លោក Graeme Souness ជឿជាក់ថា Declan Rice នឹងមានគុណភាពគ្រប់គ្រាន់សម្រាប់តម្លៃខ្លួន 105 លានផោន របស់គេនៅឯ Arsenal ប៉ុន្តែបាននិយាយថាខ្សែបម្រើត្រូវការរកគ្រាប់បាល់បន្ថែមទៀតពីសមត្ថភាពការពាររបស់ខ្លួន។

ជាមួយនឹងតម្លៃខ្លួនកប់ពពកបែបនេះ Rice ក៏បានទាក់ទាញការរិះគន់ជាច្រើន រួមទាំងពាក្យពេចន៍គំរោះគំរើយមួយចំនួនពីអតីតកីឡាករ Liverpool ដែលបានអះអាងក្នុងខែនេះថា ខ្សែបម្រើត្រូវធ្វើការបន្ថែមទៀតដើម្បីព្យាយាមជួយ Arsenal ។ ឥឡូវនេះ Souness បានប្រៀបធៀបបទពិសោធន៍របស់ Rice ក្នុងនាមជាខ្សែបម្រើតម្លៃខ្ពស់ ទៅនឹងការផ្ទេររបស់គាត់ទៅ Liverpool ក្នុងឆ្នាំ 1978 ហើយគាត់ជឿជាក់ថាគាត់នឹងរីកចម្រើននៅក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង។

ថ្លែងទៅកាន់កាសែត Daily Mail លោក Graeme Souness បាននិយាយថា “វាមិនមែនជាកំហុសរបស់ Declan ទេដែលនរណាម្នាក់បានបង់ប្រាក់ 105 លានផោនសម្រាប់គាត់។ ខ្ញុំក៏មានរឿងនោះពេលខ្ញុំនៅជាកីឡាករបំបែកកំណត់ត្រាផ្ទេររវាងក្លឹបអង់គ្លេសពីរ។ ខ្ញុំមិនបានសុំថ្លៃនោះទេ ប៉ុន្តែខ្ញុំបានដោះស្រាយបញ្ហានោះធម្មតា ហើយខ្ញុំប្រាកដថា Declan ក៏នឹងធ្វើដូចគ្នាដែរ។ ខ្ញុំគិតថាគាត់គួរតែរកបានគ្រាប់បាល់បន្ថែមទៀត។ ជាមធ្យមគាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងមួយរដូវកាល និងបញ្ជូនបាល់បានពីរគ្រាប់ក្នុងមួយរដូវកាល វាមិនគ្រប់គ្រាន់នោះទេ។ អ្នកកំពុងស្វែងរកការកែលម្អជារៀងរាល់ថ្ងៃ ហើយនោះជាអ្វីដែលកីឡាករដ៏អស្ចារ្យធ្វើ ពួកគេចង់រៀនអ្វីដែលថ្មីជារៀងរាល់ថ្ងៃ”៕