គ្រូបង្វឹកក្លឹប Inter Miami លោក Tata Martino បានបញ្ជាក់ថាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបកីឡាករ Lionel Messi នឹងបង្ហាញខ្លួននៅថ្ងៃអាទិត្យក្នុងការប្រកួតដ៏លំបាកហ់ើយសំខាន់ទល់នឹង LAFC។

Martino បានទុក Messi ឱ្យសម្រាកពេលប្រកួតជាមួយ New York Red Bulls កាលពីមួយសប្តាហ៍មុន ប៉ុន្តែបានដាក់ឲ្យខ្សែប្រយុទ្ធសញ្ជាតិជាតិអាហ្សង់ទីនក្នុងជម្រើសដំបូងទល់នឹង Nashville SC កាលពីលើកមុន។ ទោះមិនបានស៊ុតចូលក្នុងការប្រកួតនោះពិតមែន ប៉ុន្តែ Messi ទំនងជាមិនបានចូលលេងជាកីឡាករបម្រុងម្ដងទៀតនៅក្នុងការប្រកួត LAFC ដោយលោក Martino បានបញ្ជាក់មុនការប្រកួតកីឡាករដែលក្លឹបបាននាំយកមកកាលពីរដូវក្តៅនឹងមានវត្តមានក្នុងជំនួបដែលសំខាន់សម្រាប់ភាគីទាំងសងខាង។

គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាក្នុងការប្រកួតដ៏សំខាន់ជាមួយម្ចាស់ជើងឯករដូវកាលមុន ជាការប្រកួតដែល Messi ត្រូវការសម្រាកនោះឡើយ។ ក្នុងការប្រកួតជាមួយ Red Bulls គាត់លេង 30 នាទី នោះហើយជារបៀបដែលយើងបានធ្វើវានៅសប្តាហ៍នេះ ហើយថ្ងៃស្អែកនេះគាត់នឹងលេង 100%”៕