លោក Wayne Rooney ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Birmingham បន្ទាប់ពីដឹកនាំក្លឹបបានត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ ដោយលោក Tom Brady និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

វីរបុរសរបស់ Manchester United និងអង់គ្លេសបានចូលកាន់តំណែងនៅកីឡដ្ឋាន St Andrew’s ក្នុងខែតុលា ឆ្នាំ 2023 ប៉ុន្តែគាត់បានក្លឹបបណ្តេញចេញក្រោយលទ្ធផលដ៏គួរឱ្យសោកស្ដាយ។ Birmingham បានភ្លក្សរសជាតិបរាជ័យចំនួន 9 ដង ហើយអាចរកបានត្រឹមតែ 10 ពិន្ទុប៉ុណ្ណោះក្នុងចំណោម 45 ពិន្ទុដែលក្លឹបអាចរកបាន។

ក្រុម Birmingham បានកាន់កាប់កៅអីវគ្គ Play-off មុនពេលដែល Rooney ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់លោក John Eustace ប៉ុន្តែឥឡូវនេះពួកគេឈរនៅលេខ 20 ក្នុងតារាងលីកទីពីររបស់អង់គ្លេស Championship ដែលមានគម្លាតតែ 6 ពិន្ទុប៉ុណ្ណោះដែលបំបែកពួកគេចេញពីតំបន់កាត់ចោល៕