Xavi ផ្ទុះសំណើចទប់មិនជាប់ ពេលលឺពាក្យចចាមអារ៉ាមថា Ansu Fati អាចផ្លាស់ទៅលេងក្លឹបមួយនេះ

Xavi បានសើចយ៉ាងលឺនៅពេលដឹងពីពាក្យចចាមអារ៉ាមផ្ទេរ Ansu Fati ទៅកាន់ក្លឹប Real Madrid ខណះអនាគតរបស់ Fati ជាមួយ Barcelona មិនទាន់ច្បាស់លាស់ 100 ភាគរយនៅឡើយ។

មានសេចក្តីរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពីក្លឹបយក្សអេស្ប៉ាញ បន្ទាប់ពីគាត់ក្លាយជាលែងសូវមានតម្លៃក្រោមការដឹកនាំរបស់ Xavi ។ ដោយសារភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមជាច្រើននៅ Premier League ហើយថែមទាំងមានពាក្យចចាមអារ៉ាមជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់គូប្រជែងរបស់ Barcelona ពោលគឺក្រុម Real Madrid ទៀតផង។

នៅពេលលឺបែបនេះ Xavi បានផ្ទុះសំណើច ថែមទាំងបាននិយាយថា “នេះគ្រាន់ជារឿងកំប្លែងទេ ពិតទេ? ការពិភាក្សាជាច្រើននៅពេលនេះគឺគ្មានទំនងទាល់តែសោះ។ Ansu ជាកីឡាករសំខាន់មួយរូប នឹងក្លាយជាសម្បត្តិបេតិកភណ្ឌនាពេលនេះ នឹងពេលខាងមុខ”