ក្រុមហ៊ុន Apple TV គ្រោងនឹងផលិតភាពយន្តឯកសារទីពីរអំពី Lionel Messi ដែលលើកនេះចាប់ដៃគូជាមួយលីកកំពូលអាមេរិក Major League Soccer អំពីមូលហេតុដែលទាញ់ឲ្យ Messi មកលេងនៅ Inter Miami ។

The Athletic បានប្រកាសកាលពីថ្ងៃអង្គារថា Apple នឹងបង្កើតខ្សែភាពយន្តឯកសារថ្មីដែលមានប្រាំមួយផ្នែកដែលគ្របដណ្តប់ការមកដល់របស់ Messi មកកាន់ MLS និងរឿងររ៉ាវពាក់ព័ន្ធជាច្រើនទៀត អំពីកីឡាករវ័យ 36 ឆ្នាំដែលកំពុងតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅរដ្ឋ Florida។

គួររំលឹកផងដែរថា នេះនឹងក្លាយជាភាពយន្តឯកសារទីពីរដែល Apple ផលិតលើតារា Inter Miami ដោយលើកដំបូងបន្ទាប់ពីជោគជ័យជាមួយអាហ្សង់ទីន និងឈ្នះពាន World Cup ឆ្នាំ2022 កន្លងទៅ៕