កីឡាករ Ousmane Dembele នឹងត្រូវពាក់អាវលេខ 10 នៅក្លឹប Paris Saint-Germain បន្ទាប់ពីការចាកចេញរបស់ Neymar ទៅកាន់ Al-Hilal។

តារាឆ្នើមសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយក្រុម PSG កាលពីសប្តាហ៍មុនក្នុងការផ្លាស់ប្តូរពីក្រុម FC Barcelona។ ដើមឡើយ Dembele បានជ្រើសរើសអាវលេខ 26 ប៉ុន្តែបន្ទាប់ពីការចាកចេញរបស់ Neymar ទៅ Al-Hilal ឥឡូវនេះ ខ្សែប្រយុទ្ធស្លាបរូបនេះបានរ៉ាប់រងអាវលេខ 10 ជំនួសវិញ។
![]()
កីឡាករសញ្ជាតិបារាំងរូបនេះទំនងជានឹងបង្ហាញខ្លួនជាផ្លូវការសម្រាប់ PSG នៅក្នុងការប្រកួត Ligue 1 ទីពីររបស់ពួកគេនៃរដូវកាលដែលត្រូវប៉ះ Toulouse នៅថ្ងៃសៅរ៍ទី 19 ខែសីហាខាងមុខ៕