មកដឹងពីមូលហេតុដែល Man City នឹងទទួលបានប្រាក់ 10 លានផោននៅពេល Romeo Lavia ផ្លាស់ទៅ Chelsea

Chelsea បានចំណាយប្រាក់ 58 លានផោន លើការនាំយកកីឡាករ Romeo Lavia ពីក្លឹប Southampton ប៉ុន្តែក្លឹប Manchester City គ្រោងនឹងទទួលបានប្រាក់ជាង 10 លានផោនពីកិច្ចព្រមព្រៀងនេះទៅវិញ។

ខ្សែបម្រើវ័យ 19 ឆ្នាំរូបនេះនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge បន្ទាប់ពីចំណាយពេលមួយរដូវកាលមុននៅក្លឹប Southampton ។ កីឡាករវ័យក្មេងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ក្នុងអំឡុងពេលរបស់គាត់ជាមួយក្រុម Southampton ទោះបីជាមិនអាចសង្គ្រោះក្លឹបពីការកាត់ចេញពីក្របខ័ណ្ឌ Premier League ក៏ដោយ។

ចំណុចសំខាន់ក្នុងរឿងនេះគឺ  Man City នឹងទទួលបានប្រាក់ជិត 10 លានអឺរ៉ូ ដោយមូលហេតុគឺមកពី Manchester City រួមបញ្ចូលឃ្លាមួយដែល Man City បានដាក់សម្រាប់ក្លឹប Southampton កាលពីឆ្នាំ 2022 ដោយចំណុចនោះនឹងធ្វើឲ្យក្រុមរបស់លោក Pep Guardiola ទទួលបានប្រាក់ 20 ភាគរយនៅពេលលក់ Lavia ចេញពី Southampton។ ពួកគេតែងតែផ្តល់តម្លៃទៅលើ Lavia យ៉ាងខ្លាំង ប៉ុន្តែការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់កៅអីលេងនៅកីឡដ្ឋាន Etihad មានន័យថា Lavia ត្រូវបង្ខំចិត្តចាកចេញដើម្បីស្វែងរកក្លឹបដែលអាចឲ្យគេលេងបានទៀងទាត់៕