ការប្រកួតមួយត្រូវបានបោះបង់ចោល បន្ទាប់ពីកីឡាកររបស់ Liverpool បានចាកចេញពីទីលាន បន្ទាប់ពីមិត្តរួមក្រុមត្រូវបានគូប្រកួតរើសអើងពូជសាសន៍អំឡុងពេលការប្រកួតអាយុក្រោម 16 ឆ្នាំនៅប្រទេសអូទ្រីស។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសុក្រក្នុងអំឡុងការប្រកួតរបស់ Liverpool ទល់នឹង Juventus នៅក្នុងពានរង្វាន់ Next Generation Trophy ក្នុងទីក្រុង Salzburg ។ កីឡាករយុវជនមួយរូបបានជូនដំណឹងដល់គ្រូបង្វឹកក្រុម Liverpool អំពីរឿងមួយនេះ។ បន្ទាប់មក បុគ្គលិកទាំងអស់បានអនុវត្តតាមពិធីការ ដោយដកកីឡាកររបស់ពួកគេចេញពីទីលានប្រកួតទាំងអស់។

បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមភាគី Juventus របស់ពួកគេ ការប្រកួតត្រូវបានបោះបង់ចោលជាផ្លូវការ។ Juventus បានកំណត់អត្តសញ្ញាណកីឡាករដែលទទួលខុសត្រូវចំពោះការលើកឡើង ដោយកីឡាកររូបនោះបានធ្វើការសុំទោសដល់គូប្រកួតរបស់គាត់ ហើយត្រូវបានក្លឹបរបស់គាត់ព្យួរឈ្មោះសម្រាប់ការប្រកួតដែលនៅសល់៕