សំណើររបស់លោក Sheikh Jassim Bin Hamad Al Thani នឹង Sir Jim Racliffe ត្រូវបានគេរាយការណ៍ថា ត្រូវបានទុកចោលមិនមានដំណឹងអ្វីថ្មីពាក់ព័ន្ធនឹងសំណើរទិញក្លឹប Manchester United។

ដំណើរការកាន់កាប់របស់ United អាចនឹងត្រូវបានផ្អាក ខណៈដែលក្រុមហ៊ុន INEOS របស់ Ratcliffe និងមូលនិធិ Nine Two Foundation របស់ Sheikh Jassim មិនត្រូវបានផ្តល់ព័ត៌មានបន្ថែមអំពីការដេញថ្លៃរបស់ពួកគេពីគ្រួសារ Glazers ។ យោងតាមរបាយការណ៍មួយនៅក្នុង I Paper ប្រភពពីអ្នកដេញថ្លៃម្នាក់បាននិយាយថា ពួកគេមិនបានទទួលការណែនាំអ្វីទាំងអស់អំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ហើយបានបង្ហើបថាមិនមានការទំនាក់ទំនងណាមួយសូម្បីតែបន្តិចពីម្ចាស់ក្លឹបបច្ចុប្បន្ន។

គួររំលឹកផងដែរថា Man United ត្រូវបានដាក់លក់ នៅពេលដែលក្លឹបបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថាគ្រួសារ Glazer កំពុងស្វែងរកជម្រើសជាយុទ្ធសាស្រ្ត។ ការដេញថ្លៃបីជុំត្រូវបានធ្វើឡើង ខណៈពេលដែលមូលនិធិ Nine Two Foundation របស់ Sheikh Jassim បានដាក់ដេញថ្លៃចុងក្រោយបន្ទាប់ពីថ្ងៃផុតកំណត់នៃខែឧសភា ដែលត្រូវបានគេរាយការណ៍ថាមានចំនួន 6 ពាន់លានផោន។ ទោះយ៉ាងណាក៏ដោយ វាមិនគ្រប់គ្រាន់ដើម្បីឲ្យគ្រួសារ Glazers និង Raine Group ដែលកំពុងរៀបចំការលក់ ទទួលយកសំណើរទាំងនោះទេ៕