Victor Osihmen ចុះកុងត្រាថ្មី ផ្តាច់ចោលមន្ទិលសង្ស័យនៃការចាកចេញរបស់ខ្លួនពី Napoli

ទីបំផុតខ្សែប្រយុទ្ធមុតស្រួច Victor Osimhen គ្រោងនឹងចុះកុងត្រាថ្មីជាមួយក្លឹប Napoli ដើម្បីច្រានចោលនូវការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបទាំងឡាយ។

យោងតាមលោក Gianluca Di Marzio កីឡាករ Osimhen នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំដែលរួមបញ្ចូលលក្ខខណ្ឌនៃតម្លៃផ្តាច់កុងត្រាតម្លៃ 150 លានអឺរ៉ូ ថែមទៀតផង។ ការពិភាក្សាបន្តបន្ទាប់គ្នាលើកិច្ចសន្យាថ្មីត្រូវបានធ្វើឡើង ស្របពេលដែលក្លឹបធំៗជាច្រើនចាប់អារម្មណ៍លើកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Serie A ឆ្នាំ 2022-23។

បន្ទាប់ពីការជួយឲ្យ Napoli ឱ្យឈ្នះពានកាលពីរដូវកាលមុនជាមួយនឹងគ្រាប់បាល់ 26 គ្រាប់ Osimhen ត្រូវបានគោរពបូជាដូចជាព្រះនៅក្នុងទីក្រុង Naples ។ ក្លឹបមានឆន្ទៈធ្វើឱ្យគាត់រកប្រាក់ចំណូលបានខ្ពស់បំផុត ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Rudi Garcia ដូចនេះ Osihmen នឹងជួយ Napoli ការពារពាន Scudetto របស់ពួកគេ និងបោះជំហានបន្ទាប់ក្នុងក្របខ័ណ្ឌ Champions League៕