កាត់ចិត្តមិនទាន់ដាច់ទេ! Barcelona ត្រៀមសំណើរលើកចុងក្រោយសម្រាប់ខ្សែការពារ Man City រូបនេះ

ក្រុមអ្នកមានបុណ្យ FC Barcelona បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការតាមយកកីឡាករ Joao Cancelo របស់ក្លឹប Manchester City ជាលើកចុងក្រោយ ស្របពេលដែលក្លឹបបានរកផ្លូវក្រោយទុករួចជាស្រេច។

ក្លឹបយក្សកាតាឡានដែលបានដេញតាម Cancelo អស់រយៈពេលជាយូរនឹងធ្វើការព្យាយាមចុងក្រោយដើម្បីចុះហត្ថលេខាលើគាត់ពី Manchester City ប៉ុន្តែ​ក្នុងករណី​ដែល​ពួកគេ​បរាជ័យ​ក្នុងការ​ផ្ទេរ​យកតារា​សញ្ជាតិ​ព័រទុយហ្គាល់​ នោះ​ពួកគេ​គ្រោងនឹងងាកមកមើលកីឡាករ​ Ivan Fresneda ជា​ខ្សែការពារ​ជំនួស​វិញ​ នេះបើយោងតាម ​​Fabrizio Romano។

ម្ចាស់ពាន La Liga គ្រោងប្រើប្រាស់ថវិកាដែលខ្លួនបានមកពីការលក់ Ousmane Dembele ទៅក្រុម Paris Saint-Germain ដើម្បីជាដើមទុនសម្រាប់ Cancelo។ ទោះជាយ៉ាងណាក៏ដោយ ការនាំយក Joao Cancelo អាចជារឿងដែលលំបាកមួយ ក្រោមមូលហេតុដែលរូបគេស្ថិតក្រោមផែនការណ៍របស់គ្រូបង្វឹក លោក Pep Guardiola សម្រាប់រដូវកាលក្រោយ បន្ទាប់ពីធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលថ្មី៕