Al-Ittihad ដាក់គម្រោងចង់នាំ Sergio Ramos ទៅជួបជុំជាមួយ Karim Benzema នៅអារ៉ាប៊ីសាអូឌីត

ក្លឹប Al-Ittihad របស់ Saudi Pro League ត្រូវបានគេរាយការណ៍ថាបានបង្កើនចំណាប់អារម្មណ៍របស់ពួកគេលើអតីតប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ដើម្បីមកជួបជុំជាមួយ ​Karim Benzema។ Al-Ittihad មានបំណងចង់បន្ថែមខ្សែការពារទៅក្នុងក្រុមមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី 7 ខែកញ្ញា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរយកកីឡាករ Ramos បន្ទាប់ពីអវត្តមានខ្សែការពារ Luiz Felipe របស់ Real Betis នេះបើយោងតាម ​​Foot Mercato ។ ការផ្លាស់ប្តូរបែបនេះនឹងធ្វើឱ្យ Ramos មកជួបជាមួយអតីតមិត្តរួមក្រុម ...

[ Continue reading ]

គ្រូបង្វឹកក្រុម Brighton ជឿថាកីឡាកររបស់ខ្លួនមួយនេះអាចនឹងក្លាយជាកីឡាករស៊ុតចូលទីច្រើនជាងគេនៅអឺរ៉ុប

Roberto De Zerbi បានសាទរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson របស់ Brighton សម្រាប់ការស៊ុតបាន Hat-trick ក្នុងជំនួបទល់នឹងក្រុមខ្លាំងដូចជា Newcastle ហើយបានអះអាងថាគាត់អាចជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុបនៅថ្ងៃណាមួយ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អៀរឡង់​អាយុ 18 ឆ្នាំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ hat-trick ​ដំបូង​ក្នុង​អាជីពរបស់ខ្លួន​កាល​ពី​ពេលថ្មីៗនេះ ខណៈ Brighton បាន​យក​ឈ្នះ Newcastle ក្នុងលទ្ធផល 3-1។ បន្ទាប់ពីការប្រកួត លោក De Zerbi គ្រូបង្វឹក Brighton បានបង្ហាញការពេញចិត្តជាមួយទម្រង់លេងរបស់ក្លឹបជាខ្លាំង ខណៈដែលគាត់បានអះអាងថា Ferguson មានសក្តានុពលដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអឺរ៉ុបនៅពេលអនាគត។ ...

[ Continue reading ]

Tata Martino បញ្ជាក់ថា Messi នឹងមានវត្តមានសម្រាប់ជំនួបទល់នឹង LAFC

គ្រូបង្វឹកក្លឹប Inter Miami លោក Tata Martino បានបញ្ជាក់ថាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបកីឡាករ Lionel Messi នឹងបង្ហាញខ្លួននៅថ្ងៃអាទិត្យក្នុងការប្រកួតដ៏លំបាកហ់ើយសំខាន់ទល់នឹង LAFC។ Martino បានទុក Messi ឱ្យសម្រាកពេលប្រកួតជាមួយ New York Red Bulls កាលពីមួយសប្តាហ៍មុន ប៉ុន្តែបានដាក់ឲ្យខ្សែប្រយុទ្ធសញ្ជាតិជាតិអាហ្សង់ទីនក្នុងជម្រើសដំបូងទល់នឹង Nashville SC កាលពីលើកមុន។ ទោះមិនបានស៊ុតចូលក្នុងការប្រកួតនោះពិតមែន ប៉ុន្តែ Messi ទំនង​ជា​មិន​បាន​ចូល​លេង​ជា​កីឡាករ​បម្រុង​ម្ដង​ទៀត​នៅក្នុងការប្រកួត LAFC ដោយលោក Martino បាន​បញ្ជាក់​មុន​ការ​ប្រកួត​កីឡាករដែលក្លឹបបាននាំយកមកកាលពីរដូវក្តៅនឹងមានវត្តមានក្នុងជំនួបដែល​សំខាន់​សម្រាប់​ភាគី​ទាំង​សង​ខាង។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាក្នុងការប្រកួតដ៏សំខាន់ជាមួយម្ចាស់ជើងឯករដូវកាលមុន ...

[ Continue reading ]

វីរកីឡាកររបស់ Juventus សម្រេចផ្តាច់កុងត្រាជាមួយក្លឹបដើម្បីទៅបន្តអាជីពនៅអាឡឺម៉ង់

កីឡាករ Leonardo Bonucci គ្រោងនឹងចាកចេញពីក្លឹប Juventus ដើម្បីទៅលេងជាមួយក្លឹបដែលកំពុងមានសន្ទុះគាំទ្រកើនឡើងជាលំដាប់មួយរយះចុងក្រោយ Union Berlin។ វីរបុរសរបស់ Juventus ដែលបង្ហាញខ្លួនបានជាង 500 ប្រកួតសម្រាប់ក្លឹបក្នុងរយៈពេលសរុប 12 រដូវកាលនោះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមផ្ទេរទៅកាន់ Union Berlin ហើយគ្រោងនឹងបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Juventus ដើម្បីយល់ព្រមលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លឹប Bundesliga ។ យោងតាមអ្នករាយការណ៍របស់ Sky លោក Florian Plettenberg កីឡាករវ័យ 36 ឆ្នាំរូបនេះមានកាលវិភាគពិនិត្យសុខភាព ហើយការផ្លាស់ប្តូរនេះគឺនឹងអាចបញ្ចប់នៅប៉ុន្មានម៉ោងខាងមុខ។ កត្តាសំខាន់ក្នុងការផ្លាស់ប្តូររបស់ Bonucci ...

[ Continue reading ]

អតីតកីឡាករ Premier League មួយរូបព្រមាន Declan Rice អោយធ្វើរឿងមួយនេះដើម្បីអោយសមជាមួយតម្លៃផ្ទេររបស់ខ្លួន

លោក Graeme Souness ជឿជាក់ថា Declan Rice នឹងមានគុណភាពគ្រប់គ្រាន់សម្រាប់តម្លៃខ្លួន 105 លានផោន របស់គេនៅឯ Arsenal ប៉ុន្តែបាននិយាយថាខ្សែបម្រើត្រូវការរកគ្រាប់បាល់បន្ថែមទៀតពីសមត្ថភាពការពាររបស់ខ្លួន។ ជាមួយនឹងតម្លៃខ្លួនកប់ពពកបែបនេះ Rice ក៏បានទាក់ទាញការរិះគន់ជាច្រើន រួមទាំងពាក្យពេចន៍គំរោះគំរើយមួយចំនួនពីអតីតកីឡាករ Liverpool ដែលបានអះអាងក្នុងខែនេះថា ខ្សែបម្រើត្រូវធ្វើការបន្ថែមទៀតដើម្បីព្យាយាមជួយ Arsenal ។ ឥឡូវនេះ Souness បានប្រៀបធៀបបទពិសោធន៍របស់ Rice ក្នុងនាមជាខ្សែបម្រើតម្លៃខ្ពស់ ទៅនឹងការផ្ទេររបស់គាត់ទៅ Liverpool ក្នុងឆ្នាំ 1978 ហើយគាត់ជឿជាក់ថាគាត់នឹងរីកចម្រើននៅក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង។ ថ្លែងទៅកាន់កាសែត Daily Mail ...

[ Continue reading ]

ប្រធានក្លឹប PSG បង្ហើបថាទោះ Mbappe មិនបន្តកុងត្រាជាមួយក្លឹបក៏មិនជាបញ្ហាចោទដែរ

Nasser Al-Khelaifi ប្រធានក្លឹបរបស់សេដ្ឋីបារាំងនិយាយថា Paris Saint-Germain ត្រូវបានរៀបចំរួចរាល់គ្រប់ស្ថានភាពក្នុងករណីដែល Kylian Mbappe សម្រេចចិត្តច្បាស់លាស់ថាមិនបន្តកុងត្រារបស់គាត់។ Mbappe និង PSG ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងថ្មីចាប់តាំងពីតារាឆ្នើមសញ្ជាតិបារាំងរូបនេះយល់ព្រមស្នាក់នៅយ៉ាងហោចណាស់មួយរដូវកាលទៀតនៅទីក្រុងប៉ារីស។ រហូតមកដល់ពេលនេះ គាត់បានបដិសេធការផ្តល់ជូនម្តងរួចមកហើយ ប៉ុន្តែក៏បានសន្យាថាគាត់នឹងមិនចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននោះទេ។ Al-Khelaifi បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ Mbappe ចំពោះក្លឹបនៅក្នុងបទសម្ភាសន៍ជាមួយ RMC Sport កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមានពេល 24 ម៉ោងទៀត។ Kylian គឺជាកីឡាកររបស់ PSG ។ យើងបានពិភាក្សាជាមួយក្រុមគ្រួសារគាត់។ យើងនឹងធ្វើការ ព្យាយាមធ្វើអ្វីមួយ ប្រសិនបើយើងអាចធ្វើបាន ...

[ Continue reading ]

មូលហេតុនេះទើបធ្វើអោយ Barcelona មិនទាន់អាចចុះឈ្មោះ​​ Cancelo ចូលក្នុងបញ្ជីកីឡាករបាន

Barcelona កំពុងមានភាពលំបាកក្នុងការសម្រេចការខ្ចីជើងកីឡាករ Joao Cancelo ពីក្រុមមេឃខៀវ Manchester City ចំពេលទីផ្សារដោះដូរកីឡាករនៅមានពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ ក្លឹបយក្សប្រទេសអេស្ប៉ាញត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយ Manchester City សម្រាប់ការខ្ចីជើងពេញមួយរដូវកាល រួមទាំងជម្រើសទិញសម្រាប់ឆ្នាំ 2024 សម្រាប់ Cancelo ផងដែរ។ ពួកគេក៏បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ ហើយគាត់ត្រៀមខ្លួនហោះហើរពី Lisbon ដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់។ យោងតាម ​​The Athletic ការផ្ទេរមួយនេះត្រូវបានពន្យារពេលដោយសារតែបញ្ហាហិរញ្ញវត្ថុបន្តរបស់ Barcelona ។ ការពិត Barcelona គ្រោងទទួលបានការទូទាត់ពីក្រុមហ៊ុនអាល្លឺម៉ង់ Libero Football Finance សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានឈានដល់កាលពីដើមខែសីហា ...

[ Continue reading ]

PSG ជះលុយត្រឹម 45 លានអឺរ៉ូដើម្បីកុមារទេពរបស់ Lyon

Paris Saint-Germain បានសម្រេចនូវកិច្ចព្រមព្រៀងនាំយកកីឡាករវ័យជំទង់ Bradley Barcola មកក្លឹបរបស់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងតម្លៃ 45 លានអឺរ៉ូត្រូវបានយល់ព្រមជាមួយ Lyon ។ ខ្សែប្រយុទ្ធស្លាបវ័យ 20 ឆ្នាំរូបនេះគ្រោងនឹងចូលរួមជាមួយ PSG ក្នុងកិច្ចព្រមព្រៀង 45 លានអឺរ៉ូ នេះបើយោងតាមអ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano។ Barcola នឹង​ជំនួស​តារា​ឆ្នើម​ប្រេស៊ីល Neymar បន្ទាប់​ពី​ផ្ទេរ​ទៅ Al-Hilal ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ដើម​ខែ​នេះ។ Barcola បានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 10 បន្ថែមទៀតសម្រាប់ក្រុម ...

[ Continue reading ]

Man United ដាក់សំណើរដេញថ្លៃជាផ្លូវការសម្រាប់ខ្សែការពាររបស់ Chelsea ក្រោយ Shaw រងរបួស

ក្លឹប Manchester United បានដាក់សំណើរទិញខ្សែការពារ Marc Cucurella ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីតោខៀវ Chelsea។ ក្រុម​នៅ​កីឡដ្ឋាន Stamford Bridge បាន​ឆ្លើយ​តប​ទៅ​នឹង​គូ​ប្រជែងក្នុងលីកកំពូល Premier League របស់​ខ្លួន ហើយ​ការពិភាក្សារវាងក្លឹបទាំងពីរកំពុងបន្តយ៉ាងរលូន។ ការផ្តល់ជូនរបស់ Man United គឺជាការខ្ចីជើងប៉ុណ្ណោះ ហើយក្លឹបទាំងពិរនឹងចរចារបន្ថែមក្នុងករណីដាក់ចូលជម្រើសទិញផ្តាច់ នឹងលក្ខខណ្ឌផ្សេងៗក្នុងកុងត្រាដែលអាចនឹងបញ្ចប់មុនបិទទ្វារទីផ្សារកីឡាករ។ ការនាំយក Cucurella អាចជាជម្រើសដ៏ល្អមួយសម្រាប់ Manchester United ជាពិសេសក្រោយខ្សែការពារស្លាបឆ្វេងទាំងពីររបស់ខ្លួនរួមមាន Luke Shaw នឹង Tyrell Malacia សុទ្ធសឹងកំពុងរាតត្បាតដោយរបួស។ ...

[ Continue reading ]

បន្ទាប់ពីស៊ុតចូលពីរគ្រាប់ Cristiano Ronaldo បញ្ចេញក្បាច់អបអរគ្រាប់បាល់ថ្មីយ៉ាងចម្លែកមួយ

Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ឱ្យក្រុម Al-Nassr ទល់នឹងក្រុម Al-Shabab ហើយបានបង្ហាញពីការអបអរគ្រាប់បាល់ថ្មីដើម្បីផ្តល់ជាភាពរីករាយទៅដល់អ្នកគាំទ្រ។ Ronaldo បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះសម្រាប់ការប្រកួតនៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League របស់ Al-Nassr ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ពីបាល់ប៉េណាល់ទី ហើយបន្ទាប់ពីបានមួយគ្រាប់ គាត់បានសំដែងរបាំប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ជំនួសឱ្យការអបអរដោយប្រើប្រាស់ក្បាច់ Siuuu ប្រចាំត្រកូលរបស់គេ។ អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមកពីប្រទេសនេះពន្យល់ថាអ្វីដែល Ronaldo បានយកមកប្រើប្រាស់ គឹជារបាំប្រជាប្រិយរបស់ប្រទេសនេះដែលអាចសំដែងដោយអ្នកចម្បាំង ជាពិសេសបុរសកាន់ដាវ។ Al-Nassr បានបើករដូវកាលថ្មីរបស់ខ្លួនជាមួយនឹងបរាជ័យ 2 ប្រកួតជាប់ៗគ្នា ប៉ុន្តែបានព្យាយាមរហូតវាយបកបានជ័យជម្នះ 2 ដងជាប់ៗគ្នាវិញដើម្បីឡើងមកកាន់ចំណាត់ថ្នាក់លេខ 6 នៅតារាងពិន្ទុនៃ ...

[ Continue reading ]