មួយគ្រាប់របស់ Salah ទល់នឹង Bournemouth ធ្វើឲ្យរូបគេបំបែកកំណត់ត្រាមួយរបស់ Steven Gerrard

Mohamed Salah សម្រេចបាននូវចំណុចសំខាន់មួយទៀតក្នុងអាជីពជាកីឡាករ Liverpool របស់គាត់ ខណៈដែលគាត់បានឆ្លផុតកំណត់ត្រាគ្រាប់បាល់របស់ Steven Gerrard សម្រាប់ក្លឹបហង្សក្រហម។

កីឡាករសញ្ជាតិអេហ្ស៊ីបបានវ៉ាដាច់អតីតប្រធានក្រុម និងជាវីរបុរសក្លឹប លោក Steven Gerrard ក្នុងបញ្ជីគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Liverpool ក្នុងការប្រកួតទាំងអស់ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីគ្រាប់ទី 187 របស់គាត់ទល់នឹងក្រុម Bournemouth កាលពីថ្ងៃសៅរ៍កន្លងទៅ។ ដំបូងឡើយ Salah បានខកខានស៊ុតមិនចូលបាល់ពិន័យ 11 ម៉ែត្រ ប៉ុន្តែនៅទីបំផុតអាចរកគ្រាប់បាល់បានពីការរត់ទៅបន្ថែមនៅមុខទីភ្លាមៗ។

វីរបុរសក្លឹបលោក Ian Rush ឈរនៅលើកំពូលតារាងនៃគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមហង្សក្រហមជាមួយនឹងគ្រាប់បាល់ចំនួន 346 គ្រាប់ក្នុង 660 ប្រកួត។ គាត់ត្រូវបានតាមពីក្រោយដោយ Roger Hunt, Gordon Hodgson និង Billy Liddell ដែលមាន 285, 241 និង 228 រៀងៗខ្លួន។ Salah ឥឡូវនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទី 5 របស់ក្លឹបគ្រប់ការប្រកួតទាំងអស់ ក្រោយការបង្ហាញខ្លួនបាន 307 ប្រកួត៕