គេចមិនផុតពីអារ៉ាប៊ីសាអូឌីតមែន! Al-Ahli ប្រកាសផ្លូវការពីការនាំយកកីឡាករលេងនៅ Premier League ម្នាក់ទៀត

ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Allan Saint-Maximin បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្លឹបមកពីអារ៉ាប៊ីសាអូឌីត Al-Ahli ក្នុងតម្លៃបិទជិតមួយ។

Saint-Maximin ដែលចាកចេញពី Newcastle ទៅ Al Ahli គឺជាកីឡាករថ្មីបំផុតដែលបានចូលរួមជាមួយ Saudi Pro League ។ Al Ahli បានបង់ប្រាក់ប្រហែល 23 លានផោន ហើយត្រូវបានគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេស (PIF) ដែលជាម្ចាស់ក្រុមហ៊ុន Newcastle ស្រាប់ផងដែរ។ ទោះ​បី​ជា​យ៉ាង​ណា ក្លឹប​ទាំង​ពីរ​មិន​បាន​បង្ហាញ​ចំនួនទឹកប្រាក់​ពិត​ប្រាកដ​នោះ​ទេ។

កីឡាករវ័យ 26 ឆ្នាំរូបនេះនឹងចាប់ដៃគូជាមួយអតីតខ្សែប្រយុទ្ធស្លាបរបស់ Manchester City កីឡាករ Riyad Mahrez និងអតីតខ្សែប្រយុទ្ធក្រុម Liverpool កីលាករ Roberto Firmino ដើម្បីបង្កើតជាខ្សែប្រយុទ្ធជួរមុខដ៏ខ្លាំងក្លានៅ Al Ahli ។ គួររំលឹកផងដែរថា Saint-Maximin បានចូលរួមជាមួយ Newcastle ក្នុងខែសីហា ឆ្នាំ 2019 ពីក្លឹបមានមូលដ្ឋាននៅប្រទេសបារាំង Nice ហើយរកបាន 13 គ្រាប់ និង បញ្ជូនឲ្យដៃគូស៊ុតចូល 21 ដងក្នុងការបង្ហាញខ្លួន 124 ប្រកួតសម្រាប់ក្លឹបសារិកាព្រៃ៕