ទើបចុះកុងត្រាឲ្យ Fulham ថ្មីមែន​ តែ Willian បែរជាទៅយល់ព្រមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីតទៅវិញ

Willian ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រមក្នុងការ​ចូល​រួម​ជាមួយក្លឹប Al-Shabab បើ​ទោះបី​ជារូបគេទើបតែ​បាន​ចុះ​ហត្ថលេខា​លើ​ការ​បន្ត​កុងត្រារបស់ក្លឹ Fulham ត្រឹម​តែ​ពីរ​សប្តាហ៍​មុន​ក៏​ដោយ។ នៅថ្ងៃទី 17 ខែកក្កដាដែលខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលបានយល់ព្រមចុះកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Craven Cottage ដែលនឹងរក្សាគាត់នៅក្លឹបរហូតដល់រដូវក្តៅក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាម ​​The Telegraph គាត់ត្រូវបានទាក់ទងដោយក្លឹប Al-Shabab ជាមួយនឹងតម្លៃទ្វេដងដែលគាត់កំពុងរកបាននៅក្នុងប្រទេសអង់គ្លេស ដោយរំពឹងការផ្តល់ជូនបែបនេះអាចនឹងទាក់ទាញ Willian ឱ្យផ្លាស់មកកាន់ទ្វីបអាស៊ី។ បន្ទាប់ពីរដូវកាលមុនដ៏គួរឱ្យចាប់អារម្មណ៍ ដែលគាត់រកបាន 5 គ្រាប់ និងបញ្ជូនឲ្យដៃគូ 6 ដង Fulham មិនមានបំណងចង់លក់កីឡាកររូបនេះទេ ហើយនឹងទាមទារថ្លៃផ្ទេរយ៉ាងខ្ពស់ប្រសិនបើកីឡាករវ័យ 34 ឆ្នាំរូបនេះមានបំណងចាកចេញពីក្លឹបនៅ ...

[ Continue reading ]

ឥទ្ធិពល GOAT គឺបែបនេះមែន! សំបុត្រចូលទស្សនាការប្រកួតក្រៅដីដំបូងរបស់ Messi លក់អស់គ្មានសល់ត្រឹមពេលដ៏ខ្លី

ការប្រកួតក្រៅដីជាលើកដំបូងរបស់ Lionel Messi សម្រាប់ក្រុម Inter Miami ត្រូវបានគេរាយការណ៍ថាបានលក់អស់ក្នុងរយៈពេលត្រឹម 10 នាទី ខណៈដែលការអបអរសាទររបស់អ្នកគាំទ្របាល់ទាត់នៅសហរដ្ឋអាមេរិកជុំវិញខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននៅតែបន្តកើនឡើងជាលំដាប់។ ចាប់តាំងពីមកដល់ទីក្រុង Miami កាលពីខែមុនមក ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដែលទើបឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក Lionel Messi បានទទួលការគាំទ្រជាខ្លាំង។ ឥទ្ធិពលរបស់គាត់លើក្រុមពិតជាគួរអោយចាប់អារម្មណ៍ ជាមួយនឹងការស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ទល់នឹងក្រុម Orlando City ដែលនាំឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់សម្រាប់ក្រុម Inter Miami រហូតដល់ទៅប្រាំគ្រាប់ក្នុងបីប្រកួតដំបូង។ អ្នកគាំទ្រ MLS កំពុងកត់សម្គាល់ពីឥទ្ធិពលដែល Messi បាននាំមកជាមួយខ្លួន ជាហេតុធ្វើឲ្យសំបុត្រសម្រាប់ការប្រកួតក្រៅដីលើកដំបូងរបស់ Messi ជាមួយ FC ...

[ Continue reading ]

ទ្រាំលែងបាន គ្រូបង្វឹករបស់ PSG ចេញមកបកស្រាយពាក្យចចាមអារ៉ាមថាគាត់នឹងចាកចេញ ទោះទើបមកដល់ក៏ដោយ

Luis Enrique បានបង្ហោះជាសារសម្ងាត់នៅលើបណ្តាញសង្គមជាការឆ្លើយតបទៅនឹងការអះអាងថាគាត់ត្រៀមខ្លួនចាកចេញពី Paris Saint-Germain ចំពេលមានភាពវឹកវរជាមួយកីឡាករជួរមុខរបស់ក្លឹប Kylian Mbappe។ វាត្រូវបានគេរាយការណ៍ថាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមានការខកចិត្តកាន់តែខ្លាំងឡើងចំពោះរឿងផ្ទេររបស់កីឡាករ Mbappe ហើយកំពុងពិចារណាឡើងវិញនូវតួនាទីរបស់គាត់នៅក្លឹបត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីការចូលកាន់តំណែងនៅ PSG ។ លើសពីនេះទៅទៀត ទីប្រឹក្សាបាល់ទាត់លោក Luis Campos អាចត្រូវបានបង្ខំឱ្យចាកចេញនៅចុងខែសីហា ដែលជំរុញឱ្យមានភាពស្រពិចស្រពិលបន្ថែមទៀតជុំវិញអនាគតរបស់ Enrique នៅទីក្រុងប៉ារីស។ អតីត​អ្នក​ចាត់​ការ​ក្លឹប Barcelona រូប​នេះ​បាន​ចេញ​មុខ​បដិសេធ​ការ​រំពឹង​ទុក​នេះ​ជាមួយ​នឹង​សារ​នៅ​លើ Instagram ដោយការបង្ហោះរូបជាមួយជំនួយការគ្រូបង្វឹកជាមួយពាក្យមួយឃ្លាថា “un pour tous tous pour un” ដែលមានន័យថា អ្នកទាំងអស់គ្នាសម្រាប់មនុស្សម្នាក់ ...

[ Continue reading ]

ដំណើរការស្វែងរកម្ចាស់ក្លឹបថ្មីរបស់ Man Utd ហាក់រកកោះត្រើយមិនទាន់ឃើញ ដោយសារម្ចាស់បច្ចុប្បន្នផ្អាកការចរចារ

សំណើររបស់លោក Sheikh Jassim Bin Hamad Al Thani នឹង Sir Jim Racliffe ត្រូវបានគេរាយការណ៍ថា ត្រូវបានទុកចោលមិនមានដំណឹងអ្វីថ្មីពាក់ព័ន្ធនឹងសំណើរទិញក្លឹប Manchester United។ ដំណើរការកាន់កាប់របស់ United អាចនឹងត្រូវបានផ្អាក ខណៈដែលក្រុមហ៊ុន INEOS របស់ Ratcliffe និងមូលនិធិ Nine Two Foundation របស់ Sheikh Jassim មិនត្រូវបានផ្តល់ព័ត៌មានបន្ថែមអំពីការដេញថ្លៃរបស់ពួកគេពីគ្រួសារ Glazers ។ យោងតាមរបាយការណ៍មួយនៅក្នុង I ...

[ Continue reading ]

តារាឆ្នើមរបស់ LAFC កីឡាករ Carlos Vela ចេញមករិះគន់ទម្រង់របស់ពាន Leagues Cup យ៉ាងបើកចំហរ

តារាបាល់ទាត់របស់ក្រុម Los Angeles FC កីឡាករ Carlos Vela បានធ្វើការរិះគន់ទម្រង់នៃ Leagues Cup ខណៈដែលគាត់មានអារម្មណ៍ថាក្លឹបនៅលីកបាល់ទាត់មុិចស៊ីកូ Liga MX ហាក់ចាញ់ប្រៀបក្រុមនៅលីកផ្សេង។ LAFC បានកៅអីស្វ័យប្រវត្តិមួយទៅកាន់ពាន Leagues Cup ក្រោយឈ្នះពាន​ MLS Cup កាលពីឆ្នាំ 2022 កន្លងទៅ ប៉ុន្តែ Vela នៅតែមិនអស់ចិត្តដែលការប្រកួតទាំងស្រុងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលបានផ្តល់ផលកំបាកទៅកាន់ក្រុមមកពីលីកប្រទេសជិតខាង ក្នុងការប្រើប្រាស់អត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះ។ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃកំណែទម្រង់របស់ Leagues Cup កីឡាករសញ្ជាតិមុិចស៊ីកូរូបនេះបានឆ្លើយភ្លាមៗថា “សម្រាប់ខ្ញុំ ...

[ Continue reading ]

សល់តែមួយជំហានទៀត Arsenal នឹងនាំយកអ្នកចាំទីមួយរូបទៀតចូលក្រុមហើយ

តំណែងអ្នកចាំទីដៃទីមួយរបស់ក្រុមកាំភ្លើងធំ Arsenal កាន់តែមានភាពប្រកួតប្រជែងមួយកម្រិតទៀត ក្រោយរបាយការណ៍ជាច្រើនបានលើកឡើងថា David Raya មិនចង់ទៅក្លឹបណាផ្សេងក្រៅពី Arsenal នោះឡើយ។ Fabrizio Romano បានរាយការណ៍ថាអ្នកចាំទីរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Arsenal ប៉ុន្តែតម្លៃនៅតែជាបញ្ហាលើតុចរចារសម្រាប់កីឡាករវ័យ 27 ឆ្នាំ។ Raya មានភាពល្អឥតខ្ចោះក្នុងក្រុមរបស់លោក Thomas Frank ចាប់តាំងពីការឡើងទៅកាន់ Premier League នៅឆ្នាំ 2021 ដោយបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់ពាក់កណ្តាលតារាងជាប់ៗគ្នារបស់ Brentford។ បើសិនជា Raya បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទីក្រុងឡុងដ៍ខាងជើង សំណួរជាច្រើននឹងត្រូវលើកឡើងអំពីតំណែងរបស់ Aaron Ramsdale ដែលជាអ្នកចាំទីដៃទីមួយរបស់ ...

[ Continue reading ]

កាត់ចិត្តមិនទាន់ដាច់ទេ! Barcelona ត្រៀមសំណើរលើកចុងក្រោយសម្រាប់ខ្សែការពារ Man City រូបនេះ

ក្រុមអ្នកមានបុណ្យ FC Barcelona បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការតាមយកកីឡាករ Joao Cancelo របស់ក្លឹប Manchester City ជាលើកចុងក្រោយ ស្របពេលដែលក្លឹបបានរកផ្លូវក្រោយទុករួចជាស្រេច។ ក្លឹបយក្សកាតាឡានដែលបានដេញតាម Cancelo អស់រយៈពេលជាយូរនឹងធ្វើការព្យាយាមចុងក្រោយដើម្បីចុះហត្ថលេខាលើគាត់ពី Manchester City ប៉ុន្តែ​ក្នុងករណី​ដែល​ពួកគេ​បរាជ័យ​ក្នុងការ​ផ្ទេរ​យកតារា​សញ្ជាតិ​ព័រទុយហ្គាល់​ នោះ​ពួកគេ​គ្រោងនឹងងាកមកមើលកីឡាករ​ Ivan Fresneda ជា​ខ្សែការពារ​ជំនួស​វិញ​ នេះបើយោងតាម ​​Fabrizio Romano។ ម្ចាស់ពាន La Liga គ្រោងប្រើប្រាស់ថវិកាដែលខ្លួនបានមកពីការលក់ Ousmane Dembele ទៅក្រុម Paris Saint-Germain ដើម្បីជាដើមទុនសម្រាប់ ...

[ Continue reading ]

Thomas Tuchel ទម្លាយនូវយុទ្ធសាស្ត្រដែលខ្លួនបានផ្លាស់ប្តូរក្រោយធ្វើមិនសូវបានល្អជាមួយ Bayern Munich

Thomas Tuchel បានបង្ហាញពីអ្វីដែលបានផ្លាស់ប្តូរនៅក្នុងវិធីសាស្រ្តរបស់គាត់ជាមួយក្លឹប Bayern Munich ក្រោយដំណើរទេសចរណ៍មុនបើករដូវកាលថ្មីនៅទ្វីបអាស៊ីកាន់តែខិតមកដល់ទីបញ្ចប់។ ក្រោយការចាកចេញរបស់ Julian Nagelsmann អតីតអ្នកចាត់ការរបស់ Dortmund រូបនេះបានចូលមកកាន់តំណែងនៅ Bayern ភ្លាម ដោយបានជួយឲ្យក្រុមឈ្នះពាន Bundesliga នាសប្តាហ៍ចុងក្រោយយ៉ាងរន្ធត់។ ទម្រង់លេងរបស់ Tuchel មិនសូវជាទទួលបានការគាំទ្រប៉ុន្មានឡើយ ប៉ុន្តែអ្វីៗបានប្រែប្រួលស្ទើរតែទាំងស្រុងសម្រាប់ប៉ុន្មានប្រកួតចុងក្រោយនៃរដូវកាលមុន។ ថ្លែងបន្ទាប់ពីការទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 1-0 លើក្រុម Kawasaki Frontale លោក Tuchel បាននិយាយថា “រឿងសំខាន់គឺអ្នកត្រូវសម្របខ្លួនទៅនឹងអ្វីដែលក្រុមត្រូវការ។ អ្នកតែងតែផ្លាស់ប្តូរ និងសម្របខ្លួនអាស្រ័យលើកន្លែងដែលក្រុមកំពុងស្ថិតនៅ។ យើង​បានហ្វឹក​ហាត់​ច្រើន​ហើយ​ខ្លាំង ប៉ុន្តែ​ពិត​ណាស់​ការហោះហើរចុះឡើង ...

[ Continue reading ]

PSG បង្វែរអារម្មណ៍ទៅកាន់កីឡាករមួយនេះវិញ ក្រោយបរាជ័យក្នុងការតាមយក Kane នឹង Osihmen

បន្ទាប់ពីបរាជ័យក្នុងការទិញយក Victor Osimhen និង Harry Kane ពេលនេះក្រុម Paris Saint-Germain គ្រោងបង្កាត់ភ្លើងស្នេហ៍របស់ខ្លួនឡើងវិញជាមួយកីឡាករ Randal Kolo Muani របស់ក្រុម Eintracht Frankfurt។ PSG មានការខកចិត្តជាខ្លាំងក្នុងការបរាជ័យសម្រាប់ការតាមប្រមាញ់ Kane និង Osimhen នៅរដូវក្តៅនេះ។ ខណៈពេលដែល Kane កាន់តែកៀកក្នុងការចូលរួមជាមួយ Bayern Munich នោះ Napoli បានកំណត់តម្លៃដ៏ធំសម្បើមប្រមាណ 200 លានអឺរ៉ូលើខ្សែប្រយុទ្ធ Osimhem ដែលបានជំរុញឱ្យក្លឹបយក្ស ...

[ Continue reading ]

កិច្ចចរចារវាង Spurs នឹង Bayern មិនរីកចម្រើនទាល់តែសោះដោយសារតថ្លៃគ្នាមិនត្រូវ

ទោះបីជាតំណាងក្លឹបទាំងពីរជួបប្រជុំគ្នានៅទីក្រុងឡុងដ៍ពិតមែន ប៉ុន្តែ Bayern Munich ហាក់មិនអាចសម្រេចទៅតាមការស្នើសុំរបស់ Tottenham Hotspur សម្រាប់ហត្ថលេខារបស់ Harry Kane នោះឡើយ។ ការចាប់អារម្មណ៍របស់ក្លឹបអាឡឺម៉ង់លើ Kane នៅរដូវក្តៅនេះមិនមែនជារឿងសម្ងាត់នោះឡើយ។ បើតាមការរាយការណ៍របស់ Sky Sports បានឲ្យដឹងថាគម្លាតនៃតម្លៃរបស់ក្លឹបទាំងពីរគឺយ៉ាងហោចណាស់ 20 លានផោន ទោះបីជាមានការប្រជុំរវាងថ្នាក់ដឹកនាំក្លឹបនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទក៏ដោយ។ Spurs នៅតែមិនប្រែជំហរ​ក្នុង​តម្លៃ​ប្រហែល 100 លាន​ផោន សម្រាប់ខ្សែប្រយុទ្ធជួរមុខ​របស់​ពួកគេ។ វាត្រូវបានគេអះអាងថា Bayern ត្រៀមបំបែកកំណត់ត្រាផ្ទេរផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ Kane ដែលមានតម្លៃ 68.5 លានផោន​ ដែល ...

[ Continue reading ]