បុគ្កលិកមួយចំនួនរបស់ Manchester United កំពុងពិចារណាការលាឈប់ពីតំណែង ប្រសិនបើក្លឹបហ៊ានដាក់បញ្ចូល Mason Greenwood ចូលទៅក្នុងក្រុមវិញ។ Greenwood ត្រូវបានព្យួរឈ្មោះដោយ Man United ចាប់តាំងពីខែមករាឆ្នាំ 2022 នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន។ នៅខែតុលា ឆ្នាំដដែល ខ្សែប្រយុទ្ធរូបនេះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងការរំលោភបំពានលើរាងកាយ ដោយសាមីខ្លួនបានបដិសេធការចោទប្រកាន់ទាំងអស់។ ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ត្រូវបានច្រានចោលនៅក្នុងខែកុម្ភៈដោយសេវាអយ្យការរបស់អង់គ្លេស។ ក្លឹបបិសាចក្រហមកំពុងបន្តធ្វើការស៊ើបអង្កេតផ្ទៃក្នុងទៅលើ Greenwood តាំងពីខែកុម្ភៈមកម្ល៉េះ ប៉ុន្តែនៅតែមិនទាន់ប្រកាសពីការសម្រេចចិត្តរបស់ពួកគេជាសាធារណៈអំពីអនាគតរបស់គាត់នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ The Athletic បានរាយការណ៍ថានាយកប្រតិបត្តិ Richard Arnold បានប្រាប់បុគ្គលិកកាលពីដើមខែសីហាថាក្លឹបនឹងបញ្ចូល Greenwood ទៅក្នុងក្រុមឡើងវិញ ...
[ Continue reading ]Author: Admin
Theo Walcott ប្រកាសចូលនិវត្តន៍ជាផ្លូវការពីបាល់ទាត់
អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Theo Walcott បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 34 ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Southampton បានផុតកំណត់។ Walcott បានធ្វើការសម្រេចចិត្តថានឹងបញ្ចប់អាជីបរបស់ខ្លួនបន្ទាប់ពីកុងត្រាជាមួយ Southampton បានផុតកំណត់នៅចុងរដូវកាលមុន។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលក្ខណះអាជីពសរុបចំនួន 563 នៅកម្រិតក្លឹបដោយស៊ុតបញ្ចូលទីបាន 129 គ្រាប់។ គាត់បានឈ្នះពានរង្វាន់ FA Cup ពីរដងក្នុងអំឡុងពេលរបស់គាត់ជាមួយ Arsenal ខណៈដែលគាត់រកបាន 47 ប្រកួតសម្រាប់ក្រុមអង់គ្លេសដោយស៊ុតបញ្ចូលទីបាន 8 ដងសម្រាប់ក្រុមជម្រើសជាតិ។ វាមិនច្បាស់ថា Walcott ...
[ Continue reading ]មកដឹងពីលេខអាវថ្មីរបស់ Dembele នៅ PSG
កីឡាករ Ousmane Dembele នឹងត្រូវពាក់អាវលេខ 10 នៅក្លឹប Paris Saint-Germain បន្ទាប់ពីការចាកចេញរបស់ Neymar ទៅកាន់ Al-Hilal។ តារាឆ្នើមសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយក្រុម PSG កាលពីសប្តាហ៍មុនក្នុងការផ្លាស់ប្តូរពីក្រុម FC Barcelona។ ដើមឡើយ Dembele បានជ្រើសរើសអាវលេខ 26 ប៉ុន្តែបន្ទាប់ពីការចាកចេញរបស់ Neymar ទៅ Al-Hilal ឥឡូវនេះ ខ្សែប្រយុទ្ធស្លាបរូបនេះបានរ៉ាប់រងអាវលេខ 10 ជំនួសវិញ។ កីឡាករសញ្ជាតិបារាំងរូបនេះទំនងជានឹងបង្ហាញខ្លួនជាផ្លូវការសម្រាប់ PSG នៅក្នុងការប្រកួត Ligue 1 ...
[ Continue reading ]ក្រោយបរាជ័យ 2 ដង ពេលនេះ Ziyech ប្រហែលជាដល់ពេលចាកចេញពី Chelsea មែនទែនហើយ
Chelsea នឹងក្លឹប Galatasaray បានឈានមកដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ Hakim Ziyech ប៉ុន្តែភាគីទាំងពីរនៅតែមិនទាន់អាចធូរចិត្តបានព្រោះអតីតកាលនៃប្រវត្តិផ្ទេររបស់ Ziyech ចេញពី Chelsea។ លោក Fabrizio Romano បានបញ្ជាក់ថា Chelsea បានទទួលសំណើរទិញលក្ខណះអចិន្ត្រៃយ៍ពីក្លឹប Galatasaray សម្រាប់ខ្សែប្រយុទ្ធស្លាបស្តាំដែល Chelsea លែងត្រូវការ ប៉ុន្តែភាពរីករាយសម្រាប់ក្រុមទាំងពីរគឺនៅកម្រិតទាបនៅឡើយ ដោយសារគម្រោងផ្ទេររបស់ Ziyech នៅក្នុងឆ្នាំនេះ ត្រូវបានបរាជ័យរហូតដល់ទៅពីរដង។ កាលពីខែមករា PSG បានដាក់សំណើរខ្ចីជើង Ziyech ប៉ុន្តែបែរជាមិនបានសម្រេចដោយសារ Chelsea បរាជ័យក្នុងការបញ្ជូនឯកសារដែលត្រឹមត្រូវទាន់ពេលវេលា។ នៅរដូវក្តៅនេះ ខ្សែប្រយុទ្ធវ័យ ...
[ Continue reading ]វីវរធំហើយ Arsenal ពេលនេះ! កីឡាករចំណូលថ្មីរបស់ខ្លួនអាចនឹងអវត្តមានរាប់ខែដោយសាររបួសសរសៃពួរ
កាលពីពេលថ្មីៗនេះ ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការថា កីឡាករចំណូលថ្មីរបស់ក្លឹប Jurrien Timber បានរងរបួសដាច់់សរសៃពួរ ដោយពេលនេះរូបគេនឹងត្រូវដាក់ឲ្យសម្រាកនៅក្រៅទីលានក្នុងមួយរយះពេលដ៏វែង។ Timber ទើបតែចុះកុងត្រាជាមួយ Arsenal កាលពីខែមុនហើយបានបង្ហាញខ្លួនក្នងការប្រកួតផ្លូវការទល់នឹង Nottingham Forest កាលពីថ្ងៃសៅរ៍ប៉ុណ្ណោះ ប៉ុន្តែរូបគេបែរជាត្រូវបង្ខំចិត្តប្តូរចេញនៅតង់ទីពីរដោយខ្សែការពារស្លាបស្តាំរូបនេះបានរងរបួសដាច់សរសៃពួរ ជារបួសមួយដែលធ្វើឲ្យកីឡាករត្រូវប្រើពេលយូរបំផុតដើម្បីសម្រាកព្យាបាល។ វាជារឿងមិនអាចប្រកែកបាននោះឡើយដែល Timber នឹងត្រូវការការវះកាត់សម្រាប់បញ្ហាមួយនេះ ហើយខ្សែការពារសញ្ជាតិហូឡង់មួយនេះនឹងត្រូវចំណាយពេលយ៉ាងតិច 2-3 ខែដើម្បីឲ្យរបួសជាសះស្បើយ។ ក្នុងករណីដែលអកុសលបំផុតនោះ Timber អាចនឹងមិនមានវត្តមានពេញមួយរដូវកាល ទោះបីជាគិតត្រឹមពេលនេះការប្រកួតសប្តាហ៍ទីពីរមិនទាន់ចាប់ផ្តើមក៏ដោយ៕
[ Continue reading ]បើសិនចង់បាន Joao Cancelo Barcelona ត្រូវសម្រេចលក់កីឡាករ 2 រូបនេះចេញសិន
ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទិញខ្សែការពារ Joao Cancelo របស់ Manchester City ប៉ុន្តែក្នុងពេលនេះដែរ ក្លឹបត្រូវតែលក់កីឡាករពីរនាក់មុនសិន។ បើយោងតាមសារព័ត៌មាន Mundo Deportivo ក្លឹបកាតាឡានមួយនេះកំពុងជំរុញឱ្យចុះហត្ថលេខាលើខ្សែការពារស្តាំពីក្លឹបនៅ Premier League ខណៈដែលខ្សែការពាររូបនេះមិនសូវទទួលបានការពេញចិត្តដោយលោក Pep Guardiola នោះឡើយ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានដាក់ចិត្តដាក់កាយរបស់ខ្លួនទៅ Kyle Walker ដោយបានរារាំងគាត់មិនឱ្យចូលរួមជាមួយក្លឹប Bayern Munich ជាហេតុធ្វើឲ្យ Cancelo គ្មានជម្រើសអ្វីក្រៅពីការចាកចេញនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ Barcelona ត្រូវតែលក់កីឡាករយ៉ាងហោចណាស់ពីរនាក់ ហើយប្រើប្រាស់លុយដែលបានមកពីការលក់ភាគហ៊ុន Barca ...
[ Continue reading ]Chelsea 2-0 Liverpool ! បាត់បង់ Caicedo មិនទាន់គ្រប់ ពេលនេះ Liverpool គ្រោងបាត់បង់គោលដៅសំខាន់របស់ខ្លួនមួយទៀត
Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Romeo Lavia ពីក្លឹប Southampton ដោយកីឡាកររូបនេះបានបដិសេធការផ្លាស់ប្តូរទៅកាន់ហង្សក្រហម Liverpool ។ Lavia ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសកីឡដ្ឋាន Stamford Bridge ជាកន្លែងបន្ទាប់ដែលរូបគេនឹងបន្តអាជីពកាលពីថ្ងៃចន្ទកន្លងទៅ។ ឥឡូវនេះ Fabrizio Romano បានរាយការណ៍ថា Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Southampton ។ ពួកគេត្រូវបានកំណត់ឱ្យបង់ប្រាក់ដំបូងចំនួន 53 លានផោន សម្រាប់ហត្ថលេខារបស់ Lavia ជាមួយនឹងសក្តានុពលក្នុងការបង់ 5 លានផោនបន្ថែមទៀតទៅកាន់ Southampton ។ ការផ្លាស់ប្តូររបស់ Lavia ...
[ Continue reading ]វីរកីឡាកររបស់ Real Madrid ព្រមាន Mbappe រឿងសូញសាញក្នុងការផ្លាស់មក Real Madrid
Kylian Mbappe ត្រូវបានគេព្រមានថា Real Madrid នឹងផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅកាន់ Erling Haaland វិញប្រសិនបើខ្សែប្រយុទ្ធបារាំងនៅតែចង់បន្តកុងត្រាជាមួយ Paris Saint-Germain ទៀត។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានដាក់ឲ្យចូលក្រុមដំបូងវិញហើយបន្ទាប់ពីបានពិភាក្សាក្នុងន័យស្ថាបនាជាមួយប្រធានក្លឹប PSG លោក Nasser Al-Khelaifi។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ មិនទាន់មានការពិភាក្សាអំពីការពន្យារកុងត្រាថ្មីនោះទេ ហើយកីឡាកររូបនេះសុខចិត្តលះបង់ប្រាក់រង្វាន់របស់គាត់ ដើម្បីដើរចេញដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ វីរបុរសរបស់ក្លឹប Real Madrid លោក Guti បានព្រមានថា Real Madrid នឹងបោះបង់ចោលការស្វែងរកខ្សែប្រយុទ្ធរបស់ PSG ហើយជំនួសមកវិញដោយផ្តោតលើតារាឆ្នើមរបស់ក្រុម Manchester ...
[ Continue reading ]ឈ្នះ Wolves ពិតមែន តែ Gary Neville មិនពេញចិត្តចំពោះតំបន់មួយនេះរបស់ Man United ទាល់តែសោះ
អតីតកីឡាកររបស់ Manchester United លោក Gary Neville ជឿជាក់ថា កីឡាករ Casemiro ត្រូវបានធ្វើឲ្យអាម៉ាស់ជាខ្លាំង ក្នុងជ័យជម្នះ 1-0 ទៅលើក្រុម Wolves ដោយបានបញ្ជាក់ពីចំណង់នៃការតាមយកកីឡាករ Sofyan Amrabat ឲ្យបានកាន់តែឆាប់។ កីឡាករសញ្ជាតិប្រេស៊ីលបានបង្ហាញនូវទម្រង់លេងមួយដែលនាំឱ្យ Neville បញ្ជាក់ពីតម្រូវការសម្រាប់ការពង្រឹងខ្សែបម្រើ។ បិសាចក្រហមត្រូវបានផ្សារភ្ជាប់យ៉ាដជិតដឹតជាមួយ Amrabat របស់ Fiorentina នៅរដូវក្តៅ ហើយអតីតខ្សែការពាររូបនេះបានជំរុញឱ្យប្រធានក្លឹបពន្លឿនដំណើរការនៃការទិញយកកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អាម៉ាស់របស់ United ទល់នឹង Wolves។ Neville បាននិយាយថា “Casemiro ...
[ Continue reading ]កាន់តែខ្លាំងហើយពេលនេះ! Messi ស្ថិតក្នុងគម្រោងផលិតខ្សែភាពយន្តជាមួយ Apple នឹង Inter Miami
ក្រុមហ៊ុន Apple TV គ្រោងនឹងផលិតភាពយន្តឯកសារទីពីរអំពី Lionel Messi ដែលលើកនេះចាប់ដៃគូជាមួយលីកកំពូលអាមេរិក Major League Soccer អំពីមូលហេតុដែលទាញ់ឲ្យ Messi មកលេងនៅ Inter Miami ។ The Athletic បានប្រកាសកាលពីថ្ងៃអង្គារថា Apple នឹងបង្កើតខ្សែភាពយន្តឯកសារថ្មីដែលមានប្រាំមួយផ្នែកដែលគ្របដណ្តប់ការមកដល់របស់ Messi មកកាន់ MLS និងរឿងររ៉ាវពាក់ព័ន្ធជាច្រើនទៀត អំពីកីឡាករវ័យ 36 ឆ្នាំដែលកំពុងតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅរដ្ឋ Florida។ គួររំលឹកផងដែរថា នេះនឹងក្លាយជាភាពយន្តឯកសារទីពីរដែល Apple ផលិតលើតារា Inter ...
[ Continue reading ]