Carlo Ancelotti ទទួលស្គាល់ថាខ្លួនភ្ញាក់ផ្អើលជាខ្លាំងជាមួយកីឡាករចំណូលថ្មីរូបនេះ

អ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានចេញមកទទួលស្គាល់ថាគាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំពោះការបង្ហាញខ្លួនរបស់កីឡាករចំណូលថ្មី Jude Bellingham នៅលីកកំពូលអេស្ប៉ាញ La Liga។

ក្នុង​ការ​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​សម្រាប់ Real Madrid កីឡាករដែលក្លឹបបាននាំចូលនៅរដូវ​ក្តៅ Jude Bellingham បាន​បង្ហាញ​ពី​ជំនាញ​ដ៏​ពិសេស​របស់​គាត់ ហើយថែមទាំងបាន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីបាល់​ជ្រុង​ទល់​នឹង Athletic Club ថែមទៀតផង។

ថ្លែងឲ្យដឹងក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយថា “គេពិតជាឆ្លាតវៃណាស់។ គេអាចសម្របខ្លួនចូលទម្រង់លេងរបស់ក្រុមបានយ៉ាងលឿន ដោយមើលទៅគឺដូចជាគេនៅជាមួយយើងយូរណាស់ហើយអញ្ចឹង”