ក្លឹបមួយនេះ គ្រោងនឹងផ្តល់ឱកាសអោយ Jordan Henderson ក្នុងការចាកចេញពីអារ៉ាប៊ីសាអូឌីត

Jordan Henderson អាចនឹងចូលរួមជាមួយមិត្តរួមសញ្ជាតិកីឡាករ Harry Kane នៅក្លឹប Bayern Munich ខណៈដែលគាត់ចង់ចាកចេញពីក្រុម Al-Ettifaq របស់ Saudi Pro League។

យោងតាមសារព័ត៌មាន ​​talkSPORT អតីតប្រធានក្រុម Liverpool ត្រូវបានផ្តល់សំណើរពីក្រុម Bayern Munich និង Bayer Leverkusen នៃក្របខ័ណ្ឌ Bundesliga បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកីឡាកររូបនេះចង់ចាកចេញពី Al-Ettifaq ត្រឹមតែប្រាំមួយខែបន្ទាប់ពីចូលរួមជាមួយពួកគេក្នុងតម្លៃ 13 លានផោនពីហង្សក្រហម។

ការចាប់ផ្តើមជីវិតរបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេសនៅតំបន់មជ្ឈិមបូព៌ាមិនទាន់សម្រេចតាមផែនការនៅឡើយទេ ខណៈដែលក្លឹបរបស់គាត់បានឈ្នះត្រឹមតែប្រាំមួយដងប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន 19 របស់ពួកគេ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 8 ក្នុងតារាង។ កីឡាករវ័យ 33 ឆ្នាំរូបនេះក៏បានជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានជំរុញឱ្យគាត់ពិបាកក្នុងការបន្តលេងនៅចំណុចកំពូលដូចមុនទៀត៕