading ]Author: Admin
គ្រូបង្វឹក Chelsea ជឿថាក្លឹបមិនបាច់លក់កីឡាករដើម្បីទិញកីឡាករថ្មីនោះឡើយ
លោក Mauricio Pochettino ទទូចថាក្លឹបតោខៀវ Chelsea នឹងមិនចាំបាច់ក្នុងការលក់កីឡាករដើម្បីទិញបន្ថែមក្នុងខែមករានោះទេ ខណៈដែលពួកគេកំពុងតែស្វែងរកកីឡាករថ្មីៗដើម្បីពង្រឹងក្រុមបន្ថែមទៀត។ លោក Pochettino បានបន្តថា Chelsea នឹងមិនចាំបាច់ផ្លាស់ប្តូរកីឡាករចេញដើម្បីរៃអង្គាសប្រាក់សម្រាប់ការបន្ថែមថ្មីក្នុងខែនេះទេ។ ក្លឹបបានចំណាយប្រាក់ជាង 1 ពាន់លានផោន ចាប់តាំងពីមហាសេដ្ឋីអាមេរិកលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital បានទិញក្លឹបតោខៀវ ហើយពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាបន្ថែមទៀតនៅក្នុងខែនេះ រួមទាំង Ivan Toney របស់ Brentford និង Victor Osimhen របស់ Napoli ផងដែរ។ ...
[ Continue reading ]ក្រុមជម្រើសជាតិប្រេស៊ីល តែងតាំងគ្រូបង្វឹកថ្មីប៉ុន្តែមិនមែនជាលោក Carlo Ancelotti នោះឡើយ!
ក្លិប Sao Paulo បានបញ្ជាក់ថា គ្រូបង្វឹករបស់ខ្លួនពោលគឺលោក Dorival Junior របស់ពួកគេកំពុងចាកចេញពីក្លិប ដើម្បីមកកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីលោក Carlo Ancelotti បានធ្វើការការបដិសេធ។ Sao Paulo បានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថាលោក Dorival Junior បានលាលែងពីតំណែងដើម្បីចូលកាន់តំណែងជាអ្នកចាត់ការរបស់ប្រេស៊ីល។ ក្នុងអំឡុងពេលរបស់គាត់ជាមួយក្លឹបគាត់បានឈ្នះពានរង្វាន់ Copa do Brasil និងបានឈ្នះមេដាយប្រាក់ផងដែរជាមួយ Flamengo, Athletico Paranaense, Santos និង Vasco da Gama ។ Ancelotti ...
[ Continue reading ]Man City ប្រឈមមុខការឡើងតុលាការជាន់ខ្ពស់ដោយសារតែអាវហ្វឹកហាត់របស់ខ្លួន
Manchester City ប្រឈមនឹងរឿងក្តីកម្រិតតុលាការជាន់ខ្ពស់ពីម៉ាកសំលៀកបំពាក់ Superdry ជុំវិញការរំលោភសិទ្ធិផ្ទាល់លើអាវហ្វឹកហាត់របស់ពួកគេ។ នៅរដូវក្តៅនេះ City បានប្រកាសថាក្រុមហ៊ុនផលិតស្រាបៀរ Asahi នឹងដាក់ពាក្យ Asahi Super “Dry” នឹងមាននៅលើឈុតហ្វឹកហាត់ទាំងបុរស និងស្ត្រី ក៏ដូចជាម៉ាកយីហោ Asahi Super “Dry” 0.0% ដែលគ្មានជាតិអាល់កុលផងដែរ ប៉ុន្តែបើយោងតាមសារព័ត៌មាន The Telegraph បានទម្លាយថាក្រុមហ៊ុនសម្លៀកបំពាក់ល្បី Superdry កំពុងអះអាងថាឈ្មោះទាំងពីរ គឺមានភាពស្រដៀងនឹងយីហោរបស់ពួកគេ។ កាលពីខែធ្នូ ពួកគេបានដាក់សំណើសុំដីកាហាមឃាត់ Man City មិនឲ្យប្រើពាក្យនេះនៅលើអាវហ្វឹកហាត់របស់គេទៀតឡើយ។ ប្រសិនបើដីកាដែលបានដាក់ចេញដោយដោយ ...
[ Continue reading ]Jurgen Klopp និយាយពាក់ព័ន្ធរឿង Salah ដែលធ្វើអោយអ្នកគាំទ្រអេហ្ស៊ីបខកចិត្តស្តូក
លោក Jurgen Klopp បានទម្លាយអោយដឹងនៅពេលដែលគាត់ចង់ឱ្យ Mohamed Salah ធ្លាក់ចេញពីការប្រកួត AFCON ដោយគ្រូបង្វឹកក្រុមហង្សក្រហមបានផ្តល់ចម្លើយដ៏ស្មោះត្រង់បំផុត ប៉ុន្តែអាចបង្កជាការខកចិត្តសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអេហ្ស៊ីប។ ដំណើររបស់អេហ្ស៊ីបក្នុងការប្រកួតទ្វីបអាហ្រ្វិកដែលគ្រោងនឹងធ្វើនៅឆ្នាំនេះក្នុងប្រទេសកូតឌីវ័រនឹងចាប់ផ្តើមនៅថ្ងៃទី 14 ខែមករាខាងមុខទល់នឹងប្រទេសម៉ូសំប៊ិក។ ដោយសារតែការចូលរួមរបស់ Salah ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំ 2023 ខ្សែប្រយុទ្ធរូបនេះអាចនឹងខកខានការប្រកួតចំនួន 8 សម្រាប់ក្រុម Liverpool រួមទាំងការប៉ះទង្គិចគ្នាជាមួយក្រុម Arsenal ក្នុងពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍នេះផងដែរ។ អវត្តមានរបស់គាត់អាចនឹងធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់ដណ្តើមពានរបស់ហង្សក្រហមរដូវកាលនេះ ហើយ ...
[ Continue reading ]Xavi រអ៊ូរទាំរឿងកីឡាករលេងមិនដល់កម្រិតរបស់ខ្លួនពីមុន
អ្នកចាត់ការក្លឹប Barcelona លោក Xavi បានរិះគន់កីឡាកររបស់គាត់យ៉ាងចាស់ដៃចំពោះអសមត្ថភាពរបស់ពួកគេក្នុងការយកចំណេញលើចំណុចខ្សោយរបស់ក្រុម Las Palmas ដូចអ្វីដែលគាត់ធ្លាប់បានធ្វើកាលនៅជាកីឡាករ។ Barca មានភាពលំបាកជាខ្លាំងក្នុងការបង្កើតឱកាសទល់នឹងខ្សែការពាររបស់ Las Palmas នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានលេងបាល់ជំហរក្រៅល្បែងរហូតដល់ទៅ 14 ដង និងស៊ុតចំគោលដៅបានតែ 5 ជើងប៉ុណ្ណោះនៅក្នុងការប្រកួតទាំងមូល។ អ្នកគ្រប់គ្រងដែលជាខ្សែបម្រើដ៏អស្ចារ្យមួយក្នុងអំឡុងពេលដែលគាត់ជាកីឡាករ បានអះអាងថាគាត់នឹងមានប្រសិទ្ធភាពជាងកីឡាកររបស់គាត់បើសិនជាខ្លួនលេងនៅក្នុងការប្រកួតមួយនេះ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត អ្នកចាត់ការទូទៅបានសម្តែងការខកចិត្តជាមួយនឹងអសមត្ថភាពរបស់ក្រុមរបស់គាត់ក្នុងការបញ្ជូនបាល់ល្អថា “ពួកយើងធ្វើខុសជាមួយនឹងការបញ្ជូនបាល់ពីក្រោយក្នុងតង់ទីមួយ។ ពួកគេមានខ្សែការពារដែលឡើងខ្ពស់ ហើយយើងមិនអាចរកចំណុចខ្សោយនៅពីក្រោយខ្នងខ្សែការពារបាន ដែលជាអ្វីដែលយើងបានព្យាយាមរៀបចំពេញមួយសប្តាហ៍។ នោះហើយជាអ្វីដែលខ្ញុំពូកែក្នុងនាមជាកីឡាករ!”។ Barcelona បានបញ្ចប់ការប្រកួតជាមួយនឹង 3 ពិន្ទុយ៉ាងសំខាន់ក្នុងលទ្ធផល 2-1៕
[ Continue reading ]PSG ចង់បាន Bruno Guimaraes តែត្រូវជួបបញ្ហាធំៗចំនួនពីរ
Paris Saint-Germain កំពុងរៀបចំផែនការផ្លាស់ប្តូរសម្រាប់កីឡាករ Bruno Guimaraes នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ប៉ុន្តែត្រូវតែជម្នះឧបសគ្គធំពីរដើម្បីសម្រេចនូវការផ្ទេរដ៏មានមហិច្ឆតាមួយនេះ។ ESPN រាយការណ៍ថាក្លឹបយក្សរបស់បារាំងបានធ្វើដាក់ខ្សែបម្រើប្រេស៊ីល ក្នុងនាមជាគោលដៅកំពូលរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែការចុះហត្ថលេខាលើរូបគេនឹងមិនមែនជាកិច្ចការងាយស្រួលនោះទេ។ កីឡាករវ័យ 26 ឆ្នាំគឺជាកីឡាករដ៏មានតម្លៃបំផុតម្នាក់របស់ Newcastle ហើយបានយល់ព្រមចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ 2028 ។ PSG នឹងត្រូវបង់ប្រាក់សម្រាប់ផ្តាច់កុងត្រារបស់ Guimaraes ដែលមានតម្លៃប្រហែល 100 លានផោន។ បញ្ហាមួយទៀតដែលអាចរារាំងក្តីសង្ឃឹមរបស់ PSG ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយគឺការប្រជែងគ្នារវាងម្ចាស់ក្លឹបសញ្ជាតិកាតា និងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ដែលបានកាន់កាប់ Newcastle ក្នុងឆ្នាំ 2021។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេនិយាយថាមានភាពប្រសើរឡើង ...
[ Continue reading ]Sunderland បង្ខំចិត្តចេញមុខសុំទោសអ្នកគាំទ្រដោយសារកំហុសធំមួយនេះ
Sunderland បានសុំទោសអ្នកគាំទ្រដែលកំពុងខឹងសម្បារបន្ទាប់ពីពាក្យស្លោករបស់ក្រុម Newcastle United ត្រូវបានដាក់នៅកីឡដ្ឋាន Stadium of Light ។ មុនជំនួបរបស់ក្រុមទាំងពីរក្នុងការប្រកួត FA Cup ក្លឹប Newcastle បានកែលម្អនូវគ្រឿងតុបតែងមួយចំនួនក្នុងផ្នែកមួយនៃបារនៅក្នុងកីឡដ្ឋានរបស់ Sunderland ហើយទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ម្ចាស់ផ្ទះ ដោយបានដាក់ផ្លាកសញ្ញាពណ៌សនឹងខ្មៅជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ មានការមិនពេញចិត្តជាខ្លាំងក្នុងចំណោមអ្នកគាំទ្រ ហើយការអំពាវនាវត្រូវបានធ្វើឡើងដើម្បីឱ្យក្រុមប្រឹក្សាភិបាលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ នៅពេលដែលរូបភាពនៃផ្នែកខាងក្នុងរបស់កីឡដ្ឋាន Stadium of Light ដែលត្រូវបានផ្លាស់ប្តូរពីពណ៌ក្រហម និងសទៅជាខ្មៅ និងសវិញ។ គួររំលឹកផងដែរថា ក្លឹបនឹងធ្វើជាម្ចាស់ផ្ទះទទួល Newcastle United នៅថ្ងៃសៅរ៍ទី 6 ...
[ Continue reading ]Sergio Ramos ផ្អាកការសម្ភាសន៍ពាក់កណ្តាលផ្លូវដើម្បីស្រែកដាក់អ្នកគាំទ្រ
បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 2-0 របស់ Sevilla ក្រោមថ្វីជើងក្រុម Athletic Bilbao ខ្សែការពារ Sergio Ramos បានបង្អាក់ការសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ដើម្បីស្រែកដាក់អ្នកគាំទ្រដែលកំពុងឈរនៅកន្លែងអ្នកគាំទ្រ។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Mikel Vesga និង Aitor Paredes បានបង្ហាញថាគ្រប់គ្រាន់សម្រាប់ Bilbao ក្នុងការក្តោបយក 3 ពិន្ទុ ខណៈដែលក្រុមរបស់លោក Quique Sanchez Flores បានរងបរាជ័យនៅក្នុងលីកកំពូលអេស្ប៉ាញ La Liga ជាលើកទី 9 ក្នុងរដូវកាលនេះ។ គិតមកទល់បច្ចុប្បន្ន Sevilla ...
[ Continue reading ]ចៀសមិនផុតមែន! លោក Wayne Rooney ត្រូវបានក្លឹប Birmingham បណ្តេញចេញពីតំណែងជាផ្លូវការ
លោក Wayne Rooney ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Birmingham បន្ទាប់ពីដឹកនាំក្លឹបបានត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ ដោយលោក Tom Brady និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ វីរបុរសរបស់ Manchester United និងអង់គ្លេសបានចូលកាន់តំណែងនៅកីឡដ្ឋាន St Andrew’s ក្នុងខែតុលា ឆ្នាំ 2023 ប៉ុន្តែគាត់បានក្លឹបបណ្តេញចេញក្រោយលទ្ធផលដ៏គួរឱ្យសោកស្ដាយ។ Birmingham បានភ្លក្សរសជាតិបរាជ័យចំនួន 9 ដង ហើយអាចរកបានត្រឹមតែ 10 ពិន្ទុប៉ុណ្ណោះក្នុងចំណោម 45 ពិន្ទុដែលក្លឹបអាចរកបាន។ ក្រុម Birmingham បានកាន់កាប់កៅអីវគ្គ ...
[ Continue reading ]