តារាឆ្នើមរបស់ LAFC កីឡាករ Carlos Vela ចេញមករិះគន់ទម្រង់របស់ពាន Leagues Cup យ៉ាងបើកចំហរ

តារាបាល់ទាត់របស់ក្រុម Los Angeles FC កីឡាករ Carlos Vela បានធ្វើការរិះគន់ទម្រង់នៃ Leagues Cup ខណៈដែលគាត់មានអារម្មណ៍ថាក្លឹបនៅលីកបាល់ទាត់មុិចស៊ីកូ Liga MX ហាក់ចាញ់ប្រៀបក្រុមនៅលីកផ្សេង។

LAFC បានកៅអីស្វ័យប្រវត្តិមួយទៅកាន់ពាន Leagues Cup ក្រោយឈ្នះពាន​ MLS Cup កាលពីឆ្នាំ 2022 កន្លងទៅ ប៉ុន្តែ Vela នៅតែមិនអស់ចិត្តដែលការប្រកួតទាំងស្រុងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលបានផ្តល់ផលកំបាកទៅកាន់ក្រុមមកពីលីកប្រទេសជិតខាង ក្នុងការប្រើប្រាស់អត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះ។

នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃកំណែទម្រង់របស់ Leagues Cup កីឡាករសញ្ជាតិមុិចស៊ីកូរូបនេះបានឆ្លើយភ្លាមៗថា “សម្រាប់ខ្ញុំ រឿងដែលសមស្របបំផុតគឺអនុញ្ញាតឲ្យការប្រកួតខ្លះធ្វើឡើងនៅមុិចស៊ីកូ។ ក្លឹបមកពី Liga MX ស្ថិតក្នុងជំហរមិនល្អព្រោះគេមិនបានលេងក្នុងដីរបស់គេ ដោយការប្រកួតទាំងអស់សុទ្ធតែធ្វើឡើងនៅក្រៅស្រុក”