Thomas Tuchel ទម្លាយនូវយុទ្ធសាស្ត្រដែលខ្លួនបានផ្លាស់ប្តូរក្រោយធ្វើមិនសូវបានល្អជាមួយ Bayern Munich

Thomas Tuchel បានបង្ហាញពីអ្វីដែលបានផ្លាស់ប្តូរនៅក្នុងវិធីសាស្រ្តរបស់គាត់ជាមួយក្លឹប Bayern Munich ក្រោយដំណើរទេសចរណ៍មុនបើករដូវកាលថ្មីនៅទ្វីបអាស៊ីកាន់តែខិតមកដល់ទីបញ្ចប់។

ក្រោយការចាកចេញរបស់ Julian Nagelsmann អតីតអ្នកចាត់ការរបស់ Dortmund រូបនេះបានចូលមកកាន់តំណែងនៅ Bayern ភ្លាម ដោយបានជួយឲ្យក្រុមឈ្នះពាន Bundesliga នាសប្តាហ៍ចុងក្រោយយ៉ាងរន្ធត់។ ទម្រង់លេងរបស់ Tuchel មិនសូវជាទទួលបានការគាំទ្រប៉ុន្មានឡើយ ប៉ុន្តែអ្វីៗបានប្រែប្រួលស្ទើរតែទាំងស្រុងសម្រាប់ប៉ុន្មានប្រកួតចុងក្រោយនៃរដូវកាលមុន។

ថ្លែងបន្ទាប់ពីការទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 1-0 លើក្រុម Kawasaki Frontale លោក Tuchel បាននិយាយថា “រឿងសំខាន់គឺអ្នកត្រូវសម្របខ្លួនទៅនឹងអ្វីដែលក្រុមត្រូវការ។ អ្នកតែងតែផ្លាស់ប្តូរ និងសម្របខ្លួនអាស្រ័យលើកន្លែងដែលក្រុមកំពុងស្ថិតនៅ។ យើង​បានហ្វឹក​ហាត់​ច្រើន​ហើយ​ខ្លាំង ប៉ុន្តែ​ពិត​ណាស់​ការហោះហើរចុះឡើង និង​កម្ដៅ​ដើរ​តួនាទីយ៉ាងសំខាន់​នៅ​ទីនេះ។ អ្វីដែលយើងចង់បាននោះគឺ គុណភាពចេញពីកីឡាកររៀងៗខ្លួនសម្រាប់ការប្រកួតក្រោយ”