លោក Mauricio Pochettino ទទូចថាក្លឹបតោខៀវ Chelsea នឹងមិនចាំបាច់ក្នុងការលក់កីឡាករដើម្បីទិញបន្ថែមក្នុងខែមករានោះទេ ខណៈដែលពួកគេកំពុងតែស្វែងរកកីឡាករថ្មីៗដើម្បីពង្រឹងក្រុមបន្ថែមទៀត។

លោក Pochettino បានបន្តថា Chelsea នឹងមិនចាំបាច់ផ្លាស់ប្តូរកីឡាករចេញដើម្បីរៃអង្គាសប្រាក់សម្រាប់ការបន្ថែមថ្មីក្នុងខែនេះទេ។ ក្លឹបបានចំណាយប្រាក់ជាង 1 ពាន់លានផោន ចាប់តាំងពីមហាសេដ្ឋីអាមេរិកលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital បានទិញក្លឹបតោខៀវ ហើយពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាបន្ថែមទៀតនៅក្នុងខែនេះ រួមទាំង Ivan Toney របស់ Brentford និង Victor Osimhen របស់ Napoli ផងដែរ។

នៅពេលសួរអំពីលទ្ធភាពនៃការលក់កីឡាករចាស់ដើម្បីទិញយកកីឡាករថ្មី Pochettino បានទម្លាយថា “ទេ វាមិនមែនជារឿងបែបនេះទេ។ ដូចអ្នកដឹងដែរ ពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើងជុំវិញក្លឹប វាមិនមែនជាអ្វីដែលខ្ញុំដឹងនោះទេ។ វាមិនចាំបាច់លក់ដើម្បីមានលទ្ធភាពនោះឡើយ”៕