ទ្រាំលែងបាន គ្រូបង្វឹករបស់ PSG ចេញមកបកស្រាយពាក្យចចាមអារ៉ាមថាគាត់នឹងចាកចេញ ទោះទើបមកដល់ក៏ដោយ

Luis Enrique បានបង្ហោះជាសារសម្ងាត់នៅលើបណ្តាញសង្គមជាការឆ្លើយតបទៅនឹងការអះអាងថាគាត់ត្រៀមខ្លួនចាកចេញពី Paris Saint-Germain ចំពេលមានភាពវឹកវរជាមួយកីឡាករជួរមុខរបស់ក្លឹប Kylian Mbappe។

វាត្រូវបានគេរាយការណ៍ថាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមានការខកចិត្តកាន់តែខ្លាំងឡើងចំពោះរឿងផ្ទេររបស់កីឡាករ Mbappe ហើយកំពុងពិចារណាឡើងវិញនូវតួនាទីរបស់គាត់នៅក្លឹបត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីការចូលកាន់តំណែងនៅ PSG ។ លើសពីនេះទៅទៀត ទីប្រឹក្សាបាល់ទាត់លោក Luis Campos អាចត្រូវបានបង្ខំឱ្យចាកចេញនៅចុងខែសីហា ដែលជំរុញឱ្យមានភាពស្រពិចស្រពិលបន្ថែមទៀតជុំវិញអនាគតរបស់ Enrique នៅទីក្រុងប៉ារីស។

អតីត​អ្នក​ចាត់​ការ​ក្លឹប Barcelona រូប​នេះ​បាន​ចេញ​មុខ​បដិសេធ​ការ​រំពឹង​ទុក​នេះ​ជាមួយ​នឹង​សារ​នៅ​លើ Instagram ដោយការបង្ហោះរូបជាមួយជំនួយការគ្រូបង្វឹកជាមួយពាក្យមួយឃ្លាថា “un pour tous tous pour un” ដែលមានន័យថា អ្នកទាំងអស់គ្នាសម្រាប់មនុស្សម្នាក់ ម្នាក់សម្រាប់អ្នកទាំងអស់គ្នា។ លើសពីនេះ អ្នកនាំសាររបស់ PSG បានធ្វើការបកស្រាយជុំវិញរឿងរបស់ Enrique ថាពាក្យចចាមអារ៉ាមទាំងនោះសុទ្ធសឹងជារឿងដែលគ្មានប្រយោជន៍នឹងប្រភពច្បាស់នោះឡើយ៕