Barcelona សង្ឃឹមថានឹងអាចបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo ពី Manchester City នៅសប្តាហ៍ខាងមុខនេះ។

Cancelo មិនបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការណាមួយជាមួយ Man City ចាប់តាំងពីខែមករា នៅពេលដែលគាត់ត្រូវបានបញ្ជូនទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ដោយសារបញ្ហាទំនាក់ទំនងជាមួយអ្នកចាត់ការ Pep Guardiola។ យោងតាមលោក Fabrizio Romano ពេលនេះ Man City និង Barca កំពុងពិភាក្សានូវព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង។

Cancelo ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងជាមួយលក្ខខណ្ឌទិញផ្តាច់ ដោយភាគីទាំងអស់សង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខ។ ទោះមានការចាប់អារម្មណ៍ពីក្រុមជាច្រើនរួមមាន Arsenal នឹងក្លឹបដទៃនៅអារ៉ាប៊ីសាអូឌីតពិតមែន តែ Cancelo បានសម្រេចចិត្តក្នុងការមកលេងនៅអេស្ប៉ាញវិញ៕