ប្រធានក្លឹប PSG បង្ហើបថាទោះ Mbappe មិនបន្តកុងត្រាជាមួយក្លឹបក៏មិនជាបញ្ហាចោទដែរ

Nasser Al-Khelaifi ប្រធានក្លឹបរបស់សេដ្ឋីបារាំងនិយាយថា Paris Saint-Germain ត្រូវបានរៀបចំរួចរាល់គ្រប់ស្ថានភាពក្នុងករណីដែល Kylian Mbappe សម្រេចចិត្តច្បាស់លាស់ថាមិនបន្តកុងត្រារបស់គាត់។

Mbappe និង PSG ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងថ្មីចាប់តាំងពីតារាឆ្នើមសញ្ជាតិបារាំងរូបនេះយល់ព្រមស្នាក់នៅយ៉ាងហោចណាស់មួយរដូវកាលទៀតនៅទីក្រុងប៉ារីស។ រហូតមកដល់ពេលនេះ គាត់បានបដិសេធការផ្តល់ជូនម្តងរួចមកហើយ ប៉ុន្តែក៏បានសន្យាថាគាត់នឹងមិនចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននោះទេ។

Al-Khelaifi បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ Mbappe ចំពោះក្លឹបនៅក្នុងបទសម្ភាសន៍ជាមួយ RMC Sport កាលពីថ្ងៃព្រហស្បតិ៍ថា “យើងមានពេល 24 ម៉ោងទៀត។ Kylian គឺជាកីឡាកររបស់ PSG ។ យើងបានពិភាក្សាជាមួយក្រុមគ្រួសារគាត់។ យើងនឹងធ្វើការ ព្យាយាមធ្វើអ្វីមួយ ប្រសិនបើយើងអាចធ្វើបាន វាជារឿងល្អមួយ តែបើសិនជាយើងធ្វើរឿងនោះមិនបាននោះទេ វាមិនជាបញ្ហាធំនោះឡើយ”