កិច្ចចរចារវាង Spurs នឹង Bayern មិនរីកចម្រើនទាល់តែសោះដោយសារតថ្លៃគ្នាមិនត្រូវ

ទោះបីជាតំណាងក្លឹបទាំងពីរជួបប្រជុំគ្នានៅទីក្រុងឡុងដ៍ពិតមែន ប៉ុន្តែ Bayern Munich ហាក់មិនអាចសម្រេចទៅតាមការស្នើសុំរបស់ Tottenham Hotspur សម្រាប់ហត្ថលេខារបស់ Harry Kane នោះឡើយ។

ការចាប់អារម្មណ៍របស់ក្លឹបអាឡឺម៉ង់លើ Kane នៅរដូវក្តៅនេះមិនមែនជារឿងសម្ងាត់នោះឡើយ។ បើតាមការរាយការណ៍របស់ Sky Sports បានឲ្យដឹងថាគម្លាតនៃតម្លៃរបស់ក្លឹបទាំងពីរគឺយ៉ាងហោចណាស់ 20 លានផោន ទោះបីជាមានការប្រជុំរវាងថ្នាក់ដឹកនាំក្លឹបនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទក៏ដោយ។ Spurs នៅតែមិនប្រែជំហរ​ក្នុង​តម្លៃ​ប្រហែល 100 លាន​ផោន សម្រាប់ខ្សែប្រយុទ្ធជួរមុខ​របស់​ពួកគេ។

វាត្រូវបានគេអះអាងថា Bayern ត្រៀមបំបែកកំណត់ត្រាផ្ទេរផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ Kane ដែលមានតម្លៃ 68.5 លានផោន​ ដែល Bayern បានចំណាយដើម្បីនាំយកខ្សែការពារ Lucas Hernandez ពីក្រុម Atletico Madrid នៅឆ្នាំ 2019៕