Mikel Arteta ទទួលស្គាល់ថាខ្លួននៅតែមិនយល់ច្បាស់អំពីរឿងមួយនេះនៅឡើយ

Mikel Arteta សារភាពថាខ្លួនមិនមានតម្រុយច្បាស់លាស់ ថាតើនរណាជាអ្នកស៊ុតបាល់ប៉េណាល់ទីរបស់ Arsenal នោះឡើយបន្ទាប់ពីបានឃើញ Martin Odegaard ជាអ្នករ៉ាប់រងបាល់ពិន័យ 11 ម៉ែត្រទល់នឹង Crystal Palace ។ ក្រុម​កាំភ្លើង​ធំ​បាន​ឈាន​ទៅ​រក​ការ​ទទួល​ជ័យ​ជម្នះ 1-0 លើ​គូ​ប្រជែង​ក្នុង​ទីក្រុង​ឡុងដ៍ Crystal Palace នៅ​កីឡដ្ឋាន Selhurst Park ដោយ​ការស៊ុតបញ្ចូលទីពីប្រធាន​ក្លឹប​របស់​ពួកគេ។ Odegaard បានសម្រេចគ្រាប់បាល់ដោយការទាត់បាល់ពិន័យ 11 ម៉ែត្រក្រោយកីឡាករ Eddie Nketiah បានដួលដោយកំហុសរបស់ Sam Johnstone។ Bukayo Saka ...

[ Continue reading ]

កីឡាករឈុតតូចរបស់ Liverpool ដើរចេញពីទីលានប្រកួតដោយសារត្រូវបានគូប្រកួតរើសអើងជាតិសាសន៍

ការប្រកួតមួយត្រូវបានបោះបង់ចោល បន្ទាប់ពីកីឡាកររបស់ Liverpool បានចាកចេញពីទីលាន បន្ទាប់ពីមិត្តរួមក្រុមត្រូវបានគូប្រកួតរើសអើងពូជសាសន៍អំឡុងពេលការប្រកួតអាយុក្រោម 16 ឆ្នាំនៅប្រទេសអូទ្រីស។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសុក្រក្នុងអំឡុងការប្រកួតរបស់ Liverpool ទល់នឹង Juventus នៅក្នុងពានរង្វាន់ Next Generation Trophy ក្នុងទីក្រុង Salzburg ។ កីឡាករយុវជនមួយរូបបានជូនដំណឹងដល់គ្រូបង្វឹកក្រុម Liverpool អំពីរឿងមួយនេះ។ បន្ទាប់មក បុគ្គលិកទាំងអស់បានអនុវត្តតាមពិធីការ ដោយដកកីឡាកររបស់ពួកគេចេញពីទីលានប្រកួតទាំងអស់។ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមភាគី Juventus របស់ពួកគេ ការប្រកួតត្រូវបានបោះបង់ចោលជាផ្លូវការ។ Juventus បានកំណត់អត្តសញ្ញាណកីឡាករដែលទទួលខុសត្រូវចំពោះការលើកឡើង ដោយកីឡាកររូបនោះបានធ្វើការសុំទោសដល់គូប្រកួតរបស់គាត់ ហើយត្រូវបានក្លឹបរបស់គាត់ព្យួរឈ្មោះសម្រាប់ការប្រកួតដែលនៅសល់៕

[ Continue reading ]

PSG នឹងបើកផ្លូវឲ្យ Mbappe ចាកចេញមុនបិទទ្វារទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្រោមលក្ខខណ្ឌមួយនេះ

Kylian Mbappe នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបអ្នកមានបារាំង Paris Saint-Germain ប្រសិនបើក្លឹបទទួលបានការផ្តល់ជូនដែលបំបែកកំណត់ត្រាពិភពលោកសម្រាប់រូបគេមុនពេលទីផ្សារដោះដូរកីឡាករបិទ។ យោងតាមសារព័ត៌មាន AS របស់អេស្ប៉ាញ ម្ចាស់ជើងឯក Ligue 1 បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ប្រសិនបើក្លឹបណាមួយដេញថ្លៃក្នុងតម្លៃ 250 លានអឺរ៉ូ ខណៈដែលពួកគេមិនចង់បាត់បង់គាត់ដោយឥតគិតថ្លៃនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំក្រោយ។ បន្ទាប់ពីកិច្ចពិភាក្សាដ៏មានសុទិដ្ឋិនិយម រវាងអ្នកតំណាងរបស់ Mbappe និងថ្នាក់ដឹកនាំក្លឹប ភាគីទាំងពីរបានយល់ព្រមលើរឿងនេះរួចជាស្រេច។ PSG ដឹងថាពួកគេនៅមានពេលវេលាគ្រប់គ្រាន់ ហើយនឹងជំរុញឱ្យកីឡាករវ័យ 24 ឆ្នាំដើម្បីចុះហត្ថលេខាលើការបន្តកុងត្រាថ្មី។ ពួកគេមិនទាន់ទទួលបានការផ្តល់ជូនជាផ្លូវការសម្រាប់ Mbappe នៅឡើយទេ ដោយពេលនេះកីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវដាក់បញ្ចូលក្នុងជម្រើសសរបស់លោក Luis Enrique សិន៕

[ Continue reading ]

Edin Dzeko ប្រៀបធៀបម៉ាស៊ីនរកគ្រាប់បាល់របស់ Man City ទៅនឹង Karim Benzema

Edin Dzeko បានប្រៀបធៀបកីឡាករវ័យក្មេង Erling Haaland ទៅនិង Karim Benzema ប៉ុន្តែក៏បានចែករំលែកគុណភាពមួយដែលធ្វើឱ្យខ្សែប្រយុទ្ធរបស់ Manchester City មានភាពលេចធ្លោ។ Haaland បច្ចុប្បន្នគឺជាខ្សែប្រយុទ្ធល្អបំផុតនៅក្នុងពិភពលោក ដែលតំណែងមួយនេះធ្លាប់កាន់កាប់ដោយអតីតកីឡាករ Real Madrid ពោលគឺ Benzema កាលពីមួយឆ្នាំមុន នៅពេលដែលគាត់បានឈ្នះ Ballon d’Or ឆ្នាំ 2022។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែត Millyet ខ្សែប្រយុទ្ធរបស់ក្រុម Fenerbahçe រូបនេះបានចេញមកធ្វើការប្រៀបធៀបយ៉ាងគួរឲ្យចាប់អារម្មណ៍មួយរវាងកំពូលខ្សែប្រយុទ្ធពីរជំនាន់នេះ។ Dzeko បាននិយាយថា “Benzema គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងរយៈពេល ...

[ Continue reading ]

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបង្កភាពចលាចលក្រោយចាប់ថើបកីឡាការិនីអេស្ប៉ាញ

ប្រធានសហព័ន្ធបាល់ទាត់របស់អេស្បាញលោក Luis Rubiales បានបង្កឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីចាប់ថើបកីឡាការិនីជម្រើសជាតិអេស្ប៉ាញអំឡុងការបំពាក់មេដាយនៃការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ 2023។ ក្រុមបាល់ទាត់នារីរបស់អេស្បាញ បានលើកពាន World Cup លើកដំបូងរបស់ពួកគេ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីអង់គ្លេសក្នុងលទ្ធផល 1-0 សម្រាប់ការប្រកួតដែលធ្វើឡើងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ រឿងដែលចម្រូងចម្រាស់បានកើតឡើងក្រោយចប់ការប្រកួត នៅពេលដែលលោក Rubiales ត្រូវបានគេប្រទះថាបានចាប់ថើបមាត់របស់កីឡាការិនី Jennifer Hermoso ដោយនាងបាននិយាយក្រោយឧប្បទ្ទវហេតុនេះថា “ខ្ញុំមិនរីករាយជាមួយទង្វើបែបនោះឡើយ”៕

[ Continue reading ]

Barcelona កាន់តែខិតជិតដល់ការនាំយកកីឡាករដែលខ្លួនចង់បានជាយូរ

Barcelona សង្ឃឹមថានឹងអាចបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo ពី Manchester City នៅសប្តាហ៍ខាងមុខនេះ។ Cancelo មិនបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការណាមួយជាមួយ Man City ចាប់តាំងពីខែមករា នៅពេលដែលគាត់ត្រូវបានបញ្ជូនទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ដោយសារបញ្ហាទំនាក់ទំនងជាមួយអ្នកចាត់ការ Pep Guardiola។ យោងតាមលោក Fabrizio Romano ពេលនេះ Man City និង Barca កំពុងពិភាក្សានូវព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង។ Cancelo ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​លក្ខខណ្ឌ​ទិញផ្តាច់ ដោយភាគីទាំងអស់សង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខ។ ទោះមានការចាប់អារម្មណ៍ពីក្រុមជាច្រើនរួមមាន Arsenal ...

[ Continue reading ]

មួយគ្រាប់របស់ Salah ទល់នឹង Bournemouth ធ្វើឲ្យរូបគេបំបែកកំណត់ត្រាមួយរបស់ Steven Gerrard

Mohamed Salah សម្រេចបាននូវចំណុចសំខាន់មួយទៀតក្នុងអាជីពជាកីឡាករ Liverpool របស់គាត់ ខណៈដែលគាត់បានឆ្លផុតកំណត់ត្រាគ្រាប់បាល់របស់ Steven Gerrard សម្រាប់ក្លឹបហង្សក្រហម។ កីឡាករសញ្ជាតិអេហ្ស៊ីបបានវ៉ាដាច់អតីតប្រធានក្រុម និងជាវីរបុរសក្លឹប លោក Steven Gerrard ក្នុងបញ្ជីគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Liverpool ក្នុងការប្រកួតទាំងអស់ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីគ្រាប់ទី 187 របស់គាត់ទល់នឹងក្រុម Bournemouth កាលពីថ្ងៃសៅរ៍កន្លងទៅ។ ដំបូងឡើយ Salah បានខកខានស៊ុតមិនចូលបាល់ពិន័យ 11 ម៉ែត្រ ប៉ុន្តែនៅទីបំផុតអាចរកគ្រាប់បាល់បានពីការរត់ទៅបន្ថែមនៅមុខទីភ្លាមៗ។ វីរបុរសក្លឹបលោក Ian Rush ឈរនៅលើកំពូលតារាងនៃគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមហង្សក្រហមជាមួយនឹងគ្រាប់បាល់ចំនួន 346 គ្រាប់ក្នុង ...

[ Continue reading ]

Adidas គ្រោងជំនួសតំណែងក្រុមហ៊ុន Castore ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ថ្មីសម្រាប់ Newcastle

សារិកាព្រៃ Newcastle ដើរកាន់តែជិតដល់ផ្លូវបំបែកជាមួយក្រុមហ៊ុន Castore ដោយក្លឹបនឹងក្រឡេកទៅទទួលការផ្គត់ផ្គង់សម្លៀកបំពាក់ពីក្រុមហ៊ុន Adidas វិញ។ Newcastle ធ្លាប់មានប្រវត្តិចាប់ដៃគូជាមួយក្រុមហ៊ុន Adidas រួចម្តងមកហើយចន្លោះឆ្នាំ 1995 រហូតដល់ឆ្នាំ 2010 ដែលកាលនោះក្លឹបនៅក្រោមការដឹកនាំរបស់ Kevin Keegan។ ចាប់តាំងពីឆ្នាំ 2010 ដល់ 2021 Newcastle បានទទួលយក Puma ជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាផ្លូវការ មុនពេល Castore មកចូលជំនួសតំណែងត្រឹម 2 ឆ្នាំចុងក្រោយនេះ។ ក្លឹបបានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថា Adidas នឹងស្ថិតនៅលើអាវរបស់ Newcastle ...

[ Continue reading ]

Xavi ផ្ទុះសំណើចទប់មិនជាប់ ពេលលឺពាក្យចចាមអារ៉ាមថា Ansu Fati អាចផ្លាស់ទៅលេងក្លឹបមួយនេះ

Xavi បានសើចយ៉ាងលឺនៅពេលដឹងពីពាក្យចចាមអារ៉ាមផ្ទេរ Ansu Fati ទៅកាន់ក្លឹប Real Madrid ខណះអនាគតរបស់ Fati ជាមួយ Barcelona មិនទាន់ច្បាស់លាស់ 100 ភាគរយនៅឡើយ។ មានសេចក្តីរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពីក្លឹបយក្សអេស្ប៉ាញ បន្ទាប់ពីគាត់ក្លាយជាលែងសូវមានតម្លៃក្រោមការដឹកនាំរបស់ Xavi ។ ដោយសារភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមជាច្រើននៅ Premier League ហើយថែមទាំងមានពាក្យចចាមអារ៉ាមជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់គូប្រជែងរបស់ Barcelona ពោលគឺក្រុម Real Madrid ទៀតផង។ នៅពេលលឺបែបនេះ Xavi បានផ្ទុះសំណើច ថែមទាំងបាននិយាយថា “នេះគ្រាន់ជារឿងកំប្លែងទេ ...

[ Continue reading ]

មកដឹងពីមូលហេតុដែល Man City នឹងទទួលបានប្រាក់ 10 លានផោននៅពេល Romeo Lavia ផ្លាស់ទៅ Chelsea

Chelsea បានចំណាយប្រាក់ 58 លានផោន លើការនាំយកកីឡាករ Romeo Lavia ពីក្លឹប Southampton ប៉ុន្តែក្លឹប Manchester City គ្រោងនឹងទទួលបានប្រាក់ជាង 10 លានផោនពីកិច្ចព្រមព្រៀងនេះទៅវិញ។ ខ្សែបម្រើវ័យ 19 ឆ្នាំរូបនេះនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge បន្ទាប់ពីចំណាយពេលមួយរដូវកាលមុននៅក្លឹប Southampton ។ កីឡាករវ័យក្មេងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ក្នុងអំឡុងពេលរបស់គាត់ជាមួយក្រុម Southampton ទោះបីជាមិនអាចសង្គ្រោះក្លឹបពីការកាត់ចេញពីក្របខ័ណ្ឌ Premier League ក៏ដោយ។ ចំណុចសំខាន់ក្នុងរឿងនេះគឺ  Man City នឹងទទួលបានប្រាក់ជិត 10 ...

[ Continue reading ]