សល់តែមួយជំហានទៀត Arsenal នឹងនាំយកអ្នកចាំទីមួយរូបទៀតចូលក្រុមហើយ

តំណែងអ្នកចាំទីដៃទីមួយរបស់ក្រុមកាំភ្លើងធំ Arsenal កាន់តែមានភាពប្រកួតប្រជែងមួយកម្រិតទៀត ក្រោយរបាយការណ៍ជាច្រើនបានលើកឡើងថា David Raya មិនចង់ទៅក្លឹបណាផ្សេងក្រៅពី Arsenal នោះឡើយ។

Fabrizio Romano បានរាយការណ៍ថាអ្នកចាំទីរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Arsenal ប៉ុន្តែតម្លៃនៅតែជាបញ្ហាលើតុចរចារសម្រាប់កីឡាករវ័យ 27 ឆ្នាំ។ Raya មានភាពល្អឥតខ្ចោះក្នុងក្រុមរបស់លោក Thomas Frank ចាប់តាំងពីការឡើងទៅកាន់ Premier League នៅឆ្នាំ 2021 ដោយបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់ពាក់កណ្តាលតារាងជាប់ៗគ្នារបស់ Brentford។

បើសិនជា Raya បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទីក្រុងឡុងដ៍ខាងជើង សំណួរជាច្រើននឹងត្រូវលើកឡើងអំពីតំណែងរបស់ Aaron Ramsdale ដែលជាអ្នកចាំទីដៃទីមួយរបស់ Arsenal ចាប់តាំងពីការផ្ទេររបស់គាត់ក្នុងតម្លៃ 30 លានផោន ក្នុងឆ្នាំ 2021។ Mikel Arteta អាចបញ្ចប់ក្នុងស្ថានភាពស្រដៀងគ្នាកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែល Bernd Leno និង Emiliano Martinez ត្រូបប្រកួតគ្នាយ៉ាងស្វិតស្វែងដើម្បីរកយកកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជម្រើស 11 នាក់ដំបូង៕