អតីតកីឡាកររបស់ Manchester United លោក Gary Neville ជឿជាក់ថា កីឡាករ Casemiro ត្រូវបានធ្វើឲ្យអាម៉ាស់ជាខ្លាំង ក្នុងជ័យជម្នះ 1-0 ទៅលើក្រុម Wolves ដោយបានបញ្ជាក់ពីចំណង់នៃការតាមយកកីឡាករ Sofyan Amrabat ឲ្យបានកាន់តែឆាប់។

កីឡាករសញ្ជាតិប្រេស៊ីលបានបង្ហាញនូវទម្រង់លេងមួយដែលនាំឱ្យ Neville បញ្ជាក់ពីតម្រូវការសម្រាប់ការពង្រឹងខ្សែបម្រើ។ បិសាចក្រហមត្រូវបានផ្សារភ្ជាប់យ៉ាដជិតដឹតជាមួយ Amrabat របស់ Fiorentina នៅរដូវក្តៅ ហើយអតីតខ្សែការពាររូបនេះបានជំរុញឱ្យប្រធានក្លឹបពន្លឿនដំណើរការនៃការទិញយកកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អាម៉ាស់របស់ United ទល់នឹង Wolves។

Neville បាននិយាយថា “Casemiro ពិតជាលេងមិនបានល្អទេយប់នេះ។ ខ្សែបម្រើ Man Utd មើលទៅដូចជាមិនបានចូលលេងក្នុងការប្រកួត ហើយត្រូវបានលត់ដំយ៉ាងខ្លាំង។ ខ្សែបម្រើ Manchester United គឺនៅស្ទើរនៅឡើយ វានឹងក្លាយជាការព្រួយបារម្ភសម្រាប់ Erik ten Hag។ ខ្ញុំធ្លាប់លឺថា Man Utd បានព្យាយាមនាំយក Sofyan Amrabat ដើម្បីមកចាប់ដៃគូជាមួយ Casemiro ដូចនេះរឿងមួយនេះគួរតែកើតឡើងឲ្យបានលឿន”៕