ទើបចុះកុងត្រាឲ្យ Fulham ថ្មីមែន​ តែ Willian បែរជាទៅយល់ព្រមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីតទៅវិញ

Willian ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រមក្នុងការ​ចូល​រួម​ជាមួយក្លឹប Al-Shabab បើ​ទោះបី​ជារូបគេទើបតែ​បាន​ចុះ​ហត្ថលេខា​លើ​ការ​បន្ត​កុងត្រារបស់ក្លឹ Fulham ត្រឹម​តែ​ពីរ​សប្តាហ៍​មុន​ក៏​ដោយ។

នៅថ្ងៃទី 17 ខែកក្កដាដែលខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលបានយល់ព្រមចុះកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Craven Cottage ដែលនឹងរក្សាគាត់នៅក្លឹបរហូតដល់រដូវក្តៅក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាម ​​The Telegraph គាត់ត្រូវបានទាក់ទងដោយក្លឹប Al-Shabab ជាមួយនឹងតម្លៃទ្វេដងដែលគាត់កំពុងរកបាននៅក្នុងប្រទេសអង់គ្លេស ដោយរំពឹងការផ្តល់ជូនបែបនេះអាចនឹងទាក់ទាញ Willian ឱ្យផ្លាស់មកកាន់ទ្វីបអាស៊ី។

បន្ទាប់ពីរដូវកាលមុនដ៏គួរឱ្យចាប់អារម្មណ៍ ដែលគាត់រកបាន 5 គ្រាប់ និងបញ្ជូនឲ្យដៃគូ 6 ដង Fulham មិនមានបំណងចង់លក់កីឡាកររូបនេះទេ ហើយនឹងទាមទារថ្លៃផ្ទេរយ៉ាងខ្ពស់ប្រសិនបើកីឡាករវ័យ 34 ឆ្នាំរូបនេះមានបំណងចាកចេញពីក្លឹបនៅ Premier League ពិតមែន៕