ប្រធានសហព័ន្ធបាល់ទាត់របស់អេស្បាញលោក Luis Rubiales បានបង្កឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីចាប់ថើបកីឡាការិនីជម្រើសជាតិអេស្ប៉ាញអំឡុងការបំពាក់មេដាយនៃការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ 2023។

ក្រុមបាល់ទាត់នារីរបស់អេស្បាញ បានលើកពាន World Cup លើកដំបូងរបស់ពួកគេ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីអង់គ្លេសក្នុងលទ្ធផល 1-0 សម្រាប់ការប្រកួតដែលធ្វើឡើងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

រឿងដែលចម្រូងចម្រាស់បានកើតឡើងក្រោយចប់ការប្រកួត នៅពេលដែលលោក Rubiales ត្រូវបានគេប្រទះថាបានចាប់ថើបមាត់របស់កីឡាការិនី Jennifer Hermoso ដោយនាងបាននិយាយក្រោយឧប្បទ្ទវហេតុនេះថា “ខ្ញុំមិនរីករាយជាមួយទង្វើបែបនោះឡើយ”៕