PSG ចង់បាន Bruno Guimaraes តែត្រូវជួបបញ្ហាធំៗចំនួនពីរ

Paris Saint-Germain កំពុងរៀបចំផែនការផ្លាស់ប្តូរសម្រាប់កីឡាករ Bruno Guimaraes នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ប៉ុន្តែត្រូវតែជម្នះឧបសគ្គធំពីរដើម្បីសម្រេចនូវការផ្ទេរដ៏មានមហិច្ឆតាមួយនេះ។

ESPN រាយការណ៍ថាក្លឹបយក្សរបស់បារាំងបានធ្វើដាក់ខ្សែបម្រើប្រេស៊ីល ក្នុងនាមជាគោលដៅកំពូលរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែការចុះហត្ថលេខាលើរូបគេនឹងមិនមែនជាកិច្ចការងាយស្រួលនោះទេ។ កីឡាករវ័យ 26 ឆ្នាំគឺជាកីឡាករដ៏មានតម្លៃបំផុតម្នាក់របស់ Newcastle ហើយបានយល់ព្រមចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ 2028 ។ PSG នឹងត្រូវបង់ប្រាក់សម្រាប់ផ្តាច់កុងត្រារបស់ Guimaraes ដែលមានតម្លៃប្រហែល 100 លានផោន។

បញ្ហាមួយទៀតដែលអាចរារាំងក្តីសង្ឃឹមរបស់ PSG ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយគឺការប្រជែងគ្នារវាងម្ចាស់ក្លឹបសញ្ជាតិកាតា និងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ដែលបានកាន់កាប់ Newcastle ក្នុងឆ្នាំ 2021។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេនិយាយថាមានភាពប្រសើរឡើង ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា៕