Theo Walcott ប្រកាសចូលនិវត្តន៍ជាផ្លូវការពីបាល់ទាត់

អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Theo Walcott បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 34 ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Southampton បានផុតកំណត់។

Walcott បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​នឹង​បញ្ចប់អាជីបរបស់ខ្លួន​បន្ទាប់​ពី​កុងត្រា​ជាមួយ Southampton បាន​ផុត​កំណត់​នៅ​ចុង​រដូវ​កាល​មុន។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលក្ខណះអាជីពសរុបចំនួន 563 នៅកម្រិតក្លឹបដោយស៊ុតបញ្ចូលទីបាន 129 គ្រាប់។ គាត់បានឈ្នះពានរង្វាន់ FA Cup ពីរដងក្នុងអំឡុងពេលរបស់គាត់ជាមួយ Arsenal ខណៈដែលគាត់រកបាន 47 ប្រកួតសម្រាប់ក្រុមអង់គ្លេសដោយស៊ុតបញ្ចូលទីបាន 8 ដងសម្រាប់ក្រុមជម្រើសជាតិ។

វាមិនច្បាស់ថា Walcott នឹងសម្រេចចិត្តធ្វើអ្វីបន្ទាប់ទេ បើទោះបីជាគាត់អាចជ្រើសរើសដើរតាមគន្លងរបស់ Jack Wilshere ក្នុងការក្លាយជាជំនួយការគ្រូបង្វឹក ជាមួយនឹងឱកាសដ៏មានសក្តានុពលនៅអតីតក្លឹបរបស់គាត់។ អ្នកវិភាគកីឡាក៏អាចជាជម្រើសមួយផងដែរ ដោយនេះជាអ្វីដែលអតីតកីឡាករបាល់ទាត់មួយចំនួនសម្រេចចិត្តឆ្ពោះទៅរកបន្ទាប់ពីបញ្ចប់អាជីពបាល់ទាត់របស់ពួកគេ៕