Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Romeo Lavia ពីក្លឹប Southampton ដោយកីឡាកររូបនេះបានបដិសេធការផ្លាស់ប្តូរទៅកាន់ហង្សក្រហម Liverpool ។

Lavia ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសកីឡដ្ឋាន Stamford Bridge ជាកន្លែងបន្ទាប់ដែលរូបគេនឹងបន្តអាជីពកាលពីថ្ងៃចន្ទកន្លងទៅ។ ឥឡូវនេះ Fabrizio Romano បានរាយការណ៍ថា Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Southampton ។ ពួកគេត្រូវបានកំណត់ឱ្យបង់ប្រាក់ដំបូងចំនួន 53 លានផោន សម្រាប់ហត្ថលេខារបស់ Lavia ជាមួយនឹងសក្តានុពលក្នុងការបង់ 5 លានផោនបន្ថែមទៀតទៅកាន់ Southampton ។

ការផ្លាស់ប្តូររបស់ Lavia ទៅកាន់ក្រុមតោខៀវកើតឡើងបន្ទាប់ពីពួកគេក៏បានផ្តួលក្រុម Liverpool ផងដែរក្នុងការចុះហត្ថលេខាលើកីឡាករ Moises Caicedo ដែលបានចូលរួមជាមួយក្លឹបពី Brighton ក្នុងកិច្ចព្រមព្រៀងតម្លៃកំណត់ត្រារបស់អង់គ្លេស 115 លានផោន៕