គ្រាន់តែលេចតម្រុយចូលនិវត្តន៍ភ្លាម Chiellini អាចនឹងទទួលបានតំណែងធំនៅអតីតក្លឹបរបស់គាត់ភ្លែត!

ខ្សែការពារក្រុម LAFC កីឡាករ Giorgio Chiellini បានផ្តល់ជាតម្រុយនៃចូលនិវត្តន៍ពីបាល់ទាត់ ចំពេលមានទំនាក់ទំនងជាមួយនឹងការវិលត្រឡប់ទៅកាន់ Juventus ក្នុងតួនាទីជាក្រុមប្រឹក្សាភិបាលរបស់ក្លឹប។ កីឡាករវ័យ 39 ឆ្នាំដែលបានចំណាយពេលពីរឆ្នាំចុងក្រោយជាមួយ LAFC ក្នុងលីកកំពូលអាមេរិក MLS បានណែនាំពីលទ្ធភាពនៃការចូលនិវត្តន៍បន្ទាប់ពីរដូវកាលឆ្នាំ 2023 របស់គាត់បានបញ្ចប់ដោយការបរាជ័យក្រោមស្នាដៃក្រុម Columbus Crew ក្នុងការប្រកួត MLS Cup វគ្គផ្តាច់ព្រ័ត្រ។ គេជឿថា Chiellini អាចនឹងត្រលប់ទៅទីលានចាស់របស់គាត់នៅកីឡដ្ឋាន Allianz ក្នុងទីក្រុង Turin ក្នុងនាមជាអ្នកគ្រប់គ្រងបាល់ទាត់បន្ទាប់ពីព្យួរស្បែកជើងនៅអាយុ 39 ឆ្នាំ។ ជាក់ស្តែងបងប្រុសរបស់គាត់លោក ...

[ Continue reading ]

Jurgen Klopp ឌឺដង Chelsea ជុំវិញការផ្ទេរសម្រាប់កីឡាកររូបនេះ

លោក Jurgen Klopp បាននិយាយលេងសើចថា Liverpool មានសំណាងជាមួយនឹងកិច្ចព្រមព្រៀងផ្ទេររដូវក្តៅរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករពីររូបដែលសម្រេចបដិសេដ Liverpool ទៅលេងនៅ Chelsea រួមមាន Moises Caicedo និង Romeo Lavia។ Liverpool បានព្យាយាម និងបរាជ័យក្នុងការនាំយកកីឡាករ Southampton ដែលមានទេពកោសល្យ Lavia និងខ្សែបម្រើក្រុម Brighton Caicedo នៅរដូវក្តៅ ដោយកីឡាករទាំងពីររូបនេះចូលរួមជាមួយ Chelsea ក្នុងតម្លៃ 58 លានផោន និង 115 លានផោន។ ...

[ Continue reading ]

កាត់សេចក្តីការប្រកួតនៅទួរគីសុខៗ អាជ្ញាកណ្តាលរូបនេះត្រូវបានប្រធានក្លឹបដាល់មួយដៃចំកណ្តាលមុខ

អាជ្ញាកណ្តាលរបស់លីកកំពូលទួរគីត្រូវបានដាល់មួយដៃដួលលើទីលានដោយប្រធានក្លឹប Ankaragucu បន្ទាប់ពីបានសម្រុកចូលទៅក្នុងទីលាន ក្រោយក្រុមរបស់គាត់បានត្រឹមស្មើជាមួយ Rizespor ។ អាជ្ញាកណ្តាលលោក Halil Umut Meler ត្រូវបានប្រធានក្លឹប Ankaragucu លោក Faruk Koca ផ្តួល បន្ទាប់ពីគាត់បានរត់ទៅលើទីលាន នៅពេលដែលក្រុមរបស់គាត់របូតគ្រាប់បាល់ចុងម៉ោងក្រោមថ្វីជើងក្រុម Rizespor កាលពីថ្ងៃចន្ទ។ អាជ្ញាកណ្តាលដែលបានជាំភ្នែកបន្ទាប់ពីការវាយប្រហារនោះ ត្រូវបានដាល់និងទាត់ ខណៈពេលដែលគាត់កំពុងតែដេកនៅលើទីលានក្នុងឈុតឆាកដ៏អាក្រក់នៅឯកីឡដ្ឋាន Eryaman ។ សារព័ត៌មាន BeIN Sports រាយការណ៍ថា សហព័ន្ធបាល់ទាត់ទួរគីបានសម្រេចចិត្តបើកកិច្ចប្រជុំវិសាមញ្ញមួយ បន្ទាប់ពីឧប្បត្តិហេតុដ៏រន្ធត់នេះ ដោយរឿងរ៉ាវមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រធានាធិបតីទួរគីរហូតដល់ត្រូវចេញសេចក្តីថ្លែងការណ៍ភ្លាមៗមួយ។ លោកអាជ្ញាកណ្តាល Meler ...

[ Continue reading ]

អតីតកីឡាករ Liverpool រូបនេះថា Bruno Fernandes ធ្វើយកកាតលឿងជាចេតនាដើម្បីអវត្តមានពេលជួប Liverpool

Bruno Fernandes នឹងខកខានសម្រាប់ការធ្វើដំណើររបស់ Manchester United ទៅកាន់កីឡដ្ឋាន Liverpool ដោយលោក Michael Owen និយាយលេងថាកីឡាករព័រទុយហ្គាល់រូបនេះបានជ្រើសយកការហាមឃាត់ដោយចេតនា។ ប្រធានក្រុមបិសាចក្រហមបានប្រមូលកាតលឿងលើកទី 5 របស់គាត់ក្នុងរដូវកាលនេះ អំឡុងពេលប្រកួតចាញ់ Bournemouth 3-0 នៅកីឡដ្ឋាន Old Trafford ។ ឥឡូវនេះគាត់ត្រូវតែធ្វើតាមការពិន័យ ដោយមានន័យថាគាត់នឹងមិនមានវត្តមានសម្រាប់លោក Erik ten Hag សម្រាប់ការធ្វើដំណើរទៅកាន់ Anfield ។ Fernandes មិនដែលត្រូវបានបណ្តេញចេញពីអាជីពក្នុងក្របខ័ណ្ឌ Premier League របស់គាត់ទេ ...

[ Continue reading ]

Pep Guardiola ថា Man City ប្រហែលជាគ្មានផ្លូវបានឃើញ Kalvin-Phillips លេងទៀតឡើយ

លោក Pep Guardiola បានសារភាពថាគាត់ពិតជាមិនអាចស្រម៉ៃចេញនូវទិដ្ឋភាពដែលឃើញខ្សែបម្រើការពារ Kalvin Phillips លេងឱ្យ Manchester City សារជាថ្មីមុនចប់រដូវកាល។ លោក Guardiola សារភាពថា Phillips នឹងមិនលេងជាទៀងទាត់សម្រាប់ Man City នៅរដូវកាលនេះនោះឡើយ ហើយនិយាយថាគាត់មានភាពលំបាកក្នុងការដាក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅក្នុងក្រុមរបស់គាត់។ រដូវកាលនេះ អតីតខ្សែបម្រើ Leeds លេងបានត្រឹមតែ 89 នាទីនៅ Premier League និង 36 នាទីនៅ Champions League ប៉ុណ្ណោះ។ សរុបមក ...

[ Continue reading ]

គ្មាន Neymar ក៏ Al-Hilal ដូចជាមិនឈឺក្បាលដែរ​ដោយសារតែខ្សែប្រយុទ្ធជួរមុខរូបនេះ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Al-Hilal កីឡាករ Alexandr Mitrovic នៅតែបន្តទម្រង់លេងយ៉ាងល្អអស្ចារ្យរបស់ខ្លួន ដោយរកបានគ្រាប់បាល់ 7 ប្រកួតជាប់ៗគ្នា ទាំងដែលអវត្តមានកីឡាករសំខាន់នៅក្នុងក្រុម ពោលគឺ Neymar។ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានស៊ុតបញ្ចូលទីបាន 14 គ្រាប់រួចទៅហើយនៅរដូវកាលនេះ ហើយឥឡូវនេះបានការស៊ុតបញ្ចូលទីក្នុងរយៈពេល 7 ប្រកួតជាប់ៗគ្នា ដោយគ្រាប់បាល់ចុងក្រោយរបស់គាត់បានមកពីការទាត់បាល់ពិន័យ 11 ម៉ែត្រ។ Al-Hilal កំពុងស្ថិតក្នុងទម្រង់មិនគួរឱ្យជឿក្នុងរដូវកាលនេះ ដោយមិនទាន់ភ្លក់ចាញ់នៅឡើយទេ ដោយធ្លាប់តែស្មើពីរប្រកួតប៉ុណ្ណោះ ពោលគឺការស្មើជាមួយ Al-Fayha នៅថ្ងៃបើកឆាក និងស្មើជាមួយក្រុម Damac FC ក្នុងខែកញ្ញា។ ពួក​គេ​កំពុង​ឈរ​លើ​ការ​ឈ្នះ​ 9 ...

[ Continue reading ]

Carlo Ancelotti និយាយទាំងកំប្លែងថាខ្លួនសុខចិត្តដើរដោយថ្មើជើងទៅអារ៉ាប៊ីសាអូឌីតក្នុងលក្ខខណ្ឌមួយនេះ

គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បាននិយាយលេងសើចថា លោកនឹងដើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយថ្មើរជើងក្នុងតម្លៃ 450 លានផោនក្នុងមួយឆ្នាំ ដូចសំណើរមួយដែលបានផ្តល់ទៅកាន់កីឡាករវាយកូនហ្គោល John Rahm។ តារាវាយកូនហ្គោលឆ្នើមរូបនេះត្រូវបានផ្តល់ជាសំណើរមហាសាលតម្លៃ​ 450 លានផោនក្នុងរយះពេល 4 ឆ្នាំដើម្បីផ្លាស់ពីក្របខ័ណ្ឌ PGA Tour នឹង TGL League ទៅកាន់អង្គការ​​  LIV។ Ancelotti ត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើគាត់នឹងទទួលយកការផ្តល់ជូនស្រដៀងគ្នានេះដែរឬទេ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីមិនបានរង់ចាំយូរសម្រាប់ការផ្តល់នូវការឆ្លើយតបដ៏គួរឱ្យអស់សំណើចនោះទេ។ Ancelotti បានឆ្លើយតបទៅវិញភ្លាមៗថា “ខ្ញុំនឹងដើរដោយថ្មើរជើង ដោយមិនត្រូវការជើងហោះហើរអ្វីនោះឡើយ” ប៉ុន្តែក៏បានបន្ថែមទៀតថាវាជាការនិយាយលេងនោះទេ។ នៅពេលត្រូវបានចុចសួរចំៗអំពីគោលដៅបន្ទាប់របស់លោក ...

[ Continue reading ]

គ្រាន់តែភ្លាត់ចាញ់ West Ham សោះ Spur បំបែកកំណត់ត្រាអាក្រក់ដល់ទៅពីរ

Tottenham បានបង្កើតកំណត់ត្រា Premier League ដែលខ្លួនមិនចង់បានចំនួនពីរ នៅពេលដែលពួកគេបានភ្លាត់ស្នៀតចាញ់ក្រោមស្នាដៃក្រុម West Ham កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមរបស់លោក Ange Postecoglou បាននាំមុខមុនក្នុងការប្រកួត Premier League នៅក្នុងដីទល់នឹងក្រុម West Ham ដោយសារការតែតបាល់ពីខ្សែការពារកីឡាករ Cristian Romero ។ ទោះយ៉ាងណាក៏ដោយ ក្រុមភ្ញៀវបានវាយបកវិញក្នុងតង់ទី 2 ដោយ Jarrod Bowen មុនពេល James Ward-Prowse រកបានគ្រាប់ជ័យជម្នះនៅនាទីទី 74។ ពួកគេគឺជាក្រុមនៅ ...

[ Continue reading ]

PSG លក់ភាគរយក្លឹបចំនួន 12.5% ទៅកាន់ក្រុមហ៊ុនវិនិយោគមកពីអាមេរិក

ក្រុមហ៊ុន Qatari Sports Investment រឺ QSI បានលក់ភាគហ៊ុនភាគតិចរបស់ Paris Saint-Germain ដល់ក្រុមកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលនឹងជួយដល់ប្រតិបត្តិការ និងអចលនទ្រព្យ។ QSI បានលក់ភាគហ៊ុន 12.5 ភាគរយនៅក្នុង PSG ទៅឱ្យក្រុមហ៊ុនវិនិយោគអាមេរិក ដោយបានហៅកិច្ចព្រមព្រៀងនេះថាជាភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប។ ក្រុមវិនិយោគិន Arctos Partners បានយល់ព្រមលើការពង្រីកប្រតិបត្តិការក្លឹប ហើយនឹងដើរតួក្នុងការជួសជុលកីឡដ្ឋាន និងកន្លែងហ្វឹកហាត់។ កិច្ចព្រមព្រៀងរបស់ពួកគេអាចមានតម្លៃដល់ក្លឹបលើសពី 4 ពាន់លានអឺរ៉ូ នេះបើយោងតាម ​​The Athletic ទាំងដែលតម្លៃពិតប្រាកដមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ QSI បានទិញក្លឹបក្នុងតម្លៃ ...

[ Continue reading ]

គ្រាប់បាល់របស់ Gabriel Jesus នឹង Martinelli ជួយឲ្យក្រុម Arsenal បំបែកកំណត់ត្រានៅ Premier League មួយនេះ

Gabriel Jesus និង Gabriel Martinelli សុទ្ធតែរកបានគ្រាប់បាល់ទល់នឹងក្រុម Luton Town ដើម្បីជួយ Arsenal បង្កើតកំណត់ត្រាដ៏កម្រក្នុងក្របខ័ណ្ឌ Premier League ។ Arsenal បាននាំមុខនៅនាទីទី 20 ដោយការស៊ុតបញ្ចូលទីរបស់ Gabriel Martinelli មុនពេលត្រូវបានតាមស្មើដោយក្រុមម្ចាស់ផ្ទះ 5 នាទីក្រោយមក។ នៅមុនពេលបញ្ចប់ការប្រកួតតង់ទីមួយជាផ្លូវការ ខ្សែប្រយុទ្ធ Gabriel Jesus បានបើកការនាំមុខសារជាថ្មី។ វាជាគ្រាប់បាល់ដ៏អស្ចារ្យមួយ ដោយសារវាជាគ្រាប់បាល់ដែលកីឡាករទី​ 11 បានស៊ុតចូលក្នុងការប្រកួត 11 លើកចុងក្រោយ ...

[ Continue reading ]